ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងកម្ពុជា-ថៃ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រង លោក…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រង លោក Tommy Piggot ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក Marco Rubio បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​បង្ហាញ​ការ​ព្រួយបារម្ភ អំពី​អំពើ​ហិ​.​ង្សា​ដែល​កំពុង​បន្ត​កើត​មាន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ។

លោក​រដ្ឋមន្ត្រី Rubio បាន​បញ្ជាក់​ឡើង​វិញ អំពី​បំណងប្រាថ្នា​របស់​លោក​ប្រធានាធិបតី Trump សម្រាប់​សន្តិភាព និង​តម្រូវ​ឲ្យ​អនុវត្ត​ពេញលេញ នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង កូ​ឡា​ឡាំ​ពួរ ។

លើស​ពី​នេះ លោក​រដ្ឋមន្ត្រី Rubio ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា សហរដ្ឋអាមេរិក ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​សម្រប​សម្រួលការ​ពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com