ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​ប្រើប្រាស់​យន្តហោះ​ចម្បាំងF-16​ទម្លាក់​​គ្រា.ប់បែក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ចំនួន​៤០​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងការពារជាតិ​បាន​បាន​បញ្ជាក់​ថា ​យោធា​ថៃ​បានប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ចំនួន៤០​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ​ ។ ក្រសួង​ការពារជា​តិ​បាន​បង្ហាញ​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា​នៅ​យោធភូមិ​ភាគ​ទី​៥…

រាជធានី​ភ្នំពេញ ​៖ ក្រសួងការពារជាតិ​បាន​បាន​បញ្ជាក់​ថា ​យោធា​ថៃ​បានប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ចំនួន៤០​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ​ ។

ក្រសួង​ការពារជា​តិ​បាន​បង្ហាញ​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា​នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​ថា​នៅ​ចាប់ពី​ម៉ោង​៦:០៨​នាទី ដល់​ម៉ោង​៧:១៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ចំនួន៤០​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ ដើម្បី​បំផ្លិចបំផ្លាញ និង​កម្ទេច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពល​រដ្ឋ​​ស៊ី​វិល​កម្ពុជា​ចោល​យ៉ាង​កំរោល និង​អមនុស្សធម៌​ ។

ក្រសួង​ការ​បាន​លើក​ឡើង​ថា​ សកម្មភាព​ខាងលើ​ ជា​ការ​វាយប្រហារ​ដ៏​កំរោល សាហាវ ព្រៃផ្សៃ ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ក៏​បាន​កងកម្លាំង​របស់​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ។

ក្រសួងការពារជាតិ​បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ព្រមទាំង​ចូលរួម​សហ​ការណ៍ និង​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com