ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា​តាម​ផ្លូវ ឆ្លើយ​រក​ត្រូវ​រៀង​ៗ​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​៣​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ខឹង​រថយន្ត​មួយ​គ្រឿង​កៀរ​បណ្តាល​ឲ្យ​ដួល ចៃដន្យ​អី​ប្រទះ​ឃើញ​ម្ចាស់​រថយន្ត​ឈប់​បត់ជើងតូច ពួក​គេ​ក៏​ឈប់​ម៉ូតូ​វាយ​ម្ចាស់​ឡាន​មួយ​ដៃ ម្ចាស់​ឡាន​ខឹង​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ឡើង​លើ​រួច​វាយ​ខាង​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​៣​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ខឹង​រថយន្ត​មួយ​គ្រឿង​កៀរ​បណ្តាល​ឲ្យ​ដួល ចៃដន្យ​អី​ប្រទះ​ឃើញ​ម្ចាស់​រថយន្ត​ឈប់​បត់ជើងតូច ពួក​គេ​ក៏​ឈប់​ម៉ូតូ​វាយ​ម្ចាស់​ឡាន​មួយ​ដៃ ម្ចាស់​ឡាន​ខឹង​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ឡើង​លើ​រួច​វាយ​ខាង​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវ​៥៩៨ នៅ​ចំណុច​មុខ​ហ្កា​រ៉ា​ស​សាំង​តេ​លា ក្បែរ​នឹង​ស្នងការ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​BMW សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​BMW ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-7898 បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ជិត​នឹង​កន្លែង​កើតហេតុ​គាត់​ក៏​ឈប់​រថយន្ត​របស់​គាត់​ដើម្បី​បត់ជើងតូច ស្រាបតែ​មាន​បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ហើយ​ម្នាក់​ជិះ​កណ្តាល​ស្រវឹងស្រា​មិនដឹង​ថា​មាន​មូលហេតុ​អី​នឹង​គោលបំណង​អី​នោះ​ទេ បានជា​មក​វាយ​គាត់​មួយ​ដៃ​ចំ​មាត់ បណ្តាល​ឲ្យ​បែក​មាត់​រួច​គាត់​ក៏​ដក​កាំភ្លើង​របស់​គាត់​បាញ់​មួយ​គ្រាប់​ឡើង​លើ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ខាង​បុរស​ដែល​រង​របួស​ខាង​ម៉ូតូ​មានឈ្មោះ សឿ​ន សុ​ផៃ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​របស់​គាត់​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ រួច​ក៏​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មាន​រថយន្ត​ខាងលើ​បើ​កម​កៀរ​គាត់​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ប៉ុន្តែ​សំណាងល្អ​មិន​មាន​រង​របួសធ្ងន់​អី​នោះ​ទេ​ក៏​ឡើង​ម៉ូតូ​ជិះ​ទៅ​មុខ​ទៀត​។

ចៃដន្យ​អី​ក៏​ឃើញ​ម្ចាស់​រថយន្ត​ឈប់​រថយន្ត​បត់ជើងតូច​គាត់​ខឹង​ពេក​ទើប​វាយ​ម្ចាស់​រថយន្ត​មួយ​ដៃ ទើប​ម្ចាស់​រថយន្ត​នោះ​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ហើយ​យក​កាំភ្លើង​វា​គាត់​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​។ ភ្លាម​ៗ​នោះ​ដែល​មិត្តភក្តិ​គាត់​ក៏​បាន​ឡើង​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ចោល​គាត់​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ