ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថុ​ល មក​រា ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​អន្តរជាតិ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ធ្នូ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ធ្នូ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។

ថុ​ល មក​រា នឹង​ក្លាយជា​សមាសភាព​កីឡាករ​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ​ជាមួយ​កីឡាករ​ថៃ ខណៈ​ការ​ប្រកួត​ទាំងមូល​ក៏​នឹង​កាន់តែ​ទទួល​​ការ​ចាប់អារម្មណ៍​ថែម​ទៀត ដោយសារ​តែ​ក្រៅពី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នោះ ក៏​មានការ​ប្រកួត​ជម្រុះ​រវាង​កីឡាករ​ជើង​ខ្លាំង​៨​រូប​ដើម្បី​ឡើង​អង្គុយ​កៅអី​ក្នុង​វគ្គ​៤​នាក់​សម្រាប់​២​រូប​ចុង​ក្រោយ​ផង​ដែរ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិ​ការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​នោះ​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ព្រោះតែ​សំណង់​បុរី​ព្រោងព្រាត​នោះ​ផង ។

កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ​ជើង​ខ្លាំង ថុ​ល មក​រា និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ក្លា​ខុន​សឹក ឆុ​ម​ភែ​ធួ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ចុង​ក្រោយ​ដែល​ជា​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់​នោះ​ផង ។ សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឯណេះ​វិញ កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន ដើម្បី​ក្រេ​ឌីត ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ថ្លែង
ប្រាប់​​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត
ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ថុ​ល មក​រា គឺជា​ជើង​ខ្លាំង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ដែល​ជា​ជើង​ខ្លាំង​ពោរពេញ​ដោយ
សមត្ថភាព​ក្ដី ។

លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ធម្មតា​នោះ​ទេ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ហើយ ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ហើយនឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ទៀត ។ លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ ថុ​ល មក​រា អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​របស់​គេ​ជាមួយ​កីឡាករ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំង មូល ។ លោក​និយាយ​ថា ថុ​ល មក​រា​នៅ​តែ​ចាត់ទុកជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​លើក​នេះ​។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ប្រវត្តិ​ប្រកួត​លើ​រេញ​អន្តរជាតិ​ច្រើន​លើក​ដូច​ខ្លួន ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​៨​នាក់​យក​៤​នាក់​ស​ប្ដា​ហ៍​នេះ លោក​ថា រួម​មាន​កីឡាករ ផ​ន ប៊ុ​ន​ម៉ៅ ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ​ង៉ែត រ​ដ្ឋា ដោយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ឈ្នះ​ក្នុង​វគ្គ​៨​នាក់​ដូច​គ្នា ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​គូ​នេះ ម្នាក់​ៗ​មានការ​ត្រៀម​ទុក​សម្បើម​ណាស់ ដោយសារ​តែ​អ្នក​ដែល​បាន​ឡើង​ទៅ​វគ្គ​៤​នាក់​ក្នុង​ពេល​ខាង​មុខ គឺ​នឹង​មាន​ឱកាស​កាន់តែ​ច្រើន ។

លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ៗ​សុទ្ធតែ​អះអាង​ថា​ត្រូវ​តែ​ដណ្ដើម​ឱ្យ​បាន​កៅអី​ក្នុង​វគ្គ​នេះ ។ លោក​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​គឺជា​ធនធាន​កីឡាករ​ដ៏​កម្រ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​សង្វៀន​​ប្រដាល់ ។ សម្រាប់​មួយគូ​ប្រកួត​ទៀត គឺ​កីឡាករ សៅ វ​ណ្ណា ប្រកួត​ជាមួយ​កីឡា​ករ ពុ​យ វណ្ណៈ ដោយ​អ្នក​ទាំង​ពីរ​ក៏​ជា​បេក្ខភាព​ត្រូវ​ប្រកួត​ជម្រុះ​យក​កៅអី​៤​នាក់​ផង​ដែរ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ក៏​ជា​ជើង​ខ្លាំង​ក្នុង​វគ្គ​៨​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ។

ដោយឡែក នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ឯណោះ​វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ នៅ​យប់​ថ្ងៃ​សៅរ៍ និង​យប់​ថ្ងៃអាទិត្យ​ទាំង​៥​សង្វៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ