ខេត្តរតនគិរី ៖ យុវជនម្នាក់ធ្វើបានបញ្ចប់ជីវិតខ្លួនឯងទាំងនៅវ័យក្មេងក្នុងផ្ទះជួលមួយកន្លែង ដោយមិនដឹងពីមូលហេតុ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលឈ្មោះ ញ៉ា ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ លោក តេង សាវុធ បានឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា ជនរងគ្រោះឈ្មោះ ទីង យ៉ាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិភាគតិចទំពួន មុខរបរឈូសឈើ មានទីលំនៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។ លោកបានប្រាប់ថា ជនរងគ្រោះយកខ្សែអង្រឹងចងកជាប់នឹងមេដំបូលផ្ទះ ស្លាប់ដោយមិនដឹងពីមូលហេតុ។
ក្រោយពេលកើតហេតុ នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ពិតប្រាកដមែន មិនមែនជារឿងឃាតកម្មឡើយ។ ក្រោយពីធ្វើពិនិត្យរួចមក សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ