ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​អាជីវកម្ម​ឆ្នោត​៣​ទីតាំង ឃាត់ខ្លួន​ស្ត្រី​៣​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​វៀតណាម​៣​កន្លែង​ត្រូវ​បាន​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​វិ​ឆ្ឆិ​កា​នេះ ដោយ​ឃាត់ខ្លួន​ស្ត្រី​ជា​អ្នក​កត់​ឆ្នោត​ចំនួន​៣​នាក់​។ តាម​សម្ដី​នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទី​១ បង្ក្រាប​នៅ​វេលា​ម៉ោង​៤​រសៀល នៅ​ចំណុច​បន្ទប់​ជួល…

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​វៀតណាម​៣​កន្លែង​ត្រូវ​បាន​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​វិ​ឆ្ឆិ​កា​នេះ ដោយ​ឃាត់ខ្លួន​ស្ត្រី​ជា​អ្នក​កត់​ឆ្នោត​ចំនួន​៣​នាក់​។ តាម​សម្ដី​នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទី​១ បង្ក្រាប​នៅ​វេលា​ម៉ោង​៤​រសៀល នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​៦២R ក្រុម​៥ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​១ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ គឹ​ម រ៉ា​វេន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ​(​ជា​អ្នក​កត់​ឆ្នោត​)​។ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន​ធំ ប៊ិ​ច​ចំនួន​០៣​ដើម ម៉ាស៊ីន​គិត​លេខ​ចំនួន​០១ ត្រា​ថ្ងៃខែ​ចំនួន​០១ ស៊េរី​ចេញ​ឆ្នោត​មួយ​ចំនួន ប្រាក់​ចំនួន​១.៧៧៥.០០០​រៀល​។

ដោយឡែក​ទីតាំង​ទី​២ បង្ក្រាប​នៅ​វេលា​ម៉ោង​១៥​រសៀល ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៦២R ក្រុម​៥ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​១ ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆៃ ឡា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​ទី​តាំ​ខាងលើ​(​ជា​អ្នក​កត់​ឆ្នោត​)​។ វត្ថុ​តាង​ដកហូត​រួម​មាន​៖ ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន​ធំ ប៊ិ​ច​ចំនួន​០៥​ដើម ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង ត្រា​ថ្ងៃខែ​ចំនួន​០១ ស៊េរី​ចេញ​ឆ្នោត​មួយ​ចំនួន ប្រាក់​ចំនួន​៨០.៤០០​រៀល​។

ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ​ទី​៣ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១ ផ្លូវលំ ក្រុម​៨ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ តាន់ ផា​នី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​បន្ទប់​ជួល​ទី​តាំ​ខាងលើ​(​ជា​អ្នក​កត់​ឆ្នោត​)​។ វត្ថុ​តាង​ដកហូត​រួម​មាន​៖ ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន​ធំ ប៊ិ​ច​ចំនួន​០៤​ដើម ម៉ាស៊ីន​គិត​លេខ​ចំនួន​០២ ស៊េរី​ចេញ​ឆ្នោត​មួយ​ចំនួន​ធំ និង​ប្រាក់​ចំនួន​២១០.៥០០​រៀល​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក វ៉ា សក្តា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ