ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំងឺ​ក្រួសក្នុងប្រមាត់​បណ្តាល​មក​ពី​អ្វី?

6 ឆ្នាំ មុន

ជំងឺ​ក្រួស​នៅ​ក្នុង​ប្រមាត់​ជា​ជំងឺ​ម្យ៉ាង​ដែល​តម្រូវ​ឲ្យ​មានការ​វះកាត់​ដើម្បី​យក​ក្រួស​នោះ​ចេញ​ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​គ្រួ​ពេទ្យ​អាច​នឹង​ឲ្យ​ប្រើ​ថ្នាំ​ជំនួស បើសិនជា​ស្ថានភាព​សុខភាព​របស់​អ្នក​មិន​អំណោយផល​សម្រាប់​ការ​វះកាត់ ។ ជំងឺ​នេះ​កើតឡើង​នៅ​ថង់ទឹកប្រមាត់ (gallbladder) ។ ប្រមាត់​គឺជា​សរីរាង្គ​តូច​មួយ ដែល​ស្ថិត​នៅ​ខាងក្រោម​ថ្លើម (liver) ។…

ជំងឺ​ក្រួស​នៅ​ក្នុង​ប្រមាត់​ជា​ជំងឺ​ម្យ៉ាង​ដែល​តម្រូវ​ឲ្យ​មានការ​វះកាត់​ដើម្បី​យក​ក្រួស​នោះ​ចេញ​ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​គ្រួ​ពេទ្យ​អាច​នឹង​ឲ្យ​ប្រើ​ថ្នាំ​ជំនួស បើសិនជា​ស្ថានភាព​សុខភាព​របស់​អ្នក​មិន​អំណោយផល​សម្រាប់​ការ​វះកាត់ ។

ជំងឺ​នេះ​កើតឡើង​នៅ​ថង់ទឹកប្រមាត់ (gallbladder) ។ ប្រមាត់​គឺជា​សរីរាង្គ​តូច​មួយ ដែល​ស្ថិត​នៅ​ខាងក្រោម​ថ្លើម (liver) ។ ប្រមាត់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្តុក និង​បញ្ចេញ​ទឹកប្រមាត់ ចូល​ទៅ​ក្នុង​ពោះវៀន​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ ។ ទឹកប្រមាត់​ជា​សារធាតុ​រាវ​ម្យ៉ាង​ដែល​ផលិត​ដោយ​ថ្លើម ដែល​រួម​មាន​សារធាតុ​ជា​ច្រើន​ដូច​ជា cholesterol, bilirubin, និង​សារធាតុ​អំបិល​ទឹកប្រមាត់ ។

អ្វី​ទៅ​ជា​ជំងឺ​ក្រួសក្នុងប្រមាត់ ?
គេ​ចាត់​ទុក​អ្នកមាន​ក្រួសក្នុងប្រមាត់ កាលណា​គេ​រក​ឃើញ​ពី​វត្តមាន​របស់​គ្រាប់​ក្រួស​មួយ ឬ​ច្រើន ដែល​មាននៅ​ក្នុង​ថង់​នៃ​ទឹកប្រមាត់ ។ គ្រាប់​ក្រួស​នេះ​កើតឡើង​ដោយសារ​តែ​កំណក​នៃ​សារធាតុ ផ្សេង​ៗ (​កូ​ឡេ​ស្តេ​រ៉ូ​ល និង សារធាតុ​ពណ៌​នៅ​ក្នុង​ទឹកប្រមាត់​ដែល​ធ្វើ​ឲ្យ​មាន​សណ្ឋាន​ជា​រាង​ភាគ ល្អិត​ៗ រឹង​ៗ) ដែល​មាននៅ​ក្នុង​ថង់ទឹកប្រមាត់ ។

ជំងឺ​ក្រួសក្នុងប្រមាត់​មាន​២​ប្រភេទ គឺ ៖
១-​គ្រាប់​ក្រួស​ដោយសារ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល – Cholesterol stones ៖​មាន​ប្រហែលជា ៨០% ។ ជា​ធម្មតា ក្រួស​នេះ​មាន​ពណ៌​ខៀវ​-​លឿង ។

២-​គ្រាប់់​ក្រួស​ដោយសារ​ជាតិ​ពណ៌ – Pigment stones ៖​ក្រួស​ស​នេះ​មាន​ទំហំ​តូច និង មាន​ពណ៌​ក្រមៅ​ជាង ដែល​បណ្តាល​មក​ពី bilirubin ។

តើ​ជំងឺ​នេះ​បណ្តាល​មក​ពី​អ្វី ?
មូលហេតុ និង​កត្តា​មួយ​ចំនួន​អាច​រួម​ផ្សំ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​មាន​ជំងឺ​នេះ​ឡើង ៖
១-​កត្តា​ហ្សេ​នេ​ទិ​ក genetics (​ក្នុង​សមាជិកគ្រួសារ​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​នេះ​)
២-​ទម្ងន់​ខ្លួន body weight
៣-​ចលនា​របស់​ប្រមាត់​ចុះ​ខ្សោយ decreased motility
៤-​របប​ចំណី​អារ​ហារ​ប្រចាំ​ថ្ងៃ ។

ក្រួសក្នុងប្រមាត់​អាច​កើតឡើង​នៅ​ពេល​ដែល​មាន​អ​តុល្យភាព​នៃ​សារធាតុ​ដែល​បង្កើត​ទឹកប្រមាត់ ។ ឧទាហរណ៍​ដូច​ជា​cholesterol stones អាច​វិ​វ​ឍ្ឍ​ពី​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល មាន​ច្រើន​ពេក​ក្នុង​ទឹកប្រមាត់ ។ កត្តា​មួយ​ផ្សេង​ទៀត​នោះ​គឺ​មក​ពី​ប្រមាត់​ខ្វះ​សមត្ថភាព​បញ្ចេញ​សារធាតុ​ទាំងនោះ​ចេញ​ឲ្យ​អស់​បាន ។

Pigment stones ច្រើន​កើត​លើ​មនុស្ស​ដែល​មាន​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ ដូច​ជា​មាន​ជំងឺ​ក្រិន​ថ្លើម (cirrhosis) ឬ ជំងឺ​គ្រាប់​ឈាម ដូច​ជា sickle cell anemia ។

កត្តា​ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ក្រួសក្នុងប្រមាត់ អ្នក​ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​នេះ រួម​មាន​ដូច​ជា ៖

១-​ភាពធាត់​លើស​ទម្ងន់ Obesity ៖ ជា​មូលហេតុ​ចំបង​ជាងគេ​ទាំងអស់ ។ ភាពធាត់​លើស​ទម្ងន់​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជាតិ cholesterol ខ្ពស់ ។

២-​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន Estrogen ៖ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​, ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត (birth control pills) ឬ​កំពុង​ព្យាបាល​ជំងឺ​អ៊័​រ​ម៉ូ​ន អាច​មានការ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​នេះ​ផង​ដែរ ។ វា​ធ្វើ​ឲ្យ​អ្នក​ឡើង​កម្រិត cholesterol ក៏​ដូច​ជា​បន្ថយ​ចលនា​របស់​ប្រមាត់ ។

៣-​កត្តា​ពូជសាសន៍ ៖ ជាតិ​សាសន៍​មួយ​ចំនួន ដូច​ជា ជនជាតិ​ដើម​អា​មេ​រិ​ក (Native Americans) និង​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ម៉ិច​ស៊ិ​កូ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មានការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ក្រួស​ប្រមាត់​ខ្ពស់ ។

៤-​ភេទ និង​អាយុ​៖ ជំងឺ​ក្រួសក្នុងប្រមាត់​ច្រើន​កើត​លើ​ស្ត្រី និង​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​បន្តិច ។

៥-​ថ្នាំ​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ថ្នាំ​ពពួក​នេះ​អាច​បង្កើន​ជាតិ cholesterol នៅ​ក្នុង​ទឹកប្រមាត់​ដែល​ប​ង្កើ​ប​ឱកាស​នៃ​កា​រវិ​វ​ឍ្ឍ​គ្រាប់​ក្រួស​ដោយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ។

៦-​ជំងឺ​ទឹកនោមផ្អែម Diabetes ៖ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​មាន​កម្រិត​ទ្រី​គ្លី​សេ​រិ​ត (triglycerides) ខ្ពស់ ដែល​ជា​ជា​កត្តា​ប្រឈម​មុខ​នឹង​ជំងឺ​ក្រួសក្នុងប្រមាត់ ។

៧-​ស្រក​ទម្ងន់​ឆាប់រហ័ស ៖ ប្រ​សិន​អ្នក​ស្រក់​ទម្ងន់​យ៉ាង​លឿន​, ថ្លើម​របស់​អ្នក​អាច​នឹង​បញ្ចេញ​ជាតិ cholesterol បន្ថែម​ទៀត​, ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យ​កើត​ក្រួសក្នុងប្រមាត់ ។ ម្យ៉ាងទៀត វា​ធ្វើ​ឲ្យ​ប្រមាត់​មានការ​កន្ត្រាក់​តិច ។

រោគ​សញ្ញា​ជំងឺ​ក្រួសក្នុងប្រមាត់
ជា រឿយ​ៗ ក្រួសក្នុងប្រមាត់​មិន​អាច​ស្តែង​ចេញ​ជា​រោគ​សញ្ញា​មួយ​ច្បាស់លាស់​ទេ ហៅ​ថា «​ក្រួស​ស្ងប់ស្ងាត់ silent stones»​។ ជា​ធម្មតា មនុស្ស​គ្រប់​គ្នា​តែងតែ​ដឹង​ថា ខ្លួនឯង​មាន​ជំងឺ ក្រួសក្នុងប្រមាត់ នៅ​ពេល​ដែល​ពួក​គេ​បាន​ទៅ​ពិនិត្យ​មើល​សុខភាព និង​ជំងឺ ផ្សេង​ៗ​ទៅ​វិញ ។

នៅ​ពេល​ដែល​រោគ​សញ្ញា​ចេញ​ឡើង​, វា​អាច​ស្តែង​ចេញ​ក្នុង​ទម្រង់​ជា ៖
១-​ឈឺ​នៅ​ផ្នែក​ខាងលើ​ពោះ និង​ខ្នង ។ ការ​ឈឺចាប់​មាន​រយៈពេល​យូរ (​បី​បួន​ម៉ោង​)
២-​ឈឺ​ចុកចាប់​ខាងស្តាំ​ក្រោម​ឆ្អឹងជំនីរ (​ថ្លើម​) រួច​ក៏​រាលដាល​ទៅ​ដល់​ស្មា​ខាងស្តាំ
៣-​ចង់​ក្អួត Nausea
៤-​ក្អួត Vomiting
៥-​បញ្ហា​ក្រពះ​មួយ​ចំនួន​ទៀត ដូច​ជា ហើមពោះ (bloating), ការ​រំលាយ​អាហារ​ដោយ​ពិបាក (indigestion) ជាដើម ។

ប្រសិនបើ​វេជ្ជបណ្ឌិត​របស់​អ្នក​សង្ស័យ​ថា​អ្នកមាន​ក្រួសក្នុងប្រមាត់ គាត់​នឹង​ពិនិត្យ​ផ្ទាល់​ទៅ​លើ​ខ្លួន​អ្នក និង​អាច​ស្នើរ​សុំ​ឲ្យ​មានការ​ធ្វើតេស្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត ៖

១-​តេស្ត​ឈាម (Blood tests) ៖​ដើម្បី​ស្វែងរក​សញ្ញា​នៃ​ការ​រលាក (signs of infection) ឬ​ការ​ស្ទះ​បំពង់​ណាមួយ​នៅ​ក្នុង​ខ្លួន (obstruction)

២-Ultrasound ៖ ថត​អេកូ​ដែល​ជា​ការ​បញ្ជូន​រលក​សំឡេង​ខ្ពស់​ឆ្លងកាត់​ខ្លួន​របស់​យើង ដើម្បី​ចាប់​យក​រូបភាព ។

៣-CAT scan ៖ ថត​ស្គែ​ន​នេះ​ប្រើប្រាស់​នូវ x-rays ជាក់លាក់​ច្បាស់លាស់​មួយ​ដើម្បី​ចាប់​យក​រូបភាព​សរីរាង្គ និង​ជាលិកា​ខ្លួន​យើង​។

៤-​គេ​ក៏​អាច​ធ្វើតេស្ត​មួយ​ចំនួន​ទៀត​ផង​ដែរ​ដូច​ជា​Cholescintigraphy (HIDA scan) , Endoscopic ultrasound, Endoscopic retrograde cholangiopancreatography

តើ​អាច​ព្យាបាល​ជំងឺ​ក្រួសក្នុងប្រមាត់​ដោយ​វិធី​ណា ?
ជា​ធម្មតា​គេ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​ទឹកប្រមាត់​ដោយ​ការ​វះកាត់​(surgery) ដើម្បី​យក​វា​ចេញ ។ ពី​មុនគេ​វះកាត់​មួយ​ហៅ​ថា ការ​វះ​បើក​ថង់ទឹកប្រមាត់ ។ ប៉ុន្តែ ថ្មី​ៗ​កន្លង​មក​វិទ្យាសាស្ត្រ​រីក​ចម្រើន​ខ្លាំង គេ​អាច​វះកាត់​ម្យ៉ាង​ហៅ​ថា fewer complications ហើយ​ត្រូវ​គេ​អនុវត្ត​ញឹកញាប់​បំផុត ។

១-Laparscopic cholecystectomy៖ ដំណើរការ​នេះ​, ឧបករណ៍​, ភ្លើង និង ម៉ាស៊ីន​ថត​រូប​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ពោះ​តាម​រយៈ​ស្នាម​វះ តូច​ៗ (small incisions) ។ គ្រូពេទ្យ​វះកាត់​អាច​មើលឃើញ​ផ្នែក​ខាងក្នុង​ខ្លួន​អ្នក​តាម​ម៉ូនីទ័រ (video monitor) នៅ​ខាងក្រៅ ។

ដំណើរការ​វះកាត់​នេះ​ត្រូវ​បាន​គេ​អនុវត្ត​ប្រហែល ៨០% ភាគរយ​នៃ​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ។ បន្ទាប់​ពី​ការ​វះកាត់ អ្នកជំងឺ​អាច​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ។

២-Open cholecystectomy ៖ គ្រូពេទ្យ​នឹង​វះកាត់​ពោះ​របស់​អ្នក ដើម្បី​យក​ក្រួស​នោះ​ចេញ ។ អ្នកជំងឺ​ត្រូវការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​ទទួល​ការ​វះកាត់​រួច ។

ប្រសិនបើ​គ្រាប់​ក្រួស​នោះ​ស្ថិត​នៅ​ក្នុង​បំពង់​បង្ហូរទឹក​ប្រមាត់ (bile ducts) គេ​អាច​ធ្វើ​អង់​ដូ​ស្កុប ERCP ដើម្បី​ស្វែងរក និង​យក​វា​ចេញ មុន​ពេល​វះកាត់ ។

តើ​គេ​អាច​ព្យាបាល​ជំងឺ​នេះ​ដោយ​គ្មាន​ការ​វះកាត់​បាន​ទេ ?
ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព វេជ្ជបណ្ឌិត​របស់​អ្នក​នឹង​គិត​ថា​អ្នក​មិន​គួរ​វះកាត់​ទេ គាត់​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​អ្នក​ប្រើប្រាស់​ពពួក​ថ្នាំ ursodiol (Actigall) ឬ chenodiol (Chenix) ។ ថ្នាំ​ទាំង​អស់នេះ​នឹង​ទៅ​រំលាយ​គ្រាប់​ក្រួស​នោះ ។ ការ​រាក​បន្តិចបន្តួច​អាច​ជា​ការ​រំខាន​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​នេះ ។

កត្តា​ដែល​អាច​ធ្វើ​អ្នក​ខាតបង់​នោះ គឺ​អ្នក​ត្រូវ​តែ​ទទួលទាន​ថ្នាំ​នេះ​សម្រាប់​ពេល​ច្រើន​ឆ្នាំ រហូត​ដល់​អ្នក​អាច​រំលាយ​គ្រាប់​ក្រួស​នេះ​បាន​ទាំងស្រុង ។ ក្នុង​ករណី​មួយ​ចំនួន គ្រាប់​ក្រួស​នេះ​អាច​នឹង​ត្រលប់​កើតមក​វិញ បន្ទាប់​ពី​អ្នក​ឈប់​ប្រើប្រាស់​ថ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ