ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​5​របស់​ផ្លែ​ព្រីង

6 ឆ្នាំ មុន

ព្រីង​គឺជា​ផ្លែ​ឈើ​មាន​ពណ៌​ខ្មៅ តូច ផ្អែម និង​រាង​ជូរ​បន្តិច ។ វា​មាន​ពណ៌​បៃតង​នៅ​ពេល​មិន​ទាន់​ទុំ ហើយ​មាន​ពណ៌​ក្រហម​ទៅ​ពណ៌​ក្រហម​ខ្មៅ​នៅ​ពេល​ដែល​វា​ស្រគាល និ​មាន​ពណ៌​ខ្មៅ​នៅ​ពេល​ទុំ​ពេញលេញ ។ ព្រីង​ដែល​ផ្អែម​គឺ​នៅ​ពេល​ដែល​វា​ធ្លាក់​ជ្រុះ​ទៅ​លើ​ដី។…

ព្រីង​គឺជា​ផ្លែ​ឈើ​មាន​ពណ៌​ខ្មៅ តូច ផ្អែម និង​រាង​ជូរ​បន្តិច ។ វា​មាន​ពណ៌​បៃតង​នៅ​ពេល​មិន​ទាន់​ទុំ ហើយ​មាន​ពណ៌​ក្រហម​ទៅ​ពណ៌​ក្រហម​ខ្មៅ​នៅ​ពេល​ដែល​វា​ស្រគាល និ​មាន​ពណ៌​ខ្មៅ​នៅ​ពេល​ទុំ​ពេញលេញ ។ ព្រីង​ដែល​ផ្អែម​គឺ​នៅ​ពេល​ដែល​វា​ធ្លាក់​ជ្រុះ​ទៅ​លើ​ដី។

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​ព្រីង ៖
១-​ការ​វិភាគ​លើ​ផ្លែ​ព្រីង​បាន​បង្ហាញ​ថា​វា​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម និង​មាន​បរិមាណ​ជាតិ​ដែក​ក្នុង​កម្រិត​មធ្យម ។

២- ផ្លែ​ព្រីង​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ចៀស​ជម្ងឺ​បេះដូង ។ វា​សម្បូរ​ទៅ​ដោយ​​ជាតិ​ប៉ូ​តា​ស្យូ​ម ។ ១០០​ក្រាម​នៃ​ផ្លែ​ព្រីង​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ប្រហែល​៥៥​មី​ល្លី​ក្រាម។ បរិមាណ​នេះ​មាន​អត្ថប្រយោជន៍​ចំពោះ​ជំងឺ​ដូច​ជា​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ការ​បរិភោគ​ផ្លែ​ព្រីង​ទៀងទាត់​ជួយ​ការពារ​កុំ​ឲ្យ​ក្រិន​សរសៃឈាម ។

៣-​សំបក​ដើម​ព្រីង​មាន​ផ្ទុក​សារជាតិ​តានី​ន​១៩% និង​អាស៊ីត garlic ១,៦៧% ។ តានី​ន​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ការពារ​តម្រង​នោម ។ វា​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស បាក់​តេរី និង​ប៉ារ៉ាស៊ីត ។ ទោះជា​យ៉ាងណា​ក្តី ការ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​ពេក​អាច​ពុល។

៤-​គ្រាប់​ព្រីង​អាច​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។ វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ ព័ត៌មាន​ត្រូវការ​ការ​បញ្ជាក់​បន្ថែម​ទៀត ប៉ុន្តែ​វា​ពុំ​មាន​គ្រោះថ្នាក់​ទេ​ក្នុង​ការ​ទទួលទាន​គ្រាប់​ព្រីង​នេះ ។

៥-​ការ​ស្ងោរ​សំបក​ដើម​ព្រីង​គឺជា​ការ​ព្យាបាល​ជំងឺរាក​មួល រាករូស ទល់លាមក និង​ដំបៅ​ក្រពះ ។ យើង​អាច​ប្រើ​ទឹក​វា​ដើម្បី​ខ្ពុរមាត់​ក៏​បាន ។ ឫស​ស្ងួត​អាច​ធ្វើ​ជា​ម្សៅ​មាន​ប្រសិទ្ធ​ភាព​​ព្យាបាល​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ