ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ចំណាស់​ទ្រុឌទ្រោម​អាយុជាង​100​ឆ្នាំ​លក់​បាន​ខ្ទង់​លាន​ដុល្លារ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្ទះ​ចំណាស់​មួយ​ខ្នង​នៅ​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​១,២​លាន​ដុល្លារ​ឯណោះ ។ ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់​នោះ​គេ​អាច​យល់​ច្រឡំ​ថា ជា​ផ្ទះ​តុបតែង​លម្អ​ស្រស់​ស្អាត មាន​ទីធ្លា​ធំ​ទូលាយ និង​នៅ​កណ្តាល​ទីក្រុង ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្ទះ​ចំណាស់​មួយ​ខ្នង​នៅ​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​១,២​លាន​ដុល្លារ​ឯណោះ ។ ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់​នោះ​គេ​អាច​យល់​ច្រឡំ​ថា ជា​ផ្ទះ​តុបតែង​លម្អ​ស្រស់​ស្អាត មាន​ទីធ្លា​ធំ​ទូលាយ និង​នៅ​កណ្តាល​ទីក្រុង ។ ប៉ុន្តែ​តាម​ពិត​វា​មិន​បែប​នោះ​ទេ គឺជា​ផ្ទះ​ចំណាស់​មាន​អាយុ​ប្រហែល​១០០​ឆ្នាំ នៅ​ភូមិ​មួយ ស្ថិត​ក្នុង​ក្រឡា​ផ្ទៃ​២៣០​ម៉ែត្រក្រឡា ហើយ​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម​ទាំង​នៅ​ផ្នែក​ខាងក្រៅ និង​ខាងក្នុង ។

មាន​បន្ទប់​គេង​ចំនួន​៣ ផ្ទះ​នោះ​គ្មាន​គ្រឿងសង្ហារិម មាន​តែ​ធ្នើ​ដាក់​ទំនិញ និង​កន្លែង​លាងដៃ​នៅ​ក្នុង​ផ្ទះបាយ ដោយ​សាងសង់​ជាប់​នឹង​ជញ្ជាំង​ផ្ទះ​ស្ថិត​ក្នុង​សភាព​ចាស់​ទ្រុឌទ្រោម ។

គឺជា​លើក​ដំបូង​ហើយ​ដែល​ផ្ទះ​មួយ​ខ្នង​នោះ​ត្រូវ​ប្តូរ​ម្ចាស់ ក្រោយ​ពី​លក់​ជា​លើក​ដំបូង​ក្នុង​សម័យ​មុន​សង្គ្រាមលោក​លើក​ទី​១​នៅ​ឆ្នាំ​១៩១៥ ក្នុង​តម្លៃ​ត្រឹមតែ​៤០០​ដុល្លារ ដោយ​អាយុ​របស់​ផ្ទះ​មាន​រយៈពេល​ជា​១០០​ឆ្នាំ និង​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដែល​លក់​បាន​តម្លៃ​ខ្ពស់ ។

ផ្ទះ​មួយ​ខ្នង​នោះ​បាន​ដាក់​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៧ បាន​ទៅ​លើ​លោក Jenny និង​​នាង​Phil Tonthat ទិញ​ក្នុង​តម្លៃ​១,២​លាន​ដុល្លារ ។ វា​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ «Marrickville» ខណ្ឌ​អុ​ី​ន​ន័​រ​វែ​ស ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី សម្រាប់​តម្លៃ​ជា​មធ្យម​របស់​ផ្ទះ​ធម្មតា​ស្ថិត​នៅ​តំបន់​នោះ​ប្រហែល​១,៥​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ