ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ម្ហូប​ចម្អិន​ស្រាប់​» ជា​អាហារ​ពិសេស​របស់កម្មករ ទោះ​​គេ​ថា​«​គ្មាន​អនាម័យ​» (មាន​វីដេអូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ៖ ម្ហូប​ស្រាប់ ឬ​ហៅ​ថា​ម្ហូបអាហារ​ចម្អិន​ស្រេច​ដាក់​ច្រក​ថង់ ឬ​ទុក​ក្នុង​ឆ្នាំង ដាក់​តាំង​លក់​នៅ​ខាង​មុខ​រោងចក្រ​កាត់ដេរ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គេ​ចាត់​ទុក​ថា​«​ជា​ម្ហូបអាហារ​គ្មាន​អនាម័យ​ល្អ​» ដោយសារ​តែ​ដាក់​តាំង​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធា​រណៈ​មិន​បាន​គ្រប​ត្រឹមត្រូវ មាន​ផង់​ធូលី…

រាជធានី​ភ្នំពេញ ៖ ៖ ម្ហូប​ស្រាប់ ឬ​ហៅ​ថា​ម្ហូបអាហារ​ចម្អិន​ស្រេច​ដាក់​ច្រក​ថង់ ឬ​ទុក​ក្នុង​ឆ្នាំង ដាក់​តាំង​លក់​នៅ​ខាង​មុខ​រោងចក្រ​កាត់ដេរ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គេ​ចាត់​ទុក​ថា​«​ជា​ម្ហូបអាហារ​គ្មាន​អនាម័យ​ល្អ​» ដោយសារ​តែ​ដាក់​តាំង​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធា​រណៈ​មិន​បាន​គ្រប​ត្រឹមត្រូវ មាន​ផង់​ធូលី និង​ផ្សែង​យានយន្ត​ហុយ​ចូល ។

សម្រាប់​កម្មករ កម្មការិនី​រោងចក្រ​ចាត់​ទុក​ថា​អាហារ​ដែល​តាំង​លក់​នៅ​មុខ​រោងចក្រ​របស់​​​ពួក​គេ​ជា​រឿង​ធម្មតា និង​ចាត់ទុកជា​អាហារ​ឆ្ងាញ់​ពិសា ។ ជា​ទូទៅ​គេ​តែ​សង្កេត​ឃើញ​នៅ​ខាង​មុខ​បរិវេណ​នៃ​បណ្តា​រោងចក្រ សិប្បកម្ម តូច​ធំ នីមួយ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែង​មាន​អ្នក​ប្រកប​របរ​លក់ដូរ​ម្ហូបអាហារ ដូច​ជា បាយ សម្ល ត្រីអាំង ជ្រក់ត្រសក់ និង​ជ្រក់​សណ្តែក ស្ពៃ​ជូរ ជាដើម ដាក់​លក់​ជា​ហូរហែ ដើម្បី​បំពេញតម្រូវការ​ហូប​ចុក​របស់​​កម្មករ កម្មការិនី​។ ពួក​គេ​ដែល​ទើប​ចេញពី​ធ្វើការ អាច​ទិញ​ហូប​បាន ភ្លាម​ៗ មិន​ពិបាក​ចំណាយ​ពេលវេលា​ធ្វើ​ខ្លួនឯង ឬ​ពិបាក​ដើរ​រក​កន្លែង​ទិញ​ហូប ។

អ្នកស្រី​ហាក់ សុ​ផា អាយុ​៤៨​ឆ្នាំ ជា​អ្នកលក់​បាយ​សម្ល និង​ត្រីអាំង​ជាដើម នៅ​មុខ​រោង​ចក្រ​មួយ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ជា​រៀងរាល់ថ្ងៃ​គាត់​ចាប់​លក់​តាំងពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​លក់​អស់ ។ ពេល​លក់​អស់ ម្តង​ៗ គឺ​គាត់​អាច​ចំណេញ​ប្រាក់​ពី​៣​ទៅ​៤​ម៉ឺន​រៀល ។

គាត់ និង​គ្រួសារ​ប្រកប​របរ​នេះ​អស់​រយៈពេល​ជិត​៣​ឆ្នាំ​កន្លង​មក​ហើយ ដោយ​បាន​ដាក់​លក់​នៅ​ទីតាំង​៣​ផ្សេង​គ្នា ក្នុង​នោះ​ទីតាំង​២​ទៀត ប្តី និង​កូនស្រី​របស់​គាត់​ជា​អ្នកលក់ ។ បើ​គិត​ពី​ប្រាក់​ចំណេញ​ទាំង​៣​ទីតាំង​ក្នុង​១​ថ្ងៃ​ចាប់ពី​៨​ទៅ​១០​ម៉ឺន​រៀល ។

តាម​ការ​រៀបរាប់​របស់​អ្នក​លក់ដូរ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា គាត់​អាច​ចំណេញ​ប្រាក់​ចាប់ពី​២ ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ក្នុង​ករណី​ដែល​លក់​អស់ ប៉ុន្តែ​បើ​មិន​អស់ គឺ​ប្រាកដជា​ខាត​ហើយ ព្រោះ​កម្មករ កម្មការិនី​រោងចក្រ មិនមែន​ទិញ​ម្ហូប​ស្រាប់​ហូប​រហូត​ទេ​។ មាន​ន័យ​ថា​កម្មករ កម្មការិនី​សឹងតែ​១០០% ទិញ​ម្ហូប​យក​ទៅ​ចម្អិន​ដោយ​ខ្លួន​ឯង​ពេល​សម្រាក​ពី​ការងារ​ពេល​ល្ងាច និង​មួយ​ចំនួន​ដែល​ជួល​ផ្ទះ​នៅ​ជិត​រោងចក្រ​បាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ។

ស្ត្រី​ដដែល​នោះ​និយាយ​ថា​៖ «​ភាគច្រើន​កម្មករ កម្មការិនី​ដែល​ទិញ​អាហារ ស្រាប់​ៗ គឺជា​អ្នក​ដែល​មាន​ទីលំនៅ ឆ្ងាយ​ៗ​ពី​រោងចក្រ តែ​សម្រាប់​កម្មករ កម្មការិនី​ជួល​ផ្ទះ​ជិត​រោង​ចក្រ គឺ​គេ​តែងតែ​ឆ្លៀត​ទិញ​បន្លែ ត្រី​សាច់​ដើម្បី​ចម្អិន​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​ទិញ​បា​យស​ដាក់​ប្រអប់​ត្រឹម​៥០០​រៀល ឬ​ត្រឹម​១​ពាន់​រៀល​តែ​ប៉ុណ្ណោះ​» ។

ថ្លែងប្រាប់​កោះសន្តិភាព កម្មករ​កម្មការិនី​ជា​ច្រើន​បញ្ជាក់​ថា ពួក​គាត់​ស៊ាំ​នឹង​អាហារ​ដែល​ដាក់​លក់​នៅ​មុខ​រោងចក្រ​ទៅ​ហើយ បើ​ទោះបីជា​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកជា​ប្រភេទ​អាហារ​​ដែល​គ្មាន​អនាម័យ​ត្រឹមត្រូវ​ក៏​ដោយ ។

ពួក​គេ​ធ្វើការ​មួយ​ថ្ងៃ​២​ពេល ដូច្នេះ​ហើយ​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ទៅ​ទិញ​សាច់ បន្លែ យក​ទៅ​ចម្អិន​ខ្លួនឯង​ទេ មាន​តែ​ទិញ​ម្ហូប​ស្រាប់​បែប​នេះ​ហើយ ទើប​អាច​ចូល​ធ្វើការ​ទាន់​ពេល ។ កន្លង​មក​ពួក​គេ​ពុំ​ធ្លាប់​កើត​មាន​ជម្ងឺ​អ្វី​ធ្ងន់​ដោយសារ​តែ​ការ​ទិញ​អាហារ​លក់​មុខ​រោងចក្រ​យក​ទៅ​បរិភោគ​ទេ ។

កម្មករ កម្មការិនី​មួយ​ចំនួន​និយាយ​ថា ប្រាក់ខែ​របស់​ពួក​គេ​តិច ដូច្នេះ​ទទួលទាន​តាម​លទ្ធភាព មិន​អាច​ចូល​ហាង​ធំដុំ​ដែល​មាន​អនាម័យ​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ