ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បរិភោគ​អាហារ​ម្នាក់ឯង​មិនល្អទេ ជា​ពិសេស​បុរស

6 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​អះអាង​ថា ការ​បរិភោគ​អាហារ​តែ​ម្នាក់ឯង​អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​មេតាបូលីស​ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​អំពី​ការ​ទាក់ទង​រវាង​ភាព​ឯកា និង​សុខភាព​ទាំង​បុរស និង​ស្ត្រី​ហើយ​បាន​រក​ឃើញ​ថា បុរស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​បញ្ហា​សុខភាព ផ្សេង​ៗ ។…

ការ​សិក្សា​មួយ​បាន​អះអាង​ថា ការ​បរិភោគ​អាហារ​តែ​ម្នាក់ឯង​អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​មេតាបូលីស​ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​អំពី​ការ​ទាក់ទង​រវាង​ភាព​ឯកា និង​សុខភាព​ទាំង​បុរស និង​ស្ត្រី​ហើយ​បាន​រក​ឃើញ​ថា បុរស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​បញ្ហា​សុខភាព
ផ្សេង​ៗ ។ បុរស​ដែល​បរិភោគ​អាហារ​តែឯង​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​ធាត់​ជ្រុល​៤៥% ខណៈ​ពេល​ដែល​ហានិភ័យ​របស់​ស្ត្រី មាន​ប្រហែល​គ្នា ។

ក្រុម​អ្នកជំនាញ​បាន​បង្កើត​ការ​សិក្សា​នេះ​ដោយសារ​តែ​មនុស្ស​ដែល​រស់នៅ​តែ​ម្នាក់ឯង​កំពុង​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក​ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ឯកា និង​ជ្រើសរើស​ជម្រើស​មិនល្អ​នៅ​ពេល​បរិ​ភោគ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​មន្ទីរពេទ្យ​Dongguk University Ilsan Hospital ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សិក្សា​ទៅ​លើ​មនុស្ស​ពេញវ័យ​ចំនួន​៧.៧២៥​នាក់​ទាក់ទង​នឹង​ភាព​ញឹកញាប់​ដែល​ពួក​គេ​បរិភោគ​អាហារ​តែ​ម្នាក់ឯង ហើយ​បាន​ប្រៀបធៀប​វា​ទៅ​នឹង​សុខភាព​របស់​ពួក​គេ ។

ការ​​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Obesity Research & Clinical Practice បាន​បង្ហាញ​ថា​បុរស​ដែល​ទទួលទាន​តែ​ម្នាក់ឯង​មានការ​កើនឡើង​នូវ​ជំងឺ​ធាត់​ជ្រុល​៤៥% និង​ជំងឺ​ទាក់ទង​នឹង​មេតាបូលីស​៦៤% ។

ស្ត្រី​នៅ​ក្នុង​ការ​ស្រាវជ្រាវ​មាន​២៩%​ទំនងជា​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​មេតាបូលីស​ប្រសិនបើ​ពួក​គេ​បរិភោគ​តែឯង​២​ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​រក​ឃើញ​ថា​ភាព​ឯកា​អាច​បង្កើន​ឱកាស​ក្នុង​ការ​បរិភោគ​អាហារ​មិនល្អ​ចំពោះ​សុខភាព​កាន់តែ​ច្រើន ។

ប្រសិនបើ​នរណា​ម្នាក់​មាន​អារម្មណ៍​ថា​នៅ​ដាច់​ឆ្ងាយ​ពី​សង្គម ពួក​គេ​នឹង​មាន​ទំនោរ​បរិ​ភោគ​អាហារ​ដែល​គ្មាន​ជីវជាតិ​ជំនួស​ឱ្យ​ផ្លែ​ឈើ និង​បន្លែ ។ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ និង​អាច​បង្កើន​លទ្ធភាព​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺលើសឈាម កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ ឬ​ជំងឺ​ទឹកនោមផ្អែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ