ពេលខ្លះកំពុងដេកលក់ មានសត្វល្អិត ដូចជាស្រមោច កន្លាត ឬពីងពាងចូលក្នុងត្រចៀក។ បើជួបបញ្ហានេះចូរកុំប្រើដៃរបស់អ្នកទៅឆ្កិះទាញ ឬប្រើប្រាស់ដង្កៀប ឬកង្វារ ផ្សេងៗទៅទាញសត្វចេញវិញ ព្រោះវានឹងធ្វើឱ្យសត្វនោះខាំត្រចៀកយើង ។
កុមារមួយចំនួនរពឹសខ្លាំងណាស់ និងតែងតែលេងរបស់នេះ របស់នោះ ជួនកាលក៏យកដាក់ក្នុងត្រចៀក ឬក្នុងច្រមុះ នឹងធ្វើឲ្យមានការភិតភ័យស្រែកយំឡើយ ហើយអ្នកម្តាយមួយចំនួនបានយករបស់នោះចេញដោយវិធី ដួចជាប្រើប្រាស់ដង្កៀប ឬកង្ហារ ផ្សេងៗទៅទាញតែជាលទ្ធផលកាន់តែធ្វើឲ្យរបស់ទាំងនោះចូលក្នុងត្រចៀកកាន់តែជ្រៅទៅវិញ។

ដើម្បីយកសត្វ ឬរបស់ ផ្សេៗពីក្នុងត្រចៀកបានឲ្យអ្នកគួរតែអនុវត្តវិធីខាងក្រោមនេះមានដូចជា៖
១-សត្វចូលត្រចៀក៖ បើតាម ចាស់ៗតែងប្រាប់ តៗគ្នាថា បើស្រមោចចូលត្រចៀក ឱ្យយកទឹកមាត់ទៅលាបនៅលើផ្ចិត ហើយប្រឹងអត់ដង្ហើមយ៉ាងហោចណាស់៣០វិនាទី ពេលនោះស្រមោចនឹងវារចេញវិញដោយសារអត់ខ្យល់ដកដង្ហើម ។ ប៉ុន្តែដំណោះស្រាយនេះមិនអាចជួយបាន១០០ភាគរយទេ ។ វិធីដែលល្អគួរតែ សាងភាពទុកចិត្តដល់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះគេងបែរចំហៀង យកខាងដែលសត្វចូលបែរទៅខាងលើ ។ យកទឹកក្តៅ ឱណ្ហៗចាក់ចូលទៅក្នុងត្រចៀក ថ្នមៗ នោះសត្វល្អិតនឹងអណ្តែតឡើងមកតាមទឹក ។
២-បើរបស់ចូលក្នុងត្រចៀកត្រូវឲ្យក្មេងផ្អៀងយកត្រចៀកដែលមានរបស់ជាប់នោះ ដាក់នៅខាងក្រោម នោះរបស់អាចនឹងរបូតចេញមក ។ បើមិនបានសម្រេចគួរតែនាំទៅមន្ទីរពេទ្យទើបជាការប្រសើរ ។
៣-របស់លេងចូលក្នុងច្រមុះ៖ ត្រូវសាងភាពទុកចិត្តដល់ជនរងគ្រោះ និងត្រូវឲ្យជនរងគ្រោះដកដង្ហើមតាមមាត់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ៕
ចែករំលែកព័តមាននេះ