ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​30​នាទី​ជួយ​ឱ្យ​អ្នកមាន​អាយុ​វែង

6 ឆ្នាំ មុន

ការ​លាងចាន និង​បោកគក់​អាច​មិនមែន​ជា​ចំណុច​សំខាន់​នៃ​សកម្មភាព​រាល់ថ្ងៃ​របស់​អ្នក ប៉ុន្តែ​សកម្មភាព​សាមញ្ញ​បែប​នេះ​អាច​ជួយ​ឲ្យ​អ្នកមាន​អាយុ​វែង ។ ការ​សិក្សា​មួយ​របស់​អា​មេ​រិ​កលើ​ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​អនុវត្ត​សកម្មភាព ស្រាល​ៗ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ស្លាប់ ។ អ្នក​ដែល​បាន​ធ្វើការ​ផ្ទះ​៣០​នាទី​ក្នុង​១​ថ្ងៃ​ដូច​ជា​ជូត​ឥដ្ឋ ឬ​បង្អួច​មានការ​ថយ​ចុះ​ការ​ស្លាប់​១២% ។…

ការ​លាងចាន និង​បោកគក់​អាច​មិនមែន​ជា​ចំណុច​សំខាន់​នៃ​សកម្មភាព​រាល់ថ្ងៃ​របស់​អ្នក ប៉ុន្តែ​សកម្មភាព​សាមញ្ញ​បែប​នេះ​អាច​ជួយ​ឲ្យ​អ្នកមាន​អាយុ​វែង ។ ការ​សិក្សា​មួយ​របស់​អា​មេ​រិ​កលើ​ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​អនុវត្ត​សកម្មភាព ស្រាល​ៗ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ស្លាប់ ។

អ្នក​ដែល​បាន​ធ្វើការ​ផ្ទះ​៣០​នាទី​ក្នុង​១​ថ្ងៃ​ដូច​ជា​ជូត​ឥដ្ឋ ឬ​បង្អួច​មានការ​ថយ​ចុះ​ការ​ស្លាប់​១២% ។ អ្នក​ដែល​អាច​ធ្វើ​សកម្មភាព​រយៈពេល​កន្លះ​ម៉ោង​ពី​សកម្មភាព​មធ្យម​ទៅ​ខ្លាំង​ប្រចាំ​ថ្ងៃ​មានឱកាស​នៃ​ការ​ស្លាប់​ទាប​ជាង​៣៩% ។ ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​ដើរ​លឿន ឬ​ជិះ​កង់​នៅ​ល្បឿន យឺត​ៗ ។

លោក​សាស្ត្រាចារ្យ Michael LaMonte អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​មក​ពី​សាកល​វិទ្យា​ល័យ Buffalo’s School of Public Health and Health Professions ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​និយាយ​ថា​ការ​ធ្វើ​អ្វីមួយ​គឺ​ប្រសើរ​ជាង​មិន​បាន​ធ្វើ​អ្វី​សោះ​ទោះបីជា​នៅ​កម្រិត​ទាប​ជាង​ការ​ណែនាំ​ក៏​ដោយ ។

ការ​ស្រាវជ្រាវ​ដែល​បាន​សិក្សា​ទៅ​លើ​ស្ត្រី​ស្បែក​ស អាហ្វ្រិក និង​អា​មេ​រិ​កាំ​ង​ជាង​៦.០០០​នាក់​ដែល​មាន​អាយុ​ពី​៦៣​ឆ្នាំទៅ​៩៩​ឆ្នាំ​ដែល​កម្រិត​នៃ​ការ​ធ្វើតេស្ត​នេះ​ត្រូវ​វាស់​ដោយ​ឧបករណ៍​ប្រែប្រួល​មួយ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​សកម្មភាព ស្រាល​ៗ​មាន​កម្រិត​ខ្ពស់​ជាង​កម្រិត​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​រស់នៅ​គ្មាន​មានការ​ធ្វើ​ចលនា​តែ​បន្តិច​ប៉ុណ្ណោះ ។

យោង​តាម​ឯកសារ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Journal of the American Geriatrics Society ឱ្យ​ដឹង​ថា​សកម្មភាព​បែប​នេះ​មាន​ជាង​៥៥%​ដែល​មនុស្ស​ចាស់​ចំណាយពេល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

លោក​សាស្ត្រាចារ្យ LaMonte បាន​និយាយ​ថា​វា​គឺជា​រឿង​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​តែ​ការ​ណែនាំ​អំពី​សុខភាព​សាធារណៈ​នា​ពេល​បច្ចុប្បន្ន​តម្រូវ​ឱ្យ​មាន​សកម្មភាព​រាង​កាយ​មាន​កម្រិត​យ៉ាង​ហោច​ណាស់​ពី​កម្រិត​មធ្យម ឬ​ខ្ពស់​ជាង​នេះ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខភាព ។

ការ​សិក្សា​របស់​យើង​បង្ហាញ​ជា​លើក​ដំបូង​ថា​ស្ត្រី​វ័យ​ចំណាស់​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​សុខភាព​សូ​ម្បី​តែ​ពី​កម្រិត​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ក្រោម​ការ​ណែនាំ ។ អត្ថប្រយោជន៍​ចំពោះ​ការ​ស្លាប់​គឺ​ស្រ​ដៀង​គ្នា​ចំពោះ​ស្ត្រី​អាយុ​ក្រោម​៨០​ឆ្នាំ ហើយ​ក្នុង​ចំណោម​ស្ត្រី​ធាត់ និង​មិន​ធាត់ ។

ខណៈ​ពេល​ដែល​ការ​ស្រាវជ្រាវ​ផ្តោត​សំខាន់​ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ផ្ញើ​សារ​ដ៏​មាន​ឥទ្ធិពល​ចំពោះ​ស្ត្រី និង​បុរស​វ័យក្មេង​ដែល​វា​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​នៅ​ជុំវិញ​ការ​ធ្វើ​លំ​ហាត់ប្រាណ​អំឡុង​ពេល​វ័យក្មេង​ដើម្បី​អាច​មាន​ផល​ល្អ​ចំពោះ​សុខភាព​នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ