ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ម៉ា​ក្រូ បោះ​ដុំ​ដំបូង​បំផុត​នៅ​កម្ពុជា ត្រៀម​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ម៉ា​ក្រូ ដែល​ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ធំ​បំផុត​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ នឹង​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុ​ជា នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ និង​ជា​ផ្សារ​ទំនិញ​បោះ​ដុំ​ដ៏​ធំ​មុនគេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ​៖ ម៉ា​ក្រូ ដែល​ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ធំ​បំផុត​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ នឹង​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុ​ជា នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ និង​ជា​ផ្សារ​ទំនិញ​បោះ​ដុំ​ដ៏​ធំ​មុនគេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជាមួយ​ឱកាស​បើក​សាខា​ថ្មី​នេះ ម៉ា​ក្រូ នឹង​រៀបចំ​នូវ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ ជាមួយ​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​១០%-៣០% ព្រមទាំង​រង្វាន់​ផ្សេង​ទៀត​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​​ដល់​អតិថិជន និង​អាជីវករ​ទាំងអស់ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង​ជាង ៣៥.០០០​ដុល្លារ ។

ដើម្បី​អបអរ​សារ​ទរ​ការ​បើក​សាខា​ថ្មី​នៅ​កម្ពុជា ម៉ា​ក្រូ នឹង​ផ្តល់​ជូន​ការ​លក់​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៨ និង​បន្ត​ផ្តល់​ការ​លក់​បញ្ចុះតម្លៃ​ជា​ច្រើន​ផ្សេង​ទៀត​ជូន​រៀង​រាល់២​ស​ប្ដា​ហ៍​ម្ដង​។ កម្មវិធី​លក់​បញ្ចុះតម្លៃ​នៅ​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ជំហាន​ដំបូង​នៃ​សកម្មភាព​ផ្ដល់​ជូន​ពិសេស​ជា​ច្រើន​ទៀត​​ដល់​អតិថិជន និង​អាជីវករ​ប៉ុណ្ណោះ​។ អតិថិជន និង​អាជីវករ​ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​ម៉ា​ក្រូ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ជា​បន្តបន្ទាប់​ដែល​អាច​ឲ្យ​ពួក​គាត់​យក​ទៅ​លក់​បន្ត​បាន​ប្រាក់​ចំណេញ​ច្រើន កាត់​បន្ថយ​ថ្លៃដើម​សម្រាប់​អាជីវកម្ម​របស់​ខ្លួន និង​អាច​គ្រប់គ្រង​ទុន​បង្វិល​សាច់ប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ដំណើរ​ការ​អាជីវកម្មរ​របស់​ខ្លួន​កាន់តែ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព​។

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ មាន​រយៈពេល ៣​ថ្ងៃ​៖
​- ថ្ងៃ​ទី​១៥ ធ្នូ ៖ អាជីវករ​តូប​លក់​ចាប់ហួយ​ទាំងអស់ នឹង​ត្រូវ​បាន​អញ្ជើញ​ទៅ​ទទួលយក​បទ​ពិសោធ​ន៍​ការ​ជាវ​ទំនិញ ក៏​ដូច​ជា​ការ​ណែនាំ​ជូន​នូវ​កម្មវិធី​ម៉ា​ក្រូ​មិត្តសម្លាញ់​ចាប់ហួយ​នៅ​ផ្សារ​ម៉ា​ក្រូ ដែល​នឹង​ជួយ​លើក​ស្ទួយ​ដល់​អាជីវកម្ម​របស់​ខ្លួន​។

​- ថ្ងៃ​ទី​១៦ ធ្នូ ៖ ប្រ​តិ​ប​តិ្ត​ករ HoReCa (​សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម​ម្ហូបអាហារ​) នឹង​​ត្រូវ​បាន​អញ្ជើញ​ទៅ​ទទួលយក​បទ​ពិសោធន៍​​ស្វែង​យល់​ពី​ដំណោះស្រាយ​ល្អ​របស់ ម៉ា​ក្រូ សម្រាប់​ស្ថាប័ន និង​អាជីវកម្ម​របស់​ខ្លួន​។ ក្នុង​នោះ​មាន​ដូច​ជា ​ផលិតផល​ទំនិញ​នាំ​ចូល ហាង​នំប៉័ង និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ ដែល​រួម​មាន​ទាំង​ការ​បង្ហាញ​ថ្វីដៃ​ពី​របៀប​ធ្វើ​ម្ហូបអាហារ​ដោយ​មេ​ចុងភៅ​ខ្មែ​រ និង​ថៃ​ផង​ដែរ​។

​- ថ្ងៃ​ទី​១៧ ធ្នូ ៖ ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ចិន្តា​​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​នេះ នឹង​បើក​ស្វាគមន៍​ដល់​អតិថិ​ជន​ចាប់ពី​ម៉ោង​១០​ព្រឹក​តទៅ​។ អតិថិជន​ទាំងអស់ នឹង​រីករាយ​ជាមួយ​សកម្មភាព​ដ៏​អស្ចារ្យ​​ជា​ច្រើន រួម​ទាំង​អាច​ទិញ​ទំនិញ​ក្នុង​តម្លៃ​ទាប​សមរម្យ​បំផុត ដែល​មាន​ផលិតផល​សរុប​ជាង ១០.០០០​ប្រភេទ​។

ផ្សារ​ម៉ា​ក្រូ​មាន​ទីតាំង ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​រក​ទិញ​ទំនិញ ដែល​មាន​ផ្ទៃដី​ទំហំ​១០.០០០​ម៉ែត្រក្រឡា មាន​បំពាក់​ម៉ាស៊ីនត្រជាក់​គ្រប់​ទីតាំង​លក់ និង​មាន​ចំណតរថយន្ត​ធំ​ទូលាយ​ដែល​អាច​ផ្ទុក​យានយន្ត​បាន​រហូត​ដល់​ជាង ៥០០​គ្រឿង​។ ផ្សារ​ម៉ា​ក្រូ ផ្ដល់​ជូន​នូវ​​ផលិតផល​យ៉ាង​សម្បូរ​បែប​ប្រកបដោយ​គុណភាព​ខ្ពស់​ដែល​ធានា​តាម​ស្ដង់ដា​ប្រទេស​​ថៃ និង​អន្តរជាតិ​ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អា​ជីករ​ចែកចាយ​លក់ដុំ​ និង​រាយ និង​ប្រតិបត្តិ​ករ សម្រាប់​សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ម្ហូបអាហារ (HoReCa)​។ ទំនិញ​ទាំងអស់​ត្រូវ​បាន​រៀបចំ​បែងចែក​ទៅ​តាម​ប្រភេទ និង​នៅ​តាម​ធ្នើរ ដើម្បី​​ជួយ​សម្រួល​ដល់​អតិថិជន​ងាយស្រួល​ក្នុង​ការ​រក​ទិញ​ទំនិញ​។ ផ្សារ​ម៉ា​ក្រូ បើក​លក់​ចាប់ពី​​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ១០​យប់ ជា​រៀងរាល់ថ្ងៃ​។

ផ្សារ​ម៉ា​ក្រូ​ប្តេជ្ញា​ដំណើរការ​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សង្គម​ក្រោម​គោលការណ៍​អភិបាលកិច្ច​ល្អ​។ ក្រុមហ៊ុន បាន​ផ្ដល់​ជា​ឱកាស​ការងារ​ថ្មី​ៗ​ដល់វិ​និយោជិក​ក្នុងស្រុក ផ្ដល់​ការ​បណ្ដុះបណ្ដាល​យ៉ាង​ពេញលេញ និង​ចំណេះដឹង​ក្នុង​ការ​លក់​ដល់​អាជីវ​ករ​លក់រាយ ក៏​ដូច​ជា​សហការ​ជាមួយ​កសិករ​ក្នុងស្រុក​ ដើម្បី​បង្កើន​ផលិតផល​មាន​គុណ​ភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់​សម្រាប់​អតិថិជន​។ ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ស្មារតី​​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់ ផ្សារ​ម៉ា​ក្រូ​ក្នុង​នាម​ជា «​ដៃគូ​អាជីវកម្ម​របស់​អ្នក​» ​។

+ អំពី​ផ្សារ​ទំនិញ​បោះ​ដុំ ម៉ា​ក្រូ​៖ ក្រុមហ៊ុន ម៉ា​ក្រូ (​ខេ​ម​បូ​ឌា​) ឯ​.​ក ជា​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​​រវាង​ក្រុមហ៊ុន Siam Makro Public Company Limited និង​ដៃគូ​អាជីវកម្ម​កម្ពុជា​។ ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​​ចុះបញ្ជី​ពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​នូវ​ផលិតផល​ចម្រុះ​សម្បូរ​បែប​គ្រប់​​ប្រភេទ​ដល់​ដៃគូ​អាជីវកម្ម និង​​ប្រតិបត្តិ​ករ​អាជីវកម្ម​ទាំងអស់ រួម​មាន អាជីវករ​លក់​រាយ បណ្ដា​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​ផ្គត់ផ្គង់​ម្ហូបអាហារ ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម ទីភ្នាក់ងារ​រាជរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ដទៃ​ទៀត​។

ទំនិញ​នៅ​ផ្សារ​ម៉ា​ក្រូ កម្ពុជា​ទាំងអស់​ត្រូវ​បាន​រៀបចំ​ទៅ​តាម​ប្រភេទ និង​ទីកន្លែង​ដើម្បី​ជួយ​​សម្រួល​ដល់​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​រក​ទិញ​ទំនិញ​។ សំខាន់​ជាង​នេះ​ទៀត ​ផ្សារ​ម៉ា​ក្រូ ផ្ដល់​ជូន​តម្លៃ​លក់ដុំ​ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អាជីវករ​លក់រាយ​ទាំងអស់​។ ស្វាគមន៍​ដល់​អតិថិជន និង​អាជីវករ​ទាំងអស់ សូម​មក​ចុះ​ឈ្មោះ​ជា​សមា​ជិក​របស់​ផ្សារ​ម៉ា​ក្រូ ដើម្បី​ទទួល​បាន​នូវ​ភាព​ងាយស្រួល ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​។

លោក​អ្នក​អាច​ទាក់ទង​ផ្សារ​ម៉ា​ក្រូ បាន​តាម​រយៈ ​៖
1.​ ​បញ្ជរ​ផ្ដល់​ព័ត៌មាន ​៖ សាខា​សែន​សុខ
2.​ ​លេខ​ទូរស័ព្ទ​ ៖ 023 977 355
3.​ ​គេហទំព័រ​ ៖ www.makrocambodia.com
4.​ ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖ www.facebook.com/makrocambodia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ