ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាក្រហម​កាត់​បន្ថយ​ហានិភ័យ​ទឹកនោមផ្អែម​ចំពោះ​ស្ត្រី​

6 ឆ្នាំ មុន

ស្ត្រី​ទំនងជា​មិនកើត​ជំងឺ​ទឹកនោមផ្អែម​ទេ​នៅ​ពេល​ទទួលទាន​ស្រាក្រហម និង​សូកូឡា​ខ្មៅ​ក្នុង​កម្រិត​មធ្យម ។ ពួក​វា​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវ​បាន​គេ​គិត​ថា​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ។ ការ​សិក្សា​លើ​ស្ត្រី​ជាង​៦៤.០០០​នាក់​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួលទាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាងគេ​ដែល​សារធាតុ​ទាំងនេះ​មាននៅ​ក្នុង​ទឹកតែ និង​ផ្លែ​ប្ល៊ូ​ប៊ឺ​រី​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​នេះ​ដល់​ទៅ​២៧%​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បរិភោគ​សារធាតុ​នេះ​តិចតួច ។ ខណៈ​ដែល​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ផ្លែ​ឈើ និង​បន្លែ​ត្រូវ​គេ​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ច្រើន​អំពី​ហានិភ័យ​នៃ​ការ​ទទួលទាន​ស្រា…

ស្ត្រី​ទំនងជា​មិនកើត​ជំងឺ​ទឹកនោមផ្អែម​ទេ​នៅ​ពេល​ទទួលទាន​ស្រាក្រហម និង​សូកូឡា​ខ្មៅ​ក្នុង​កម្រិត​មធ្យម ។

ពួក​វា​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវ​បាន​គេ​គិត​ថា​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ។

ការ​សិក្សា​លើ​ស្ត្រី​ជាង​៦៤.០០០​នាក់​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួលទាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាងគេ​ដែល​សារធាតុ​ទាំងនេះ​មាននៅ​ក្នុង​ទឹកតែ និង​ផ្លែ​ប្ល៊ូ​ប៊ឺ​រី​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​នេះ​ដល់​ទៅ​២៧%​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បរិភោគ​សារធាតុ​នេះ​តិចតួច ។

ខណៈ​ដែល​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ផ្លែ​ឈើ និង​បន្លែ​ត្រូវ​គេ​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ច្រើន​អំពី​ហានិភ័យ​នៃ​ការ​ទទួលទាន​ស្រា ។
ទោះជា​យ៉ាងណា​ក្តី ការ​ស្រាវជ្រាវ​ក្នុង​ចំណោម​ស្ត្រី​ជនជាតិ​បារាំង​ដែល​មាន​ទម្លាប់​ទទួល​ទាន​ស្រា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ជនជាតិ​អង់គ្លេស​បាន​រក​ឃើញ​ថា​១៥%​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ពួក​គេ​បាន​មក​ពី​ស្រា​ដែល​ភាគច្រើន​ជា​ស្រាក្រហម ។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​សន្និដ្ឋាន​ថា​សមាសធាតុ​ដែល​ល្អ​ចំពោះ​សុខភាព​តែ​មាន​ក្នុង​ស្រា​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​នៅ​ពេល​ទទួលទាន​ច្រើន​ពេក ដូច្នេះ​ស្ត្រី​គួរតែ​ទទួលទាន​ត្រឹមតែ​កន្លះ​កែវ​ទៅ​១​កែវ​ក្នុង​មួយ​ថ្ងៃ ។

សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សូកូឡា​ខ្មៅ​ត្រូវ​បាន​គេ​គិត​ថា​អាច​ការពារ​រាង​កាយ​ពី​ភាព​តានតឹង​ដោយសារ​អុកស៊ីតកម្ម​ដែល​ជា​ប្រភេទ​នៃ​ការ​បំផ្លាញ​​ម្យ៉ាង​ដល់​កោសិកា​ដែល​អាច​នាំ​ឱ្យ​មាន​ជំងឺ​ទឹកនោម ផ្អែម​។ ពួក​វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្លែ Walnut ព្រូន ស្ត្រ​បែ​រី និង hazelnuts ។

លោក Guy Fagherazzi ជា​សហ​និពន្ធ​នៃ​ការ​សិក្សា​មក​ពី​មជ្ឈមណ្ឌល​សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​រោគរាតត្បាត និង​សុខភាព​ប្រជាជន​នៅ​ប្រទេស​បារាំង​បាន​និយាយ​ថា​៖« ការ​ងារ​នេះ​បំពេញបន្ថែម​ចំណេះដឹង​បច្ចុប្បន្ន​របស់​យើង​អំពី​ផល​ប៉ះពាល់​នៃ​អាហារ និង​សារធាតុចិញ្ចឹម​ដែល​ដាច់​ដោយឡែក​ពី​គ្នា​ហើយ​ផ្តល់​នូវ​ទិដ្ឋភាព​ទូលំទូលាយ​បន្ថែម​ទៀត​អំពី​ការ​ទាក់ទង​រវាង​អាហារ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។

យើង​បាន​បង្ហាញ​ថា ការ​ទទួលទាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោមផ្អែម ។

ស្រាក្រហម​មាន​អង់​ទី​អុក​ស៊ី​ដង់​ដែល​ត្រូវ​បាន​គេ​ហៅ​ថា resveratrol ដែល​ការ​ស្រាវ​ជ្រាវ​បាន​ណែនាំ​ថា​អាច​ជួយ​មនុស្ស​ក្នុង​ការ​មាន​ផ្ទៃពោះ និង​ពន្យឺតកា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​វង្វេង។

ទោះជា​យ៉ាងណា​ក្តី វា​ត្រូវ​បាន​គេ​បង្ហាញ​ថា​អត្ថប្រយោជន៍​ទាំងនេះ​ទាមទារ​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ស្មើនឹង​ការ​ទទួលទាន​ស្រា​២​ទៅ​៣​ដប​ក្នុង​១​ថ្ងៃ ។

ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បំផុត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Diabetologia បាន​បង្ហាញ​ថា​គ្រាន់តែ​បរិមាណ​តិចតួច​នៃ​ស្រាក្រហម​ប៉ុណ្ណោះ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន ដោយ​​អ្នកនិពន្ធ​បាន​ណែនាំ​ឲ្យ​ទទួលទាន​កន្លះ​កែវ​ទៅ​១​កែវ​ក្នុង​១​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ