ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​នាង​ជា​មនុស្សប្រុស

11 ឆ្នាំ មុន

វា​ជា​រឿង​ដ៏​ចម្លែក​បំផុតមួយ​​ដែល​ថា យើង​កើត​មក​មិន​ដឹង​ថា​ខ្លួនឯងជា​​ប្រុស ឬ​ក៏​ស្រី ។ បើ​យោង​តាម​ប្រភពពី​​គេ​ហ​ទំព័រ​សៀង​ហៃ​ ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី៧ វិច្ឆិកា ឱ្យ​ដឹង​ថា នារី​ម្នាក់​នៅ​ខេត្តហ៊ូ​បេ ប្រទេស​ចិន បាន​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិតអំពី​ករណី​ថា នាង​ពេញ​វ័យ​ក្រមុំ​ហើយ តែ​បែ​រជា​ពុំ​មាន​រដូវសោះ ។ ក្រោយ​ពេល​ពិនិត្យ​រួច​រាល់ ទើប​លោក​វេជ្ជ​បណ្ឌិត​ប្រាប់​ថា នាង​គឺ​ជា​មនុស្ស​ប្រុស ធ្វើ​ឱ្យ​នាង​ធ្លាក់​ថ្លើម​ក្តុក​តែ​ម្តង ។
ប្រភព​បាន​ឱ្យ​ដឹង​ថា នាង​ហ្សាង មាន​អាយុ​២៥​ឆ្នាំ គឺ​ជា​គ្រូ​បង្រៀន​នៅ​ទី​ក្រុងស៊ីនមិន ក្នុង​ខេត្ត​ហ៊ូ​បេ ។ នាង​មាន​រូប​សម្បត្តិ​ស្អាត និង​មាន​បុរស​ជា​ច្រើន​លួច​សរសើរ​ ប៉ុន្តែ​អ្វី​ដែល​ជាក្តី​កង្វល់នោះ​គឺ​ថា នាង​មិន​ដែល​មាន​រដូវ​សោះ ហើយ​គ្លីនិក​មួយ​នៅ​ក្នុង​តំបន់​ប្រាប់ថា នាង​មាន​ជំងឺ​បាត់​រដូវ ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា ថ្មី​ៗ​នេះ​នៅ​ពេល​ដែល​ក្រុម​គ្រួ​សារ​របស់​នាង​ទទួច​ឱ្យ​នាង​យក​ប្តី​នោះ នាង​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ និង​យល់​ថា នាង​មិន​អាច​មាន​កូន​ឡើយ ។ ក្រោយ​មក​នាង បាន​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​ម្តង​ទៀត​នៅ​មន្ទីរ​ធំ​មួយ​ក្នុង​​ទី​ក្រុង​វូ​ហាន ​រាជធានីនៃ​ខេត្ត​ហ៊ូ​បេ ។​លទ្ធ​ផល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ស្កេន​ B-ultrasonic scan ​ពី​មន្ទីរ​ពេទ្យបាន​បង្ហាញ​ថា នាង​ហ្សាង ជា​មនុស្សប្រុស ។ នាង​អត់​មាន​ស្បូន​​ទេ ប៉ុន្តែ​នាង​មាន​ទ្វា​រមាស និង​មាន​ស្រមោល​ពង​ស្វាស​ពីរ​នៅ​ខាង​ក្នុង ដែល​លោក​វេជ្ជ​បណ្ឌិត​អះ​អាង​ថា នោះ​ជា​ប្រដាប់​ភេទមួយ​ផ្សេង​ទៀត ។ ទន្ទឹម​នឹង​នេះ នាង​ក៏​ត្រូវ​បាន​គេ​ពន្យល់​ផង​ដែរ​អំពី​ហេតុ​ផល​ដែល​នាំ​ឱ្យ​នាង​អត់​មាន​រដូវ​នោះ គឺ​មក​ពី​នាង​មាន​ជីវសាស្ត្រ​ជា​មនុស្ស​ប្រុស ទោះបី​នាង​មាន​រូប​សម្បត្តិ​ខាង​ក្រៅ​ជាមនុស្ស​ស្រី​ក៏​ដោយ ។

បច្ចុប្បន្ន​ នាង​ហ្សាង កំពុង​ទទួល​ការ​វះ​កាត់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​យក​លឹង្គ និង​ពង​ស្វាស​នៅ​ក្នុង​ខ្លួន​របស់​នាង​ចេញ​ ។ ​លោក​វេជ្ជ​បណ្ឌិត​បាន​និយាយ​ថា ក្រោយ​ពេល​ជា​សះ​ស្បើយ​ នាង​អាច​រួម​ភេទ​បាន​ធម្មតា ប៉ុន្តែ​នាង​នឹង​មិន​អាច​មាន​កូន​ឡើយ ៕ ​​​​​​​​