ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នានិយាយថា ៖ ចូល​រូង​ខ្លា​ហើយ ហ៊ាន​ដក​ពុក​មាត់​ខ្លាទៀត!​

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​ចោទ​ថា​ប៉ុនប៉ង​ប្លន់ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាមមេ​ការ ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ព្រួត​គ្នា​ចាប់​វាយ​ប៉ោង​មុខ​រហូត​ដង្ហើមចង្រិត​ទើប​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​ចាត់ការ​ ដែល​អ្នក​នៅ​ទីនោះ​នាំ​គ្នា​និយាយ​ថា ចូល​រូង​ខ្លា​ហើយ ហ៊ាន​ដក​ពុក​មាត់​ខ្លា​ទៀត ។ ករណី​នេះ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​ចោទ​ថា​ប៉ុនប៉ង​ប្លន់ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាមមេ​ការ ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ព្រួត​គ្នា​ចាប់​វាយ​ប៉ោង​មុខ​រហូត​ដង្ហើមចង្រិត​ទើប​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​ចាត់ការ​ ដែល​អ្នក​នៅ​ទីនោះ​នាំ​គ្នា​និយាយ​ថា ចូល​រូង​ខ្លា​ហើយ ហ៊ាន​ដក​ពុក​មាត់​ខ្លា​ទៀត ។

ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នៅ​កាស៊ីណូ​ឌី​យ៉ាង​ម៉ុង ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃំ​ុ​ក្អម​សំណ ស្រុក​លើក​ដែក ។បុរស​ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ដក​កាំភ្លើងខ្លី​គំរាម​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ អ៊ុំ សុ​ភ័ក្ត្រ អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់ ដោយសារ​មានការ​លាក់បាំង​គ្រាន់តែ​សង្ស័យ​ថា​អាច​ជា​មន្ត្រី​នគរបាល មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយសារ​គាត់​រង​របួស​ធ្ងន់ធ្ងរ​ពេក កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​គាត់​បាន​ទេ ក្នុង​ពេល​កើត​ហេតុ​នោះ ។

បុរស​រូប​នេះ បាន​ត្រូវ​ក្រុម​សន្តិសុខ​កា​ស៊ី​ណូ​ព្រួត​គ្នា​វាយ​ប៉ោង​មុខ​មើល​លែង​ស្គាល់ និង​ដក​យក​បាន​កាំភ្លើងខ្លី​១​ដើម​ម៉ាក​ប៉េអាកុល តួ​ពណ៌​ស ស្នាប់​ពណ៌​ខ្មៅ ផលិត​នៅ​សហ​រដ្ឋអាមេរិក មាន​៩​គ្រាប់ ខ្នោះដៃ​១ ម៉ូតូ​ហុងដា​គុប​សេ​៥០ មួយ​គ្រឿង​ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១A-១៥០៩ រូបថត​ឯកសណ្ឋាន​គ​របាល​មួយ​កំណាត់​ខ្លួន​១​សន្លឹក កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​១ និង​សម្ភារ​មួយ​ចំនួន​ទៀត រួច​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចាត់ការ​តាម​នីតិវិធី ។

ចំណែក​មេការ​កា​សុ​ី​ណូ​ឌី​យ៉ា​ម៉ុង ដែល​រង​ការ​គំរាមកំហែង​ឈ្មោះ អៀង សុង​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​នោះ​តែ​ម្តង ។ប្រភព​ព័ត៌មាន​និយាយ​ថា កា​សុ​ី​ណូ​នេះ​បាន​ក្ស័យធន​បិទទ្វារ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ដោយសារ​តែ​កា​សុ​ី​ណូ​មួយ​នេះ លេង​កៀប​ភ្ញៀវ​ខ្លាំង​ពេក ជួនកាល​អ្នក​ឈ្នះ​ក៏​ពិបាក​ចេញ​ដែរ ទើប​ឧស្សាហ៍​កើត​មានរឿង​ជា​ញឹកញាប់​រហូត​ស្ងាត់​ភ្ញៀវ ។ ស្រាប់តែ​ឥឡូវ​ដំណើរការ​បើក​លេង​ឡើង​វិញ ដែល​គេ​សង្ស័យ​ថា​គ្មាន​ច្បាប់ និង​ទើប​បើក​លេង​ម៉ាង​បាន​ប្រហែល​៤​ខែ​ប៉ុណ្ណោះ ព្រមទាំង​មានរឿង​រ៉ាវ​ជា​បន្តបន្ទាប់​ដោយសារ​តែ​ខ្មែរ​ចូល​លេង​ចាញ់​ងើបមុខ​មិន​រួច ។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកគ្រប់គ្រង​កា​សុ​ី​ណូ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ លី​ន ដែល​បើក​លេងល្បែង​សុ​ី​សងគ្រប់​ប្រភេទ​មាន បៀ អាប៉ោង យូគី ល្បែង​លេង​តាម​អុ​ី​ន​ធើ​រ​ណេ​ត​។​ល​។ ដោយ​បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ ។ ជា​ពិសេស​ទៀត​នោះ គឺ​ល្បែង​បញ្ជល់​មាន់​ ដែល​មាន​ជនជាតិ​ខ្មែរ​ចូល​លេង​យ៉ាងច្រើន​កុះករ ចាញ់ម្នាក់​ៗ​សុទ្ធតែ​រាប់​ពាន់​ដុល្លារ​​​ក្នុង​មួយ​ថ្ងៃ​ៗ ។ប្រភព​ព័ត៌មាន​បន្ត​ថា កា​សុ​ី​ណូ​នេះ​ល្បី​ថា មាន​មន្ត្រី​ថ្នាក់​ផ្កាយ​៣​ម្នាក់​​នៅ​ពីក្រោយ​ខ្នង ហេតុនេះ​ហើយ​ទើប​អាជ្ញាធរ​ស្រុក ឃុំ មិន​ហ៊ាន​ទៅ​ក្បែរ​ចង់​គេ​ធ្វើ​អី​ធ្វើ​ទៅ ។

សព្វថ្ងៃ​នៅ​ក្នុង​ឃុំ​ក្អម​សំណ​នេះ ក្រៅពី​ល្បែង​សុ​ី​សងគ្រប់​ប្រភេទ កើត​មាននៅ​ក្នុង​កា​សុ​ី​ណូ ដែល​គេ​សង្ស័យ​ថា​ម៉ាង​ច្បាប់ ក៏​នៅ​មាន​ល្បែង​សុ​ី​សងខាង​ក្រៅ​តាម​ភូមិ​ដូច​ជា​បៀ កន្ទុយលេខ​(​ឆ្នោត​វៀតណាម​) ដែល​មាន​មេ​ដ៏​ធំ​ម្នាក់​ជា​អ្នកមាន​អំណាច និង​ជំនាញ​ខាង​រត់ពន្ធ​ទំនិញ​ចេញចូល ទៅ​មក​ប្រទេស​វៀតណាម ដោយ​ដាក់​ពង្រាយ​កូនកញ្ច្រែង​ដើរ​ប្រមូល​កន្ទុយលេខ​ស្ទើរ​គ្រប់​ឃុំ ក្នុងស្រុក​លើក​ដែក និង​មិន​ដែល​សមត្ថកិច្ច​ណា​មាន​ចំណាត់ការ​នោះ​ទេ ។

ពលរដ្ឋ​ក្នុង​មូលដ្ឋាន​និយាយ​ថា ឃុំ​ដែល​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​មួយ​នេះ មិន​ត្រឹមតែ​កើត​មាន​ល្បែង​សុ​ី​គ្រប់​ប្រភេទ​បើក​លេង​យ៉ាង​ចំហ និង​អនាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ការ​ចែកចាយ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក៏​កំពុង​តែ​កើត​មាន​ច្រើន​ណាស់​ដែរ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​អនាគត​កូនចៅ ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ ភ្នាក់ងារ​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក រស់ ចាន់​ថា អធិការ​នគរបាល​ស្រុក​លើក​ដែក​ដែរ តែ​ត្រូវ​លោក​ប្រាប់​ថា​ជាប់រវល់​និង​ឲ្យ​សួរ​ទៅ​ខាង​ជំនាញ​វិញ ។ ដោយឡែក​ លោក ស៊ឹ​ម សា​រិ​ន អធិការរង​នគរបាល​ស្រុក​ទទួល​បន្ទុក​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​យើង​យ៉ាង​ខ្លី​ថា លោក​កំពុង​ជាប់​ធ្វើ​កំណត់​ហេតុ បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​ខេត្ត ។

អ្នក​មាត់ដាច​ខ្លះ​និយាយ​ថា គេ​ចោម​វ៉ៃ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ហើយ ទំនង​មានទោស​ទៀត ។ បើ​អុ​ី​ចឹ​ង​មែន​ថ្ងៃក្រោយ​បើ​មិន​រាង​ទេ មិនដឹង​ជួយ​ប្រាប់​ថា​ម៉េច​ទេ​…​មាន​តែ​ប្រដៅ​ថា សុំ​កុំ​រាង !ចំណែក​អ្នក​ចោមរោម​វ៉ៃ​ដែល​ជា​ខ្លា​កាស៊ីណូ ទំនង​រួចខ្លួន​យ៉ាង​ក្រអឺត​ទៀត​ផង​…​មែន​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ