ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបគំនូរ​របស់​វិចិត្រករលក់​បាន​ខ្ពស់ឡើង​កប់ពពក​

6 ឆ្នាំ មុន

សារព័ត៌​មាននៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន «Christies» បាន​លក់​រូបគំនូរ​បុរាណ​មួយ​ឈ្មោះ​«Salvator Mundi» នៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៧…

សារព័ត៌​មាននៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន «Christies» បាន​លក់​រូបគំនូរ​បុរាណ​មួយ​ឈ្មោះ​«Salvator Mundi» នៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៧ ។ គំនូរ​នេះ​ជា​រូប​ព្រះ​យេស៊ូ​របស់​លោក Leonardo da vinci វិចិត្រ​អច្ឆរិយ​ជនជាតិ​អ៊ីតា​លី ក្នុង​យុគសម័យ «Renaissance» ។

ការ​ដេញថ្លៃ​បាន​ដំណើរការ​មិន​ដល់​២០​នាទី​ផង​មាន​ជនអនាមិក​ម្នាក់​ទូរស័ព្ទ​ចូល​ដេញ​ថ្លៃ ហើយ​ជា​អ្នក​ឈ្នះ​ក្នុង​តម្លៃ​៤៥០​លាន​ដុល្លារ បំបែក​ឯតទគ្គ​កម្ម ៣០០​លាន​ដុល្លារ​របស់​រូបគំនូរ​នៅ​លើ​ផ្ទាំង​ក្រណាត់​ឈ្មោះ​«Interchange»​របស់​លោក​វី​ល្លៀម ដឹ ឃូ​នី​ង វិចិត្រករ​ជនជាតិ​ហូ​ឡង់ ដែល​មូលនិធិ « ដេ​វី​ដ ជេ​ហ្វ​ហ្វេ​ន » នៅ​ញូយ៉ក ដាក់​ដេញថ្លៃ​នា​ពេល​កន្លង​មក ។

តាម​ទិន្នន័យ​របស់ Christie’s បញ្ជាក់​ថា លោក​da vinci អាច​គូររូប​នោះ​នៅ​ឆ្នាំ​១៥០៥ និង​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​រូបគំនូរ​របស់​លោក​ជាង​២០​ផ្ទាំង ដែល​អ្នកឯកទេស​បាន​ប្រទះ​ឃើញ ក្រោយ​ពេល​លោក​ស្លាប់​នៅ​ឆ្នាំ​១៥១៩ មក ។ រូបគំនូរ​នោះ​ធ្លាប់​ដេញថ្លៃ​លក់​ម្តង​រួច​មក​ហើយ នៅ​ឆ្នាំ​១៩៥៨ ក្នុង​តម្លៃ ១២៦​លាន​ដុល្លារ​ក្រោយមក​ថ្លៃ​កើនឡើង​នៅ​ពេល​អ្នកជំនាញ​យក​ទៅ​ជួសជុល និង​ពិសោធន៍​ដឹង​ថា​ជា​ស្នាដៃ​របស់​លោក​da vinci ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ