ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​0១ ខែ​ឆ្នូ ឆ្នាំ​២០១៧​នេះ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​រក​ឃើញ​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​លក់ និង​ជក់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​0១ ខែ​ឆ្នូ ឆ្នាំ​២០១៧​នេះ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​រក​ឃើញ​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​លក់ និង​ជក់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ពិសេស​គឺ​នៅ​ចំណុច​កាស៊ីណូ​នៅ​ជាយ​ដែនកម្ពុជា​-​ថៃ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ភារកិច្ច​ផ្នែក​បង្ក្រាប​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​អាវុធហត្ថ​ឃាត់ខ្លួន​រួម ១.​ឈ្មោះ រ៉ា ឆាយ​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត និង​ទី​២.​ឈ្មោះ លី ស៊ា​វ​ឡេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​ឈ្មោះ រ៉ា ឆាយ​ឌី បាន​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​បរិវេណ​កាស៊ីណូ ក្រោយ​សួរនាំ​ផ្អែក​លើ​ចម្លើយ​សារភាព​ជនសង្ស័យ​ខាងលើ ក៏​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ លី ស៊ា​វ​ឡេ​ង យក​មក​សួរនាំ ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​គឺ​ពួក​គេ​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ យ៉​ត ហៅ​ពៅ អាយុ​ប្រហែល​២៥​ឆ្នាំ រស់នៅ​ក្បែរ​វត្ត​ស្រះ​ត្រាច ហើយ​ថ្នាំ​ញៀន​ទាំងនេះ គឺ​ទិញ​យក​មក​ជក់​នៅ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ ក្រោយមក​ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ឃាត់​តែ​ម្តង ក្នុង​នោះ​ដកហូត​បាន​ថ្នាំ​ញៀន​ពណ៌​ស​ថ្លា​១​ថង់​តូច ។ ក្រោយ​ធ្វើការ​សាកសួរ​រួច ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

កែសម្រួលដោយ