ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ចំណាស់រៀប​ការ​ជាមួយ​ក្មេង​ស្រី​តូច

6 ឆ្នាំ មុន

«Dawn» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​តំបន់​«​ស៊ី​ន​» ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន បាន​ចាប់ខ្លួន​លោក Nikah Khanwan អាយុ​៤០​ឆ្នាំ ដែល​រៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ…

«Dawn» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​តំបន់​«​ស៊ី​ន​» ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន បាន​ចាប់ខ្លួន​លោក Nikah Khanwan អាយុ​៤០​ឆ្នាំ ដែល​រៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ រួម​ទាំង​ចាប់ខ្លួន​ឳ​ពុក​របស់​ក្មេង​ស្រី​ពី​បទ​ធ្វើ​កិច្ចសន្យា​ទទួល​ប្រាក់​ពី​កូនកំលោះ ។

អាជ្ញាធរ​បញ្ជាក់​ថា​លោក Khawan ជា​មន្ត្រី​សុខាភិបាល​នៅ​ក្នុងភូមិ​ក្បែរ​ក្រុង​«Diplo»​ខណ្ឌ​ថា​ប៉ា​កា មាន​ប្រពន្ធ និង​កូន​៣​នាក់ ប៉ុន្តែ​រូបគេ​ត្រូវការ​ប្រពន្ធ​ទី​២ ទើប​ទាក់ទង​ឳ​ពុក​ម្តាយ​របស់​ក្មេង​ស្រី ដែល​ព្រមព្រៀង​លក់​កូនស្រី ។

ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មេង​ស្រី​ជា​រឿង​ល្មើស​នឹង​ច្បាប់​ក្នុង​តំបន់​ស៊ី​ន និង​មាន​ទោស​ជាប់គុក​រយៈពេល​៣​ឆ្នាំ ។ កន្លង​មក​ការ​រៀប​ការ​ក្នុង​វ័យ​អនីតិជន​បាន​កើត​ឡើងជា​ញឹកញាប់​នៅ​តំបន់​អា​រ៉ាប់ ហើយ​មាន​ប្រទេស​មួយ​ចំនួន​ដាក់ទោស​ទៅ​លើ​ជន​ណា​ដែល​ស្រឡាញ់ និង​រត់​តាម​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ