ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​២​អង្គ​ត្រូវ​បណ្ដេញ​ពី​វត្ត ព្រោះ​លេងល្បែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​វត្ត​ស្ទឹង​មាន​ជ័យ​ចំនួន​២​អង្គ ត្រូវ​បាន​គណៈកម្មការ​សង្ឃ​សម្រេច​ធ្វើការ​បណ្តេញ​ចេញពី​វត្ត ក្រោយ​រក​ឃើញ​ថា សង្ឃ​ទាំង​២​អង្គ​បាន​លួច​លេងល្បែង​ស៊ីសង​ក្នុង​វត្ត (​លេងបៀ​) ប្រឹ​ព្រឹ​ត្តទៅ​ក្នុង​កុដិ​លេខ​១៨ ក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​វត្ត​ស្ទឹង​មាន​ជ័យ​ចំនួន​២​អង្គ ត្រូវ​បាន​គណៈកម្មការ​សង្ឃ​សម្រេច​ធ្វើការ​បណ្តេញ​ចេញពី​វត្ត ក្រោយ​រក​ឃើញ​ថា សង្ឃ​ទាំង​២​អង្គ​បាន​លួច​លេងល្បែង​ស៊ីសង​ក្នុង​វត្ត (​លេងបៀ​) ប្រឹ​ព្រឹ​ត្តទៅ​ក្នុង​កុដិ​លេខ​១៨ ក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។ ព្រះសង្ឃ​ទាំង​២​អង្គ​ដែល​ត្រូវ​បណ្តេញចេញ មួយ​អង្គ​ព្រះ​នាម​ភិក្ខុ សេង សុខា និង​មួយ​អង្គ​ទៀត​ពុំ​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​។ ចៅអធិការ​វត្ត​ស្ទឹង​មាន​ជ័យ ព្រះ​តេជគុណ ខុន ប៊ុ​ន​ធឿ​ន បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា សង្ឃ​ទាំង​២​អង្គ​ដែល​ត្រូវ​បណ្តេញចេញ ធ្លាប់​ត្រូវ​បាន​ហៅ​មក​ណែនាំ​ច្រើន​លើក​ច្រើន​សារ​ហើយ​ពាក់ព័ន្ធ​ការ​លួចលាក់​លេងល្បែង​ស៊ីសង​ក្នុង​ទី​វត្ត​អារាម​។

ព្រះ​តេជគុណ​បន្ត​ថា ដោយ​សង្ឃ​ទាំង​២​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ ហើយ​ចេះ​តែ​ប្រព្រឹត្ត​មករ​ហូត លុះ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ គណៈកម្មការ​វត្ត ដោយ​មានការ​ចូលរួម​ពី​ព្រះសង្ឃ​មក​ពី មន្ទីរ​ធម្មការ និង​សាសនា ប្រមាណ​៥០​អង្គ បាន​សម្រេច ធ្វើការ​បណ្តេញ​សង្ឃ​ល្មើស​វិន័យ​ទាំង​២​អង្គ ចេញពី​វត្ត​តែ​ម្តង ដោយ​មិន​បន្ត​អនុញ្ញាត​ឲ្យ​គង់នៅ​ទៀត​ឡើយ​។ ហើយ​សង្ឃ​ទាំង​២ ក៏​ព្រម​រើ​អីវ៉ាន់​ចាកចេញ​តាម​សម្រួល​ផង​ដែរ​។

ក្នុង​ករណី​នេះ មជ្ឈដ្ឋាន​ទូទៅ​សម្តែង​មតិ​ថា គណៈកម្មការ​សង្ឃ ក៏​ដូច​ជា​អាជ្ញាធរ ប្រសិនបើ​សង្ឃ​មាន​កំហុស​បែប​ហ្នឹង​ទៅ​ហើយ គួរតែ​មិនបាច់​អប់រំ​ទេ គួរតែ​ចាប់​ផ្សឹក​ចោល​ទៅ ព្រោះថា​ព្រះសង្ឃ​លោក​មក​បួស​ហើយ គឺ​ត្រូវ​លះបង់​កិលេស​គ្រប់យ៉ាង​ទាំងអស់​ចេញពី​ខ្លួន ប៉ុន្តែ​បើ​លះបង់​មិន​បាន​នោះ​ទេ ហើយ​ល្មើស​ទៅ​នឹង​វិន័យ​សង្ឃ វិន័យ​ធម៌​ព្រះពុទ្ធ​នោះ សង្ឃ​ទាំងនោះ​គួរតែ​ផ្សឹក​តែ​ម្តង​ទៅ ចៀសវាង​ប្រព្រឹត្ត​ខុសឆ្គង​នូវ​គន្លង​ធម៌​ព្រះពុទ្ធ​សាសនា​៕ ម៉​ម វ៉ា​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ