ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំបៅ​កូន​​1​ឆ្នាំ​កាត់​បន្ថយ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​បំបៅ​កូន​រយៈពេល​១​ឆ្នាំ​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ម្តាយ​នៅ​ពេល​ក្រោយ​នៃ​ជីវិត​របស់​កាត់ ។ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ម្តាយ​ដែល​បំបៅ​ដោះ​កូន​កាន់តែ​យូរ នោះ​គាត់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​នៃ​សុខភាព​សរសៃឈាម​បេះដូង​កាន់តែ​ច្រើន​ឡើង ។ ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា ម្តាយ​ទទួល​បាន​ផលប្រយោជន៍​សុខភាព​រយៈពេល​ខ្លី​ពី​ការ​បំបៅ​ដោះ​កូន រួម​មានការ​ស្រក​ទម្ងន់…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​បំបៅ​កូន​រយៈពេល​១​ឆ្នាំ​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ម្តាយ​នៅ​ពេល​ក្រោយ​នៃ​ជីវិត​របស់​កាត់ ។

ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ម្តាយ​ដែល​បំបៅ​ដោះ​កូន​កាន់តែ​យូរ នោះ​គាត់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​នៃ​សុខភាព​សរសៃឈាម​បេះដូង​កាន់តែ​ច្រើន​ឡើង ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា ម្តាយ​ទទួល​បាន​ផលប្រយោជន៍​សុខភាព​រយៈពេល​ខ្លី​ពី​ការ​បំបៅ​ដោះ​កូន រួម​មានការ​ស្រក​ទម្ងន់ និង​ការ​ថយ​ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​ក្នុងអំឡុងពេល​មានគភ៌ ។ ប៉ុន្តែ​ឥទ្ធិពល​រយៈពេល​វែង​នៃ​ការ​បំបៅ​កូន​ដោះ​កូន​ចំពោះ​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​សរសៃឈាម​បេះដូង​ចំពោះ​ម្តាយ​គឺ​មិន​ច្បាស់លាស់ ។

ឥឡូវនេះ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ក្នុង​រយៈពេល​១២ ខែ​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​បេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល​ជិត​១០% ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន និង​សាកលវិទ្យាល័យ​ប៉េ​កាំ​ង​បាន​វិភាគ​ទិន្នន័យ​ពី​ស្ត្រីជន​ជាតិចិន​ចំនួន ២៨៩.៥៧៣ នាក់ ដែល​មាន​អាយុ​ជា​មធ្យម​៥១​ឆ្នាំ ។ ស្ត្រីជន​ជាតិចិន​បំបៅ​ដោះ​កូន​ជា​មធ្យម​រយៈពេល​១២​ខែ ។

អ្នកចូលរួម​ក្នុង​ការ​សិក្សារ​នេះ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ជា​ម្តាយ ហើយ​គ្មាន​នរណា​ម្នាក់​មាន​ជំងឺ​សរសៃឈាម​បេះដូង​នៅ​ពេល​ពួក​គេ​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​ទេ ។

បើ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី​ដែល​មិន​បាន​បំបៅ​កូន ម្តាយ​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​របស់​ពួក​គេ​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​៩% និង​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៨% ។

ក្នុង​ចំណោម​អ្នក​ម្តាយ​ដែល​បំបៅ​ដោះ​កូន​អស់​រយៈពេល​២​ឆ្នាំ ហានិភ័យ​នៃ​ជំងឺ​បេះដូង​មានការ​ថយ​ចុះ​១៨% និង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ថយ​ចុះ​១៧% ទាប​ជាង​ម្តាយ​ដែល​មិន​ដែល​បំបៅ​ដោះ​កូន ៕