ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជន​ជាតិ​អង់​គ្លេស​ជិះ​​កង់​ទៅ​លោត​ទឹក​សម្លា.ប់​​ខ្លួន​​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​​អង់​គ្លេស​​ម្នាក់​បាន​ជិះ​កង់​ទៅ​លោត​ទឹក​សម្លា.ប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ តែ​សំណាង​មិន​​បណ្តាល​​ឱ្យ​ស្លា.ប់​​​នោះ​ទេ ​ដោយ​បាន​ទូក​នេសាទ​​ជនជាតិ​ខ្មែរ-អ៊ិស្លាម​​ជួយ​​សង្គ្រោះ​ទាន់ ​កាល​ពីវេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹកថ្ងៃទី​​១៤ វិច្ឆិកា ២០១២ ។

បុរស​ដែល​គិត​ខ្លី​​លោត​ទឹក​សម្លា.ប់​ខ្លួន​ឈ្មោះ ANDER SON IANROWLETT អាយុ​​៤៩​ឆ្នាំ ​ជា​ជនជាតិ​អង់​គ្លេស និង​​ជា​គ្រូបង្រៀន​​នៅ​សាលា​ ELT

រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​​អង់​គ្លេស​​ម្នាក់​បាន​ជិះ​កង់​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ តែ​សំណាង​មិន​​បណ្តាល​​ឱ្យ​ស្លាប់​​​នោះ​ទេ ​ដោយ​បាន​ទូក​នេសាទ​​ជនជាតិ​ខ្មែរ-អ៊ិស្លាម​​ជួយ​​សង្គ្រោះ​ទាន់ ​កាល​ពីវេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹកថ្ងៃទី​​១៤ វិច្ឆិកា ២០១២ ។

បុរស​ដែល​គិត​ខ្លី​​លោត​ទឹក​សម្លាប់​ខ្លួន​ឈ្មោះ ANDER SON IANROWLETT អាយុ​​៤៩​ឆ្នាំ ​ជា​ជនជាតិ​អង់​គ្លេស និង​​ជា​គ្រូបង្រៀន​​នៅ​សាលា​ ELT ស្នាក់​​នៅ​បន្ទប់​​លេខ​១០១ ​ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។ ​ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​រងគ្រោះ​​ជិះ​កង់​ពី​ឡើង​ស្ពានជ្រោយ​ចង្វា​ពីលិចឆ្ពោះទៅកើត ខណៈ​​មក​ដល​់ចំណុច​កណ្តាល​ស្ពាន​បាន​​ឈប់​កង់​ចោល​រួច​លោត​ទម្លាក់​​ខ្លួន​ចូល​ក្នុង​ទឹក​​តែម្តង ។ តាម​​ការ​ឱ្យ​ដឹង​ពី​បុស​រងគ្រោះ​​ថា មូល​ហេតុ​ដែល​ខ្លួន​មក​លោត​ទឹកសម្លាប់​​ខ្លួន​​បែប​​នេះ ដោយ​សារ​​ខឹង​ប្អូន​ប្រុស​នៅ​ប្រទេស​អង់​គ្លេស​​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕