ចោរប្លន់ហាងពេជ្រនៅចក្រភពអង់គ្លេស
សារព័ត៌មានដេលីម៉េលរបស់អង់គ្លេសផ្សាយថា ប៉ូលិសអង់គ្លេសចាប់ជនល្មើសចំនួន៦នាក់ ដែលជិះម៉ូតូលឿនចំនួន៣គ្រឿង ចូលទៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រេន ក្រូស នៅភាគខាងជើងទីក្រុងឡុង ដោយតម្រង់ទៅហាងលក់គ្រឿងអលង្ការ ប្រមូលយកនាឡិការ៉ូឡិច និងពេជ្រជាច្រើន រួចរត់គេចខ្លួនបាត់ ។ប៉ូលិសព្យាយាមតាមចាប់ជនល្មេើសយកទៅផ្តន្ទាទោស ៕
ចែករំលែកព័តមាននេះ