ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជួយ​ផ្តល់​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​ដល់​គម្រោង​សុវត្ថិភាព​ការងារ​លើ​វិស័យ​សំណង់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​សុ​វត្តិភាព​ការងារ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ភាព​កម្រិត​នៅឡើយ​ ពិសេស​បញ្ហា​គ្រោះថ្នាក់​ពេល​កំពុងធ្វើការ​ងារ អ្នកជំនាញ​ជប៉ុន​បាន​បង្កើត​គម្រោង​​មួយ​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​សំណង់​នៅ​កម្ពុជា ។​ ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

​រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​សុ​វត្តិភាព​ការងារ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ភាព​កម្រិត​នៅឡើយ​ ពិសេស​បញ្ហា​គ្រោះថ្នាក់​ពេល​កំពុងធ្វើការ​ងារ អ្នកជំនាញ​ជប៉ុន​បាន​បង្កើត​គម្រោង​​មួយ​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​សំណង់​នៅ​កម្ពុជា ។​

​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក Sho Sudo មន្ត្រី​សម្រប​សម្រួល ​និង​ជា​ប្រធាន គម្រោង​អង្គ​ការ​អន្តរជាតិ​ខាង​ការងារ​របស់​ជប៉ុន ហៅ​កាត់​ថា ILO JAPAN នា​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ទី​ស្តី​ក​ការ​ក្រសួង លោក ឡេ​ង តុង ប្រធាន​នាយក​រ​ដ្ឋា​ន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ជប៉ុន​បាន​បង្កើត​គម្រោង​មួយ​ជួយ​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​វិស័យ​សំណង់​នៅ​កម្ពុជា ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​១​លាន​​ដុល្លារ​អា​មេ​រិ​ក​។​

​លោក ឡេ​ង តុង​ បាន​បញ្ជាក់​ថា​៖ «​ជំនួប​ផ្តោត​លើក​គម្រោង​ផ្នែក​សុវត្ថិភាព​ការងារ​ផ្នែក​វិស័យ​​​សំណង់​នៅ​កម្ពុជា ដែល​ជា​គម្រោង​លើក​ទី​២​ហើយ មាន​រយៈពេល​៣​ឆ្នាំ​មាន​ទំហំ ទឹក​ប្រាក់​១​លាន​ដុល្លារ​។ គម្រោង​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៧​នេះ​ដល់​ឆ្នាំ​២០១៩ ផ្តោត​លើ​សុវត្ថិភាព​ផ្នែក​សំណង់​»​។​

​បើ​តាម​លោក​ ឡេ​ង តុង​ បាន​ស្រង់​សំដី​លោក​រដ្ឋមន្ត្រី អ៊ិ​ត ​សំហេង​ ថ្លែង​ក្នុង​ជំនួប​ថា​បានជា​ជប៉ុន ជួ​យ​កម្ពុជា​លើក​វិស័យ​សំណង់​នោះ​ ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​វិស័យ​សំណង់ ។ ហើយ​អត្រា​គ្រោះថ្នាក់​ពី​វិស័យ​សំណង់​មាន​កម្រិត​​ខ្ពស់ ​ប្រសិនបើ​គ្មាន​ការ​ការពារ ឬ​បណ្តុះបណ្តាល​ត្រឹមត្រូវ​នោះ​ទេ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ