ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អ្នក​​រើស​អាវុធ​​មន្ត្រី​​ប៉េអឹម​​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​ជាង​​​មួយ​ឆ្នាំ​​មុនទៅ​តុលា​ការ​​

12 ឆ្នាំ មុន

ខេត្ត​តា​កែវ​​​​ ៖ ជន​​សង្ស័យ​​ម្នាក់​ បាន​​​​ត្រូវ​នគរ​បាល​​​​ការិយា​​ល័យ​​ព្រហ្ម​ទណ្ឌ​​​​​កម្រិត​​ស្រាល​​ខេត្ត​ចាប់​​​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត​​​​​ក្រោម​ការ​​ចោទ​​ប្រកាន់​​ពី​បទ​​​លាក់​អាវុធ​​​ទុក និង​​ប្រើ​ប្រាស់​ខុស​ច្បាប់ ។​​ អាវុធ​ខ្លី​​​ដែល​បុរស​នេះ​​ប្រើ​ប្រាស់​​ខុស​ច្បាប់​​គឺ​ជា​​​របស់​មន្ត្រី​ប៉េ​អឹម​​ដែ​ល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពី​​ជាង​​១​​ឆ្នាំ​​​​​មុន​​​​ជ្រុះ​បាត់​ ហើយ​​​ជន​សង្ស័យ​​រូប​នេះ​​​​រើស​យក​​មក​លាក់​ទុក​​ប្រើ​ប្រាស់​​​ ទើប​កាល​​ពី​ថ្ងៃ​ទី​​

ខេត្ត​តា​កែវ​​​​ ៖ ជន​​សង្ស័យ​​ម្នាក់​ បាន​​​​ត្រូវ​នគរ​បាល​​​​ការិយា​​ល័យ​​ព្រហ្ម​ទណ្ឌ​​​​​កម្រិត​​ស្រាល​​ខេត្ត​ចាប់​​​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត​​​​​ក្រោម​ការ​​ចោទ​​ប្រកាន់​​ពី​បទ​​​លាក់​អាវុធ​​​ទុក និង​​ប្រើ​ប្រាស់​ខុស​ច្បាប់ ។​​ អាវុធ​ខ្លី​​​ដែល​បុរស​នេះ​​ប្រើ​ប្រាស់​​ខុស​ច្បាប់​​គឺ​ជា​​​របស់​មន្ត្រី​ប៉េ​អឹម​​ដែ​ល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពី​​ជាង​​១​​ឆ្នាំ​​​​​មុន​​​​ជ្រុះ​បាត់​ ហើយ​​​ជន​សង្ស័យ​​រូប​នេះ​​​​រើស​យក​​មក​លាក់​ទុក​​ប្រើ​ប្រាស់​​​ ទើប​កាល​​ពី​ថ្ងៃ​ទី​​២​ ​វិច្ឆិកា ​​វេលា​ម៉ោង​​​៥​និង​​១៥​នាទី​​ល្ងាច​​ក៏​ត្រូវ​​ប៉ូលិស​​​ឃាត់​ខ្លួន​​​​នៅ​​ក្នុង​ភូមិ​​​ល្ហុង ឃុំ​តាំង​​ដូង ស្រុក​​បាទី ​។

​លោក​​ង៉ាន់ ​សារី ​​អធិការ​​នគ​របាល​​ស្រុក​បាទី​​​​ឱ្យ​​ដឹង​​​ថា ជន​​​សង្ស័យ​​ដែលនគរ​បាល​​​​ឃាត់​ខ្លួន​​នេះ​​ឈ្មោះ​​ឆេង ​រ័ត្ន ​​ភេទ​ប្រុស​ អាយុ​​២​៨ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​​ភូមិ​ដូន​​​លែប ​ឃុំ​​គោក​​ព្រីង ​ស្រុក​ស្វាយ​​ជ្រំ​ ​ខេត្ត​ស្វាយ​រៀង​ ​​បាន​មក​រស់នៅ​​​​ជាមួយ​​​​បង​ធម៌​​នៅ​ក្នុង​​​ភូមិ​​ខាង​លើ ​ហើយ​ការ​​​​ចាប់​ខ្លួន​​នេះ​យោង​​ទៅ​តាម​​​ពាក្យ​បណ្តឹង​​របស់​ឈ្មោះ​​ទ្រី ​សាខន ​ភេទ​​ប្រុស ​អាយុ​​៥២ ​ឆ្នាំ ​ត្រូវ​ជា​​ប​ង​ធម៌​​​របស់​ជន​សង្ស័យ​​​​នេះ​តែ​ម្តង ។​

​​លោក​អធិការ​​នគរ​បាល​​ស្រុក​បន្ត​​ថា នៅ​ក្នុង​​ពាក្យ​បណ្តឹង​​នោះ​បង​ធម៌​​របស់​ជន​សង្ស័យ​​បាន​​រៀប​រាប់​​ថា ​កាំ​ភ្លើង​​ខ្លី​ម៉ាក​​​កា​៥៤​ ​មួយ​ដើម​នេះ​​ប្អូន​ធម៌​​​ជា​ជន​សង្ស័យ​​បាន​រើសយក​​​​​ពី​មន្ត្រី​​ប៉េ​អឹម​​ស្រុក​បាទី​ម្នាក់​​ដែល​ជួប​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​កាល​ពី​​ថ្ងៃ​ទី​​២៣ ​​សីហា ឆ្នាំ​​​២០១១​ ​វេលា​ម៉ោង​​៤​និង​​៣០​នាទី​​​ទៀប​​ភ្លឺ​​ ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​៣ ចន្លោះ​​បង្គោ​ល​គីឡូ​​ម៉ែត្រ​លេខ​​៣៦​និង​​​លេខ​​៣៧​​ ។ ​​​មន្ត្រីប៉េ​អឹមដែល​​​​រង​គ្រោះ​ឈ្មោះ​​​​ទុំ ​អាត់​ម៉ាត់ ភេទ​ប្រុស​​ ​អាយុ​​៣២​ឆ្នាំ បាន​ត្រូវ​​រថយន្ត​​បុក​ពេល​​កំពុង​​ជិះ​​ម៉ូតូ​​ ​បណ្តាល​​​ឱ្យ​​របួស​បាក់​ជើង​​ម្ខាង​ ហើយ​​​​ជ្រុះ​កាំ​ភ្លើង​​ខ្លី​ពី​ចង្កេះ​​​ ពេល​នោះ​ជន​​សង្ស័យ​​​ឃើញ​​ឱកាស​​ល្អ​​ក៏​រើស​​កាំ​ភ្លើង​​ខ្លី​នោះ​យក​​​ទៅ​លាក់​ទុក​​​រហូត ទោះ​បី​​​ជា​បង​​ធម៌​​ប្រាប់​​ឱ្យ​​យក​ទៅ​ប្រគល់​​ឱ្យ​គេ​​វិញ​​បែប​ណា​​ក៏​​​​​មិន​ព្រ​ម​ែដរ ។ លុះ​​នៅ​ល្ងាច​​ថ្ងៃ​ទី​​២ វិច្ឆិកា ​​បង​ធម៌​​​​​ក៏​​បាន​ប្តឹងនគរ​បាល​​​​​ឱ្យ​ចាប់​ខ្លួន​តែ​ម្តង​ តែ​អត់​​បាន​ឃើញ​​កាំ​ភ្លើង​​ខ្លី​នោះ​ទេ ​ដោយ​ជន​សង្ស័យ​​បាន​គប​់​ចោល​​ក្នុង​​ស្រះ​​ទឹក​បាត់​​ទៅ​ហើយ ។​

​នៅ​ចំពោះ​​មុខ​​មន្ត្រី​​នគរ​បាល​​ ជន​សង្ស័យ​​​ឈ្មោះ​ ឆេង ​រ័ត្ន ​​​និយា​យ​​​ថា ​រូប​គេ​​ពិត​ជា​​បាន​​​​រើស​យក​កាំ​ភ្លើង​​ខ្លី​ពី​​មន្ត្រីប៉េ​អឹម​​ដែល​ជួប​​គ្រោះ​ថ្នាក់​​ចរា​​ចរណ៍​​​កាល​​ជាង​​១​ឆ្នាំ​​​មុន​​នោះ​​​ប្រាកដ​​មែ​ន​ គឺ​​​​​យក​មក​ទុក​​ការ​ពារ​ខ្លួន​ ​តែក៏​​​ត្រូវ​​បង​ធម៌​​ប្តឹងនគរ​បាល​​ឱ្យ​ចាប់​​ខ្លួន​ ។​ ​​លោក​​យ៉ុង ​ញីវ ​នាយ​រង​​ការិយា​ល័យ​នគរ​បាល​​​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ស្រាល​​ខេត្ត​​​ថ្លែង​​​ថា ​នៅ​ព្រឹក​​​​ថ្ងៃ​ទី​​៣ វិច្ឆិកា​​ យើង​​បាន​បញ្ជូន​​ជន​សង្ស័យ​​ដែល​​​រក្សា​​ទុក​អាវុធ​​​​​ខុស​ច្បាប់​​នេះ​​​​ទៅ​សាលា​​ដំបូង​​ខេត្ត​ ​៕