ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​តែ​ប្រយ័ត្ន​ពី​ការ​ធាត់ ព្រោះ​អាច​បង្ក​ជា​មហា​រីក​១១​ប្រភេទ​ឯណោះ

6 ឆ្នាំ មុន

ជំងឺ​ធាត់​អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺមហារីក​ចំនួន​១១​ប្រភេទ ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ធំ​មួយ​បាន​បង្ហាញ ។ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​លើស​ទម្ងន់​មាន​ការ​ទាក់ទង​ទៅ​នឹង​ជំងឺ ផ្សេង​ៗ​ជា​ច្រើន ប៉ុន្តែ​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ទេ ។…

ជំងឺ​ធាត់​អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺមហារីក​ចំនួន​១១​ប្រភេទ ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ធំ​មួយ​បាន​បង្ហាញ ។ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​លើស​ទម្ងន់​មាន​ការ​ទាក់ទង​ទៅ​នឹង​ជំងឺ ផ្សេង​ៗ​ជា​ច្រើន ប៉ុន្តែ​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ទេ ។ ប្រភេទ​ជំងឺមហារីក​ដែល​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺ​ធាត់​មាន​ដូច​ជា​សុដន់ បំពង់​អាហារ ក្រពះ ពោះវៀន រន្ធ​គូទ ប្រព័ន្ធ​ទឹកប្រមាត់ លំពែង ស្បូន តម្រងនោម និង​ជំងឺមហារីក​គ្រាប់​ឈាម ។

ក្រុម​អ្នក​ស្រាវជ្រាវ​ពី Imperial College London គណនា​ថា ការ​កើនឡើង​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺមហារីក​ប្រព័ន្ធ​ទឹកប្រមាត់​អាច​កើន​ដល់​៥៦%​ចំពោះ​បុរស​សម្រាប់​ការ​ឡើង​ទម្ងន់​រៀង​រាល់​១១​ផោន ។ ចំពោះ​ស្ត្រី​វិញ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​កើន​ឡើង​២១% សម្រាប់​រាល់​ការ​កើនឡើង​០,១ លេខ​នៅ​ក្នុង​សមាមាត្រ​ត្រគាក និង​ចង្កេះ ។ ការ​រក​ឃើញ​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​មនុស្ស​ពេញវ័យ​ចំនួន​មួយ​ភាគ​បួន និង​មួយ​ភាគ​ប្រាំ​នៃ​ក្មេង​អាយុ​១១​ឆ្នាំ​មាន​ជំងឺ​ធាត់ ។

ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​វេជ្ជសាស្ត្រ​អង់គ្លេស បាន​បញ្ជាក់​ពី​តួលេខ​ពី​មុន​បាន​បង្ហាញ​ថា ករណី​ជំងឺមហារីក​រហូត​ដល់​ទៅ​២៥.000 ករណី​ក្នុង​ប្រទេស​​អង់គ្លេស​អាច​ត្រូវ​បាន​បង្ការ​ជា​រៀង​រាល់​ឆ្នាំ​បើ​អ្នក​រាល់គ្នា​មាន​ទម្ងន់​មួយ​ដែល​ល្អ​ចំពោះ​សុខភាព ។

លោក​វេជ្ជបណ្ឌិត​Panagiota Mitrou ដែល​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​មហា​រីក​​ពិភពលោក​នៃ​ការ​សិក្សា​បានឱ្យ​ដឹង​ថា ៖ «​លទ្ធផល​នៃ​ការ​សិក្សារ​នេះ​បាន​សង្កត់ធ្ងន់​បន្ថែម​ទៀត​លើ​តួនាទី​នៃ​ជំងឺ​ធាត់​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក ។ បន្ទាប់​ពី​ការ​មិន​ជក់បារី ការ​មាន​ទម្ងន់​មួយ​ដែល​ល្អ​ចំពោះ​សុខភាព គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ។

មនុស្ស​ពេញវ័យ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ពោះវៀន ដោយសារ​តែ​របប​អាហារ​មិនល្អ​ចំពោះ​សុខភាព និង​កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ ។ អ្នក​ដែល​កើត​អំឡុង​ឆ្នាំ​១៩៩០ មាន​ហានិភ័យ​ពីរ​ដង​ក្នុង​កា​រវិ​វ​ឌ្ឍ​ជា​ដុំ​សាច់​ក្នុង​ពោះវៀនធំ និង​បួន​ដង​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​មហា​រីក​រន្ធ​គូទ ជាង​អ្នក​ដែល​បាន​កើត​នៅ​អំឡុង​ឆ្នាំ​១៩៥0 នេះ​បើ​យោង​តាម​សមាគម​ន៍​ជំងឺ​មហារីក​អា​មេ​រិ​កបាន​រក​ឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ