ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ក្រុម​ឈាម​A B ឬ ​AB ​ប្រឈម​ខ្ពស់គាំងបេះដូង​

7 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​បាន​ព្រមាន​ថា​ អ្នក​ដែល​មាន​ប្រភេទ​ឈាម​មួយ​ចំនួន​ទំនងជា​ទទួល​រង​ការ​គាំងបេះដូង​អំឡុង​ពេល​នៃ​ការ​បំពុលបរិយាកាស​។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ប្រភេទ​ឈាម​A B ឬ AB មាន​ហានិភ័យ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ឈាម​ប្រភេទ​O ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បានដឹង​ថា​ការ​បំពុលបរិយាកាស​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​គាំងបេះដូង ប៉ុន្តែ​វា​គឺជា​លើក​ទី​១​ដែល​ហានិភ័យ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រភេទ​ឈាម…

ការ​ស្រាវជ្រាវ​ថ្មី​បាន​ព្រមាន​ថា​ អ្នក​ដែល​មាន​ប្រភេទ​ឈាម​មួយ​ចំនួន​ទំនងជា​ទទួល​រង​ការ​គាំងបេះដូង​អំឡុង​ពេល​នៃ​ការ​បំពុលបរិយាកាស​។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ប្រភេទ​ឈាម​A B ឬ AB មាន​ហានិភ័យ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ឈាម​ប្រភេទ​O ។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បានដឹង​ថា​ការ​បំពុលបរិយាកាស​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​គាំងបេះដូង ប៉ុន្តែ​វា​គឺជា​លើក​ទី​១​ដែល​ហានិភ័យ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រភេទ​ឈាម ។
ការ​សិក្សា​លើ​ទិន្នន័យ​អ្នកជំងឺ​រយៈពេល​១៤​ឆ្នាំ​បាន​រក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ចុក​ទ្រូង​កើនឡើង​ទ្វេ​ដង​ចំពោះ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A B ឬ​AB នៅ​ពេល​ដែល​ការ​បំពុលបរិយាកាស​កើនឡើង​ខ្ពស់ ។
យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន Intermountain Medical Center Heart Institute នៅ​រដ្ឋ​Utah សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថាបើ​ប្រៀបធៀប​នឹង​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​O ហានិភ័យ​របស់​ពួក​គេ​កើនឡើង​ត្រឹមតែ​៤០%​ប៉ុណ្ណោះ ។
អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​វេជ្ជបណ្ឌិត Benjamin Horne បាន​និយាយ​ថា​យើង​ឆ្ងល់​ថាបើ​នរណា​ម្នាក់​មាន​បម្រែបម្រួល​ជាក់លាក់​នៅ​ក្នុង​ហ្សែ​ន​ABO​នេះ តើ​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​គាំងបេះដូង​ច្រើន​នៅ​ពេល​មានការ​បំពុលបរិយាកាស​ខ្ពស់​ជាង​មុន​មែន​ទេ ?
ការ​ប្រែប្រួល​ដំបូង​ដែល​យើង​បាន​សិក្សា​ពី​ភាព​ខុស​គ្នា​រវាង​ក្រុម​ឈាម​ប្រភេទ​O និង​មិនមែន​O ដែល​រួម​បញ្ចូល​ឈាម​៣​ប្រភេទ​គឺ​ក្រុម​ឈាម​A B និង AB វិជ្ជមាន និង​អវិជ្ជមាន ។ ក្រុម​ឈាម​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ការ​សិក្សា​ហ្សែ​ន​ដែល​មាន​ហានិភ័យ​ទាប​ជាងគេ​គឺ​ក្រុម​ឈាម​O ។ ក្រុម​ឈាម​៣​ផ្សេង​ទៀត​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​គាំងបេះដូង ។
ការ​ទាក់ទង​រវាង​ការ​គាំងបេះដូង និង​ការ​បំពុលបរិយាកាស​ចំពោះ​អ្នកជំងឺ​ដែល​មិន​ស្ថិត​ក្នុង​ក្រុម​ឈាម​ប្រភេទ​O គឺ​មិនមែន​ជា​អ្វី​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​ទេ ប៉ុន្តែ​វា​គឺជា​អ្វី​ដែល​យើង​ត្រូវ​ដឹង ។
លោក​Benjamin Horne បាន​និយាយ​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ពី​កម្រិត​នៃ​ការ​បំពុលបរិយាកាស​ដែល​ជា​ហានិភ័យ ចំពោះ​អ្នក​ដែល​មិន​ស្ថិត​ក្នុង​ក្រុម​ឈាម​ប្រភេទ O គឺ​២៥​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​នៃ​ការ​បំពុលបរិយាកាស ។
លោក​វេជ្ជបណ្ឌិត​Horne បន្ថែម​ថា ៖«​នៅ​ក្នុង​ព័ត៌មាន​ដែល​យើង​ផ្តល់​ឱ្យ​អ្នកជម្ងឺ​របស់​យើង​ទាក់ទង​នឹង​ការ​បំពុលបរិយាកាស យើង​ព្យាយាម​សង្កត់ធ្ងន់​ថា​ពួក​គេ​អាច​ធ្វើ​អ្វីមួយ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​របស់​ពួក​គេ គឺ​ការ​ស្នាក់​នៅ​ក្នុងផ្ទះ​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ទៅ​នឹង​ការ​បំពុលបរិយាកាស ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ក្នុងផ្ទះ ។ ត្រូវ​ប្រាកដ​ថា​ពួក​គេ​គោរព​តាម​ការ​ប្រើប្រាស់​ឱសថ​បេះដូង​ដើម្បី​បន្ថយ​ហានិភ័យ​របស់​ពួក​គេ ៕ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ