ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​2​កំប៉ុង​ក្នុង​១​ស​ប្តា​ហ៍បង្កើន​ហានិភ័យ​

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​បាន​ព្រមាន​ថា​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ត្រឹមតែ​២​កំប៉ុង​ក្នុង​១​ស​ប្តា​ហ៍​គឺ​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ត្រឹមតែ​១​កំប៉ុង​ក្នុង​១​ថ្ងៃ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ព្រោះ​វា​មាន​ជាតិ​ស្ករ​១៤​ក្រាម​ច្រើន​ជាង​បរិមាណ​ជាតិ​ស្ករ​ដែល​អ្នក​គួរ​ទទួលទាន​ប្រចាំ​ថ្ងៃ ។ ឥឡូវនេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ភស្តុ​តាង​ជា​ច្រើន​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ត្រឹមតែ​បរិមាណ​តិចតួច​ក្នុង​១​ស​ប្តា​ហ៍​អាច​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​មេតាបូលីស​ដែល​ជា​បណ្តា​ជំងឺ​បង្កើន​ឱកាស​នៃ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម…

ការ​ស្រាវជ្រាវ​ថ្មី​បាន​ព្រមាន​ថា​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ត្រឹមតែ​២​កំប៉ុង​ក្នុង​១​ស​ប្តា​ហ៍​គឺ​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ត្រឹមតែ​១​កំប៉ុង​ក្នុង​១​ថ្ងៃ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ព្រោះ​វា​មាន​ជាតិ​ស្ករ​១៤​ក្រាម​ច្រើន​ជាង​បរិមាណ​ជាតិ​ស្ករ​ដែល​អ្នក​គួរ​ទទួលទាន​ប្រចាំ​ថ្ងៃ ។

ឥឡូវនេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ភស្តុ​តាង​ជា​ច្រើន​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ត្រឹមតែ​បរិមាណ​តិចតួច​ក្នុង​១​ស​ប្តា​ហ៍​អាច​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​មេតាបូលីស​ដែល​ជា​បណ្តា​ជំងឺ​បង្កើន​ឱកាស​នៃ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម ។

ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ Endocrine Society បាន​បង្ហាញ​ពី​កត្តា​ហានិភ័យ​នៃ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស រួម​មាន​ទាំង​ការ​ឡើង​ទម្ងន់ កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​នៅ​ក្នុង​ឈាម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ការ​ថយ​ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។

ការ​ស្រាវជ្រាវ​នេះ​បាន​វិភាគ​លើ​ការ​ស្រាវ ជ្រាវ​ចំនួន​៣៦​ទាក់ទង​នឹង​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ជាង​៥​ដង​ក្នុង​១​ស​ប្តា​ហ៍ និង​កត្តា​ហានិភ័យ​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ហ្គា​ស​ពី​ទសវត្សរ៍​មុន ។

ការ​រក​ឃើញ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ញឹក​ញាប់​អាច​ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុ​យ​លី​ន​ដែល​រួមចំណែក​ដល់​កា​រវិ​វ​ឍ្ឍ​ជំងឺ​មេតា​បូលីស និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ នៅ​ក្នុង​ការ​ស្រាវជ្រាវ បុគ្គល​ដែល​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​រយៈពេល​១០​ស​ប្តា​ហ៍​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​ប្រតិកម្ម​របស់​អាំង​ស៊ុ​យ​លី​ន​ចំនួន​១៧% ។

វា​ក៏​មាន​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ញឹកញាប់​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺលើសឈាម និង​ជំងឺ​សរសៃឈាម​បេះដូង ។

អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​៦​ឆ្នាំ​កន្លង​មក​ថា​ជំងឺ​រ៉ាំរ៉ៃ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ច្រើន​ជាង​ជំងឺឆ្លង ។ ជំងឺ​មេតាបូលីស និង​ជំងឺ​ទឹកនោមផ្អែម​ធ្វើ​អោយ​មនុស្ស​​១៩​លាន​នាក់​ទូ​ទាំង​ពិភពលោក​ស្លាប់​ក្នុង មួយ​ឆ្នាំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ