ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​រថយន្ត​បុក​ស្លា.ប់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦ ស្ថិត​ក្នុងភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦ ស្ថិត​ក្នុងភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​ហា​យ​ឡេ​ន​ឌ័​របុក​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ជន​រង​គ្រោះ​មានឈ្មោះ សយ មាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិៈ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​គ្នាន​ស្លាក​លេខ ចេញពី​ជើង​ទៅ​ត្បូង​ហើយ​រថយន្ត​ហា​ឡេ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-1151​ចេញដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ជាមួយនឹង​ម៉ូតូ នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​កន្លែង​កើតហេតុ​អ្នក​ជិះ​ម៉ូតូ​ក៏​បាន​បត់​ឆ្វេង​ចូល​ផ្ទះ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទាំង​យប់​។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ​កូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ