ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ចំពោះ​ខួរក្បាល

6 ឆ្នាំ មុន

ប្រសិនបើ​អ្នក​គិត​ថា​ ការ​សម្រក​ទម្ងន់​គឺជា​រឿង​តែ​មួយ​គត់​ដែល​អ្នក​នឹង​ទទួល​បាន​ក្រោយ​ពី​ការ​ធ្វើ​លំ​ហាត់​ប្រា​ទៀងទាត់​នោះ អ្នក​គិត​ខុស​ហើយ ។ ក្រៅពី​អត្ថប្រយោជន៍​ខាង​សុខភាព ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ឈាម​ដែល​មាន​ជាតិ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​ឲ្យ​ខួរក្បាល​ដោយ​ពង្រឹង​នូវ​ការ​ចង​ចាំ បញ្ញា និង​ការ​យកចិត្តទុកដាក់​រួម​ជាមួយ​ការ​បន្ថយ​ភាព​តានតឹង និង​ជំងឺ​បាក់ទឹកចិត្ត ។…

ប្រសិនបើ​អ្នក​គិត​ថា​ ការ​សម្រក​ទម្ងន់​គឺជា​រឿង​តែ​មួយ​គត់​ដែល​អ្នក​នឹង​ទទួល​បាន​ក្រោយ​ពី​ការ​ធ្វើ​លំ​ហាត់​ប្រា​ទៀងទាត់​នោះ អ្នក​គិត​ខុស​ហើយ ។ ក្រៅពី​អត្ថប្រយោជន៍​ខាង​សុខភាព ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ឈាម​ដែល​មាន​ជាតិ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​ឲ្យ​ខួរក្បាល​ដោយ​ពង្រឹង​នូវ​ការ​ចង​ចាំ បញ្ញា និង​ការ​យកចិត្តទុកដាក់​រួម​ជាមួយ​ការ​បន្ថយ​ភាព​តានតឹង និង​ជំងឺ​បាក់ទឹកចិត្ត ។

អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ចំពោះ​ខួរក្បាល ៖
១-​បង្ការ​ភាព​ចុះ​ខ្សោយ​នៃ​ខួរក្បាល
យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ព្រឹ​ត្តប​ត្រ American Geriatrics មានការ​ទាក់ទង​រវាង​ការ​ការ​ប្រែប្រួល​សាច់ដុំ​ទៅ​នឹង​ដំណើរការ និង​ការ​ហ្វឹកហាត់​ខួរ​ក្បាល​ក្នុង​ចំណោម​អ្នក​ដែល​មាន​អាយុ​លើស​ពី​៥៥​ឆ្នាំ​ដែល​មាន​បញ្ហា​ចុះ​ខ្សោយ​ខួរ​ក្បាល ។

២-​បង្កើន​ការ​ចង​ចាំ
ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្រ Acta Psychologica បាន​បង្ហាញ​ថា​ការ​បង្កើន​ការ​ចង​ចាំ​អាច​មាន​លក្ខណៈ​សាមញ្ញ​តាម​រយៈ​ការ​ធ្វើ​លំ​ហាត់​ប្រាណ​រយៈពេល​២០​នាទី ។

៣-​បង្កើន​មុខងារ​ខួរក្បាល
យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្រ Journal Cortex សកម្មភាព​រាង​កាយ​ដូច​ជា​ការ​រត់ តិច​ៗ ហែល​ទឹក ដើរ ឬ​រាំ​ត្រូវ​បាន​គេ​ដឹង​ថា​រួមចំណែក​ជួយ​ដល់​មុខងារ​ខួរក្បាល ។ វា​ក៏​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺ​ភ្លេចភ្លាំង​នៅ​ពេល​អ្នកមាន​វ័យ​ចំណាស់ ។

៤-​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ល្បឿន​នៃ​ការ​គិត
វា​គឺជា​ការ​ទាក់ទង​រវាង​ជំនាញ​គិត និង​ចលនា​រាង​កាយ ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្រ​វេជ្ជសាស្ត្រ American Academy of Neurology បាន​ឲ្យ​ដឹង​ថា​សកម្មភាព​សរសៃឈាម​បេះដូង​អាច​រក្សា​ជំនាញ​គិត​នៅ​ក្នុង​វ័យ​ជំទង់ ។

៥-​ទប់ស្កាត់ និង​កាត់​បន្ថយ​ជំងឺ​បាក់ទឹកចិត្ត
លទ្ធផល​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹ​ត្តប​ត្រ American Journal of Psychiatry បាន​រក​ឃើញ​ថា​ករណី​១២%​នៃ​ជំងឺ​បាក់ទឹកចិត្ត​អាច​ត្រូវ​បាន​រារាំង​ប្រសិនបើ​អ្នកចូលរួម​ធ្វើ​សកម្មភាព​រាង​កាយ​តែ​១​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ