ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃបា.ញ់ផ្លោងកាំភ្លើ.ង១៥៥ម.ម ចូលភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៦ ធ្នូ

1 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បា​.​ញ់​ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា…

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បា​.​ញ់​ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ ៖

ក្រសួងការពារជាតិ​បាន​បន្ត​ថា នៅ​ម៉ោង ៩:៤៦​នាទី យោធា​ថៃ​បាន​បា​.​ញ់​ផ្លោង​កាំ​ភ្លើ​.​ង​ប្រភេទ ១៥៥​ម​.​ម ចំនួន ២​គ្រាប់​បន្ថែម​ទៀត ចូល​ភូមិសាស្ត្រ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

សកម្មភាព​ខាងលើ ជា​ការ​វាយប្រហារ​ដ៏​កំរោល សាហាវ ព្រៃផ្សៃ ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ។

កងកម្លាំង​របស់​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ព្រមទាំង​ចូលរួម​សហ​ការណ៍ និង​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com