ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំតិត​អ៊ុត​ទៀត​!

6 ឆ្នាំ មុន

ក្រុម​អ្នក​សង្កេតការណ៍​ពិនិត្យ​ឃើញ​ថា​…​ក្រោយ​ពេល​ប្រកាស​ជា​ផ្លូវការ​…​នូវ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​នៅ​កម្ពុជា​…​ពុំ​ឃើញ​មាន​ភាព​ចលាចល​ណាមួយ​ផ្ទុះ​ឡើង​ទេ​…​ស្ងប់ស្ងាត់​ល្អ​ទូ​ទាំង​ប្រទេស​…​។ ចាត់​ទុក​ថា បឹង​ដ៏​ល្វិ​ង​ល្វើយ​មួយ​នេះ​…​មានទឹក​ស្ងប់ស្ងាត់​ល្អ​…​គ្មាន​អ្វី​ព្រួយបារម្ភ​ដូច​ការ​គិត​ពី​មជ្ឈដ្ឋាន​ខ្លះ​នោះ​ទេ​…​។ តាម​ទំហំ​ធំ​នៃ​កងកម្លាំង​ដែល​បក្ស​កាន់​អំណាច​បាន​ដាក់​ពង្រាយ​…​ប្រាកដ​ណាស់​ហក់​តិច ត្រូវ​តិច​…​ហក់​ខ្លាំង ត្រូវ​ខ្លាំង​…​សុទ្ធតែ​ស្បែក​ល្មម​ៗ​ម៉េច​ហ៊ាន ?​…​។ ប៉ុន្តែ​មតិ​ខ្លះ​លើក​ឡើង​ថា​…​ពិតមែន​ទឹក​បឹង​នេះ​ស្ងប់​…​ប៉ុន្តែ​កុំ​ច្រឡំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​…​ត្រី​តូច ត្រី​ធំ ត្រី​មាន​ធ្មុង​សម្ងំ​មើល​មេឃ​…​មើល​ផ្កាយ​នៅឡើយ…

ក្រុម​អ្នក​សង្កេតការណ៍​ពិនិត្យ​ឃើញ​ថា​…​ក្រោយ​ពេល​ប្រកាស​ជា​ផ្លូវការ​…​នូវ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​នៅ​កម្ពុជា​…​ពុំ​ឃើញ​មាន​ភាព​ចលាចល​ណាមួយ​ផ្ទុះ​ឡើង​ទេ​…​ស្ងប់ស្ងាត់​ល្អ​ទូ​ទាំង​ប្រទេស​…​។ ចាត់​ទុក​ថា បឹង​ដ៏​ល្វិ​ង​ល្វើយ​មួយ​នេះ​…​មានទឹក​ស្ងប់ស្ងាត់​ល្អ​…​គ្មាន​អ្វី​ព្រួយបារម្ភ​ដូច​ការ​គិត​ពី​មជ្ឈដ្ឋាន​ខ្លះ​នោះ​ទេ​…​។ តាម​ទំហំ​ធំ​នៃ​កងកម្លាំង​ដែល​បក្ស​កាន់​អំណាច​បាន​ដាក់​ពង្រាយ​…​ប្រាកដ​ណាស់​ហក់​តិច ត្រូវ​តិច​…​ហក់​ខ្លាំង ត្រូវ​ខ្លាំង​…​សុទ្ធតែ​ស្បែក​ល្មម​ៗ​ម៉េច​ហ៊ាន ?​…​។

ប៉ុន្តែ​មតិ​ខ្លះ​លើក​ឡើង​ថា​…​ពិតមែន​ទឹក​បឹង​នេះ​ស្ងប់​…​ប៉ុន្តែ​កុំ​ច្រឡំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​…​ត្រី​តូច ត្រី​ធំ ត្រី​មាន​ធ្មុង​សម្ងំ​មើល​មេឃ​…​មើល​ផ្កាយ​នៅឡើយ ។ នៅ​ក្នុង​ប្រទេស​…​អ្នកគាំទ្រ​ស្រែក​អបអរសាទរ​…​ជយោ​…​ជយោ !…​ហើយ​បក្ស​ឈ្នះ​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​…​ក្រោម​ស្នូរ​ទះដៃ​…​ជយោ​…​ជយោ ! ភ្លាម​ៗ…​គ្រាន់តែ​អាប៉ោង​បើកគ្រប​…​ចេញ​លេខ​ព្រះអាទិត្យ​អស្តង្គត​ភ្លាម​…​មហាអំណាច​ខ្លះ មាន​សហភាព​អឺរ៉ុប​ឆេះដុំ​ភ្លាម ដែល​ស្មាន​មិន​ដល់​…​ស្រែក​ឱ្យ​កម្ពុជា​ផ្លាស់​ប្តូរ​ឥរិយាបថ​នេះ​…​ប្រៀប​ដូច​ឱ្យ​កម្ពុជា​វិល​ទៅ​រក​សភាពការណ៍​ដូច​ដើម​វិញ​…​ព្រមទាំង​ដាក់​គំនាប​លាយឡំ​ដោយ​ការ​គំរាម​…​។ ចំណែក​អា​មេ​រិ​ក​ដែល​ជា​មេខ្លោង​…​ក៏​ចេញ​សេចក្តី​ថ្លែង​ការ​ពី​សេត​វិមាន​ភ្លាម​ៗ​ដែរ​…​ទាមទារ​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ភាព​ប្រក្រតី​…​ដោយ​គំរាម​ធ្ងន់​ៗ…​ទាមទារ​ឱ្យ​ដោះ​លែង​មនុស្ស​ដែល​ជាប់ចោទ​…​។

មហាអំណាច​ទាំងនេះ​…​គំរាម​ខ្លាំង​ៗ​ដាក់​សម្ពាធ​…​រំលោភ​ទាំង​កម្រោល​លើ​អធិបតេយ្យភាព​នៃ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ​…​។ ចំណែក​នៅ​កម្ពុជា​…​តេ​ជោ​សែន ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​មេ​បក្ស​កាន់​អំណាច​…​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​…​ទំនង​មិន​រា​ថយ​នូវ​សម្លេង​ព្រុស​រំខាន​នោះ​ឡើយ​…
បក្ស​ប្រឆាំង​ត្រូវ​រំលាយ​…​មេ​ៗ​មាន​ពិស​ត្រូវ​បញ្ឈប់​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ​…​កំពុង​តែ​ទៅ​មុខ​ដើរ​ហើយ​…​សមាជិក​តំណាងរាស្ត្រ​កំពុង​ត្រូវធ្វើ​លេខចែក​…​។ បញ្ជាក់​កាន់តែ​ច្បាស់​ថា ឆ្កែ​នៅ​តែ​ព្រុស​…​មនុស្ស​នៅ​តែ​ដើរ​…​ហេ ! ហេ ! ចាំ​អ៊ុត​មើល​ទៀត​…​ចំតិត​អ៊ុត​អត់​អាសូរ​…​តើ​ដើរ​បាន​ប្រវែង​ណា​ទៅ ? «អា​ឡេវ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ