ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកមែនណ៎! ចាប់​លា​៨​ក្បាល​ដាក់​គុក ហើយ​មានធានា​នៅ​ក្រៅឃុំទៀត

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ប៉ូលិស​នៅ​ស្រុក​ Jalaun រដ្ឋ Uttar Pradesh របស់​ឥណ្ឌា​ បាន​ចាប់​លា​ចំនួន​៨​ក្បាល​ឃុំឃាំង​ក្រោយ​ពី​ពួក​វា​ស៊ី​រុក្ខ​ជាតិ​មាន​តម្លៃ​ដែល​អាជ្ញាធរ​ត្រៀម​ដាំ​នៅ​ក្នុង​គុក ។ ក្រោយមក​លា​មួយ​ហ្វូង​នេះ​ត្រូវ​ដោះ​លែង​វិញ​កាលពី​ថ្ងៃ​ទី​២៧…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ប៉ូលិស​នៅ​ស្រុក​ Jalaun រដ្ឋ Uttar Pradesh របស់​ឥណ្ឌា​ បាន​ចាប់​លា​ចំនួន​៨​ក្បាល​ឃុំឃាំង​ក្រោយ​ពី​ពួក​វា​ស៊ី​រុក្ខ​ជាតិ​មាន​តម្លៃ​ដែល​អាជ្ញាធរ​ត្រៀម​ដាំ​នៅ​ក្នុង​គុក ។ ក្រោយមក​លា​មួយ​ហ្វូង​នេះ​ត្រូវ​ដោះ​លែង​វិញ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៧ ដោយ​មានការ​ធានា​នៅ​ក្រៅ​ឃុំ ។

លោក ​RK Mishra ប៉ូលិស​នៅ​ក្នុង​តំបន់​នោះ​បញ្ជាក់​ប្រាប់ ​«SNI»​ របស់​ឥណ្ឌា​ថា លា​មួយ​ហ្វូង​នោះ​បាន​បំផ្លាញ​រុក្ខជាតិ​មាន​តម្លៃ​ខ្ពស់​ដែល​មន្ត្រីជាន់ខ្ពស់​ត្រៀម​ដាំ​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ ដោយសារ​ម្ចាស់​បាន​លែង​ពួក​វា ។

ក្រោយ​ពេល​កើតហេតុ​បាន​៤​ថ្ងៃ អ្នកនយោបាយ​នៅ​ក្នុងស្រុក​បាន​ស្នើ​សុំ​ធានា​លា​ទាំង​៨​ក្បាល​ដោយ​បញ្ជាក់​ថា ត្រូវការ​ប្រាក់​ប៉ុន្មាន ​ទើប​ដោះ​លែង ខណៈ​ពេល​ម្ចាស់​កំពុង​ឈរ​ចាំ​វា​នៅ​ខាង​មុខ​គុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ