ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាយ​ឧបករណ៍​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លា.ប់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្ពាយ​ឧបករណ៍​ឆក់​ត្រី ចាក​ចេញពីផ្ទះ ដើម្បី​ឆក់​ត្រី​ដូច​សព្វដង តាំងពី​ក្បាល​ព្រលប់​មិនឃើញ​វិល​មក​ផ្ទះ​វិញ​ទើប​ប្រពន្ធ នាំ​សាច់ញាតិ​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​ផ្អើល​ឆោឡោ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្ពាយ​ឧបករណ៍​ឆក់​ត្រី ចាក​ចេញពីផ្ទះ ដើម្បី​ឆក់​ត្រី​ដូច​សព្វដង តាំងពី​ក្បាល​ព្រលប់​មិនឃើញ​វិល​មក​ផ្ទះ​វិញ​ទើប​ប្រពន្ធ នាំ​សាច់ញាតិ​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​ផ្អើល​ឆោឡោ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​នៅ​អូរ​អន្លុង​ជ្រៅ ខាងកើត​ភូមិ​តា​សាល ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ​ឈៀង ឌី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តា​សាល ឃុំ​ខ្ទុំ​ក្រាំង ប្រពន្ធ​ឈ្មោះ​កែវ រ៉ា​ន់ អាយុ​៣៦​ឆ្នាំ ។
ព័ត៌មាន​ពី​ភរិយា​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ប្តី​របស់​គាត់ បាន​ស្ពាយ​ឧបករណ៍​ឆក់​ត្រី​ចេញពីផ្ទះ​ដូច​សព្វដង សំដៅ​ទៅ​រក​កន្លែង​ឆក់​ត្រី ដើម្បី​លក់​យក​លុយ​ចិញ្ចឹម​គ្រួសារ តែ​តាំងពី​ចេញ​ទៅ​មិនឃើញ​វិល​មក​ផ្ទះ​វិញ ក៏​កើត​សង្ស័យ​ខ្លាច​ប្តី​មានរឿង​អ្វី​តាម​ផ្លូវ​ក៏​ប្រាប់​បងប្អូន​ជួយ​រក ។ ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា លុះ​ព្រឹក​ឡើង​ក៏​មិនឃើញ​ប្តី​ត្រឡប់​មក​ផ្ទះ​វិញទៀត​ទើប​ហៅ​សាច់ញាតិ ដើរ​ស្វែងរក​រហូត​ដល់ទី​តាំង​កើតហេតុ​ខាងលើ ក៏​ប្រទះ​ឃើញ​ប្តី​ដេក​ស្លាប់​ក្នុង​ទឹក​បាត់​ទៅ​ហើយ ។
ករណី​ខាងលើ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​បច្ចេកទេស​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ខ្ទុំ​ក្រាំង ពិនិត្យ​ទៅ​លើ​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី ហើយ​ក្រុម​គ្រួសារ​ទទួលស្គាល់​ថា ជន​រង​គ្រោះ​ពិតជា​ឆក់​ស្លាប់​ដោយ​ខ្លួនឯង​ពិត​ប្រាក​មែន ដោយ​មានការ​ចូលរួម​ពី​លោកស្រី​មេ​ភូមិ ។

ដោយឡែក​ករណី​បែប​នេះ​កើតឡើង​នៅ​ក្រុង​ច្បារមន​ដោយ​បុរស​ម្នាក់​បាន​រាយ​ខ្សែភ្លើង​ឆក់​ត្រី​មិន​ប្រយ័ត្ន​ក៏​ឆក់​ខ្លួនឯង​ស្លាប់​មួយ​រំពេច​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣៩​នាទី
ថ្ងៃ​ទី​១៥ ខែ​នេះ ជន​រង​គ្រោះ ឈ្មោះ ឃឹម សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ រការ​ធំ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែរ​។
មូលហេតុ ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​ពី​ផ្ទះ​ទៅ​ឆក់​ត្រី​នៅ​ត្រពាំង​ខាង​មុខ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ មិន​ទាន់​ទាំង​បាន​ឆក់​ផង​ក៏​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់ និង​កន្លែង តែ​ម្តង ។
ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា សព​ពិតជា​ស្លាប់​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ខ្លួន​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ