ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​សូកូឡា​5​ដង​ក្នុង​1​ស​ប្តា​ហ៍​បន្ថយ​ហានិភ័យចំពោះ​អ្នក​​ធាត់​ជ្រុល

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា ការ​ទទួលទាន​សូកូឡា​៥​ដង​ក្នុង​១​ស​ប្តា​ហ៍​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង ។ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​អ្នកមាន​បញ្ហា​ធាត់​ជ្រុល​ដែល​បាន​ទទួល​ទាន​សូកូឡា​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​១​ស​ប្តា​ហ៍​ទំនងជា​មិនសូវ​ប្រឈម​មុខ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដូច​ជា​ជំងឺ​គាំងបេះដូង​ជាដើម ។ ការ​ស្រាវជ្រាវ​បាន​បន្ថែម​ថា​អ្នកមាន​បញ្ហា​ធាត់​ជ្រុល​ដែល​មិន​ធ្លាប់​ទទួលទាន​សូកូឡា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​សរសៃ​ឈាម​អាកទែរ​បេះដូង ។ ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ពី​ការ​ទាក់ទង​តិចតួច​នៃ​សូកូឡា​ខ្មៅ​ក្នុង​ការ​ពង្រឹង​សុខ​ភាព​បេះដូង​ដោយសារ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា​ការពារ​ប្រឆាំង​នឹង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ព្រមទាំង​បង្កើន​លំហូរ​ឈាម បន្ថយ​សម្ពាធ​ឈាម និង​ការពារ​ការ​កកឈាម…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា ការ​ទទួលទាន​សូកូឡា​៥​ដង​ក្នុង​១​ស​ប្តា​ហ៍​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង ។

ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​អ្នកមាន​បញ្ហា​ធាត់​ជ្រុល​ដែល​បាន​ទទួល​ទាន​សូកូឡា​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​១​ស​ប្តា​ហ៍​ទំនងជា​មិនសូវ​ប្រឈម​មុខ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដូច​ជា​ជំងឺ​គាំងបេះដូង​ជាដើម ។

ការ​ស្រាវជ្រាវ​បាន​បន្ថែម​ថា​អ្នកមាន​បញ្ហា​ធាត់​ជ្រុល​ដែល​មិន​ធ្លាប់​ទទួលទាន​សូកូឡា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​សរសៃ​ឈាម​អាកទែរ​បេះដូង ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ពី​ការ​ទាក់ទង​តិចតួច​នៃ​សូកូឡា​ខ្មៅ​ក្នុង​ការ​ពង្រឹង​សុខ​ភាព​បេះដូង​ដោយសារ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា​ការពារ​ប្រឆាំង​នឹង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ព្រមទាំង​បង្កើន​លំហូរ​ឈាម បន្ថយ​សម្ពាធ​ឈាម និង​ការពារ​ការ​កកឈាម ។

ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា​ឥទ្ធិពល​របស់​សូកូឡា​មិនកើត​មាន​ចំពោះ​អ្នក​ដែល​មាន​ទម្ងន់​ធម្មតា ឬ​មិន​គ្រប់​ទម្ងន់​ទេ​ដែល​អាច​មក​ពី​ឥទ្ធិពល​របស​វា​តិច​ពេក ហើយ​ដូច្នេះ​វា​អាច​មាន​ផលប្រយោជន៍​តែ​ចំពោះ​អ្នក​លើស​ទម្ងន់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​អាកទែរ​បេះដូង ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី VA Boston Healthcare System បាន​វិភាគ​ដល់​អតីត​យុទ្ធ​ជន​អា​មេ​រិ​ក​ចំនួន​១៤៨.៤៦៥​នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អតីត​យុទ្ធ​ជន​រាប់​លាន​នាក់​ដែល​​តាមដាន​សុខភាព​របស់​ពួក​គេ​ទៅ​តាម​ពេលវេលា ។ អ្នកចូលរួម​ក្នុង​ការ​សិក្សា​នេះ​មាន​អាយុ​ជា​មធ្យម​៦៤​ឆ្នាំ និង​មាន​បុរស​ចំនួន ៩០% ។

គ្មាន​អ្នកចូលរួម​ណា​ម្នាក់​មាន​ជំងឺ​សរសៃឈាម​អាកទែរ​បេះដូង​ទេ​នៅ​ពេល​ចាប់ផ្តើម​ការ​សិក្សា ។ ជំងឺ​សរសៃឈាម​អាកទែរ​បេះដូង​គឺជា​ការ​កក​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​អាក​ទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ដល់​បេះដូង នៅ​ពេល​មាន​បញ្ហា​នេះ​កើនឡើង​វា​ធ្វើ​ឱ្យ​មនុស្ស​ប្រឈម​នឹង​ការ​គាំងបេះដូង ។

អ្នកចូលរួម​ត្រូវ​បាន​គេ​សួរ​ថា​តើ​ពួក​គេ​ទទួលទាន​ទឹកដោះគោ ឬ​សូកូឡា​ខ្មៅ​ចំនួន​២៨​ក្រាម​ដោយ​គ្មាន​រសជាតិ​បន្ថែម​ដូច​ជា​គ្រាប់​ធញ្ញជាតិ ឬ​ស្ករ​ខា​រ៉ា​ម៉ែ​ល​ញឹកញាប់​ប៉ុនណា។

ពួក​គេ​ត្រូវ​បាន​គេ​តាមដាន​អស់​រយៈពេល​២​ឆ្នាំ​កន្លះ ។ អ្នកចូលរួម​ចំនួន​ប្រហែល​៤.០៥៥​នាក់​បាន​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍ ផ្សេង​ៗ​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​អាកទែ​នៅ​ក្នុង​អំឡុងពេល​នៃ​ការ​សិក្សា ។

លទ្ធផល​បង្ហាញ​ថា មនុស្ស​លើស​ទម្ងន់​ដែល​ទទួលទាន​សូកូឡា​ច្រើន​ដង​ក្នុង​១​សបា្ដហ៍​ជា​រៀង​រាល់​ស​ប្តា​ហ៍​មិនសូវ​ជា​មាន​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​សរសៃឈាម​អាកទែរ​បេះដូង​នោះ​ទេ ។

អ្នក​ដែល​លើស​ទម្ងន់​ច្រើន​ពេក​ហើយ​មិន​ដែល​ទទួលទាន​សូកូឡា​ប្រ​ឈាម​នឹង​ហានិ​ភ័យ​ខ្ពស់​បំផុត​ក្នុង​ការ​រង​គ្រោះ​ពី​ជំងឺ​បែប​នេះ ។

ការ​សិក្សា​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​សូកូឡា​ខ្មៅ​ដែល​សម្បូរ​ទៅ​ដោយសារ​ជាតិ​ប្រឆាំង​​អុកស៊ីតកម្ម​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ដែល​បង្ក​ឲ្យ​មានការ​កក​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​អាកទែរ ។ វា​ក៏​មាន​សមាសធាតុ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា flavanols ដែល​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ថយ​ចុះ ធ្វើ​ឱ្យ​លំហូរ​ឈាម​ប្រសើរ​ឡើង ហើយ​ធ្វើ​ឱ្យ​ប្លា​កែ​ត​មិនសូវ​ជាប់​ស្អិត និង​មិន​បង្ក​ឲ្យ​មានការ​កកស្ទះ​។ ទាំង​អស់នេះ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​ជំងឺ​សរសៃ​ឈាម​អាកទែរ​បេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ