​រក​ឃើញ​គ្រោងឆ្អឹង​គោ​សមុទ្រ​ដែល​ផុត​ពូជ​តាំងពី​សត​វត្ស​ទី​១៨​ម្ល៉េះ


គ្រោងឆ្អឹង​របស់​គោ​សមុទ្រ​យក្ស ជា​ប្រភេទ​សត្វ​ហ្វូ​ក ទំហំ​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដែល​ធ្លាប់​បង្ហាញខ្លួន និង​ផុត​ពូជ​អស់​រយៈពេល​យូរ បាន​ជីក​ឃើញ​នៅ​ក្រៅ​តំបន់ឆ្នេរ​ខាងកើត​ប្រទេស​រុ​ស្ស៊ី កាលពី​ពេល ថ្មី​ៗ​កន្លង​មក ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បណ្តា​អ្នកឯកទេស​ជា​ច្រើន ។

គោ​សមុទ្រ​ស្ទេ​ល​ល័​រ​(Steller) ដែល​ដាក់​ឈ្មោះ​តាម​លោក​ច​ច ដាប់​ប​ល​យូ ស្ទេ​ល​ល័​រ ជំនាញ​ផ្នែក​សត្វវិទ្យា​របស់​អា​ល្លឺ​ម៉​ង់​ជា​សត្វ​មួយ​ប្រភេទ​នៅ​សមុទ្រ​បេ​រីង​(Bering) ចន្លោះ​ប្រទេស​រុ​ស្ស៊ី និង​អា​ឡា​ស្កា ប៉ុន្តែ​មាន​ជំនឿ​ថា ​វា​រង​ការ​បរបាញ់​រហូត​ផុត​ពូជ​តាំងពី​សត​វត្ស​ទី​១៨​ម្ល៉េះ ។

គ្រោងឆ្អឹង​គោ​សមុទ្រ​មួយ​នោះ​ប្រទះ​ឃើញ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ​កូ​មាន​ដូ​ស្គី នៅ​លើ​ប្រជុំ​កោះ Commander ប្រទេស​រុ​ស្ស៊ី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយ​កប់​យ៉ាង​ជ្រៅ​ខាង​ក្រោម​ស្រទាប់​ថ្ម និង​ខ្សាច់​ធ្វើ​ឱ្យ​អាជ្ញាធរ​ពី​តំបន់​អភិរក្ស​ត្រូវ​ចំណាយពេល​យូរ​ជាង​៤​ម៉ោង​ក្នុង​ការ​ជីក​យក​គ្រោង​យ៉ាង​ប្រុង​ប្រយ័ត្ន ។ គ្រោងឆ្អឹង​នោះ​មាន​ឆ្អឹងខ្នង​ខាងក្រោយ​ចំនួន​៤៥​កង ឆ្អឹងជំនីរ​ចំនួន​២៧​ឆ្អឹង ក្រៅពី​នេះ​នៅ​មាន​ឆ្អឹង​ស្មា និង​ដៃ ។

អ្នក​ស្រាវជ្រាវ​មាន​ជំនឿ​ចិត្ត​ថា គោ​សមុទ្រ​ស្ទេ​ល​ល័​រ​មួយ​ក្បាល​នេះ​មាន​ប្រវែង​ជាង​៦​ម៉ែត្រ ។

ការ​រក​ឃើញ​គ្រោងឆ្អឹង​គោ​សមុទ្រ​ស្ទេ​ល​ល័​រ ស្ថិត​ក្នុង​សភាព​ពេញលេញ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ