ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ការពារជំងឺ​ទាក់ទង​នឹង​វ័យ​កាន់តែ​ចាស់

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក​ដើម្បី​ថែរក្សា​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ដែល​ទាក់ទង​នឹង​អាយុ​ស្ទើរតែ​ទាំងអស់ ។ តាម​ការ​ស្រាវជ្រាវ​ថ្មី​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Medical Center Groningen នៃ​ប្រទេស​ហូ​ឡង់​បាន​រក​ឃើញ​ថា​បាក់តេរី​ក្នុង​ពោះវៀន​ដែល​មិន​មាន​តុល្យភាព​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​អាយុ​ជា​ច្រើន ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​បាក់តេរី​ក្នុង​ពោះវៀន​របស់​សត្វ​កណ្តុរ​មាន​វ័យ​…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក​ដើម្បី​ថែរក្សា​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ដែល​ទាក់ទង​នឹង​អាយុ​ស្ទើរតែ​ទាំងអស់ ។

តាម​ការ​ស្រាវជ្រាវ​ថ្មី​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Medical Center Groningen នៃ​ប្រទេស​ហូ​ឡង់​បាន​រក​ឃើញ​ថា​បាក់តេរី​ក្នុង​ពោះវៀន​ដែល​មិន​មាន​តុល្យភាព​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​អាយុ​ជា​ច្រើន ។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​បាក់តេរី​ក្នុង​ពោះវៀន​របស់​សត្វ​កណ្តុរ​មាន​វ័យ​

ចំណាស់​ដែល​មាន​តុល្យភាព​តិចតួច​អាច​បង្ក​ឱ្យ​មានការ​រលាក​នៅ​ពេល​គេ​បញ្ជូន​បាក់​តេរី​ទាំងនោះ​ទៅ​កណ្តុរ ក្មេង​ៗ ។

ការ​រលាក​គឺជា​ជំងឺ​រលាក​រ៉ាំរ៉ៃ​ដែល​ទាក់ទង​ទៅ​នឹង​ភាព​ចាស់​ដែល​វា​មានការ​ទាក់ទង​ទៅ​នឹង​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការ​មាន​អាយុ​ច្រើន​ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​វង្វេង និង​ជំងឺ​សរសៃឈាម​បេះដូង ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ដឹង​ថា​មនុស្ស​ចាស់​តែង​មាន​បាក់តេរី​ក្នុង​ពោះវៀន​ខុស​គ្នា​ពី​មនុស្ស​វ័យក្មេង ។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញ​ថា​ការ​ប្រែប្រួល​នៃ​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​នេះ​មានការ​ទាក់ទង​ទៅ​នឹង​ការ​រលាក​ដែល​ជា​ទូទៅ​ទាក់ទង​នឹង​ជំងឺ​របស់​មនុស្ស​ចាស់ ។

គេ​មិន​ច្បាស់​ទេ​ថា​តើ​វ័យ​កាន់តែ​ចាស់​បង្ក​ឱ្យ​មានការ​រលាក ឬ​ការ​រលាក​បង្ករ​ឱ្យ​មាន​វ័យ​ចំណាស់ ប៉ុន្តែ​បញ្ហា​២​នេះ​មានការ​ទាក់ទង​ទៅ​វិញ​ទៅ​មក ហើយ​ជំងឺ​ជា​ច្រើន​ក៏​មានការ​ចូលរួម​ពី​បញ្ហា​ទាំង​២​នេះ​ដែរ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា​បាក់តេរី​ក្នុង​ពោះវៀន​ក៏​មានការ​ប្រែប្រួល​ទៅ​តាម​អាយុ​ផង​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Floris Fransen ចង់​ធ្វើ​តេស្ត​ពី​ការ​ទាក់ទង​រវាង​កត្តា​ទាំង​៣ ។

ពួក​គេ​បាន​យក​សំណាក​ពី​សត្វ​កណ្តុរ​ចាស់ ដែល​សមាសធាតុ​បាក់តេរី​ពោះវៀន​ដូច​មនុស្ស​ប្រែប្រួល​ទៅ​តាម​អាយុ ហើយ​បញ្ចូល​បាក់តេរី​នោះ​ក្នុង​ខ្លួន​សត្វ​កណ្តុរ​វ័យក្មេង ។ បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ សត្វ​កណ្តុរ​វ័យក្មេង​កើតជា​ការ​រលាក​រ៉ាំរ៉ៃ​ដូច​ជា​ការ​រលាក​ដែល​កើនឡើង​នៅ​ពេល​មាន​វ័យចាស់ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​បញ្ចូល​បាក់តេរី​ក្នុង​ពោះវៀន​របស់​កណ្តុរ ក្មេង​ៗ​មួយ​ក្រុម​ទៅ​កណ្តុរ​មួយ​ក្រុម​ទៀត​ដែល​មាន​អាយុ​ប្រហែល​គ្នា​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ការ​រលាក​នេះ​គឺជា​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​បាក់តេរី​ដែល​នាំ​ចូលខ្លួន​វា ឬ​យ៉ាងណា ។

ប៉ុន្តែ​មាន​តែ​សត្វ​កណ្តុរ​ដែល​ត្រូវ​បាន​បញ្ចូល​បាក់តេរី​ក្នុង​ពោះវៀន​ពី​កណ្តុរ​ចាស់​វិ​វ​ឍ្ឍ​ជា​ការ​រលាក ។ ភាព​ខុស​គ្នា​នៃ​ការ​ឆ្លើយ​តប​នេះ​បាន​បង្ហាញ​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ភាព​ចាស់​នាំ​ឱ្យ​មាន​អ​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​ដែល​វា​ធ្វើ​ឲ្យ​មាន​បាក់តេរី​អាក្រក់​ច្រើន​ជាង​បាក់តេរី​ល្អ ។

ការ​រីកសាយ​ពពួក​បាក់តេរី​អាក្រក់​ធ្វើ​ឱ្យ​ស្រទាប់​ពោះវៀន​ងាយ​នឹង​ជ្រាប​ជាតិពុល​ដែល​អាច​ចម្លងរោគ​ដល់​ចរន្តឈាម និង​នាំ​ឱ្យ​មាន​បញ្ហា​ដូច​ជា​ជំងឺ​រលាក​ពោះវៀនធំ ជំងឺ​ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម ជំងឺ​ថប់​អារម្មណ៍ ជំងឺ​អូ​ទី​ស និង​ជំងឺមហារីក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ