ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដឹង​និយាយថាម៉េច គ្នា​ក្រិន​ហើយ​រំលោ.ភ​គ្នា​ទៀត

6 ឆ្នាំ មុន

សារព័ត៌មាន​របស់​រុ​ស្ស៊ី​ផ្សាយ​ថា ប៉ូលិស​អា​ល្លឺ​ម៉​ង់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ពី​បទ​រំលោភ​សេះ​ក្រិន នៅ​ក្នុង​កសិដ្ឋាន​នៃ​សួនសត្វ​ប៊ែ​ឡាំង។ សួនសត្វ «​ហ្គោ​លី​ស៊័​រ ផាក​» ស្ថិត​ក្នុង​ក្រុង​ប៊ែ​រ​ឡាំង ហើយ​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា…

សារព័ត៌មាន​របស់​រុ​ស្ស៊ី​ផ្សាយ​ថា ប៉ូលិស​អា​ល្លឺ​ម៉​ង់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ពី​បទ​រំលោភ​សេះ​ក្រិន នៅ​ក្នុង​កសិដ្ឋាន​នៃ​សួនសត្វ​ប៊ែ​ឡាំង។

សួនសត្វ «​ហ្គោ​លី​ស៊័​រ ផាក​» ស្ថិត​ក្នុង​ក្រុង​ប៊ែ​រ​ឡាំង ហើយ​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៧ អ្នក​​ថែទាំ​កុមារ​ម្នាក់​នាំ​ក្មេង​ដើរ​កម្សាន្ត ។ ម្តាយ​របស់​កុមារ​បាន​ផ្តល់​បទ​សម្ភាសន៍​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «​អ្នក​ថែទាំ​ក្មេង​របស់ខ្ញុំ​បាន​រៀ​រាប់​ថា នៅ​ពេល​គេ​នៅ​សួនសត្វ​ជាមួយ​ខ្ញុំ ពួក​គេ​ក៏​ឃើញ​បុរស​ម្នាក់​រួមរ័ក​ជាមួយ​សេះ​ក្រិន​» ។

មន្ត្រី​នៅ​ក្នុង​សួនសត្វ​ឱ្យ​ដឹង​ថា អ្នក​ថែទាំ​កុមារ​បាន​ថតរូប​នៅ​ពេល​ជន​នោះ​រួមរ័ក​ជាមួយ​សេះ ហើយ​យក​រូបថត​ឱ្យ​អ្នកគ្រប់គ្រង​សួនសត្វ​មើល ។ ឃើញ​ដូច្នេះ​ពួក​គេ​ប្តឹង​ប៉ូលិស ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​បាន​គេចខ្លួន ។ ទោះជា​យ៉ាងណា​ក្តី​បុគ្គលិក​សួនសត្វ​តាម​ចាប់ខ្លួន​គេ​បាន និង​ប្រគល់​ឱ្យ​ប៉ូលិស ។

ប៉ូលិស​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​របស់​អា​ល្លឺ​ម៉​ង់​ថា បុរស​រូប​នោះ​មាន​ប្រភព​ដើម​នៅ​ស៊ី​រី ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ច្បា​ស់ថាបាន សញ្ជាតិ​អា​ល្លឺ​ម៉​ង់ ឬ​នៅទេ ?

ដំណើរការ​រឿង​ក្តី​តាម​ផ្លូវច្បាប់​ពី​បទ​រួមរ័ក​ជាមួយ​សត្វ​នៅ​ទី​សាធារណៈ បុរស​នោះ​អាច​មានទោស​ជាប់គុក​រយៈពេល​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ។

ការ​រួមរ័ក​ជាមួយ​សត្វ ធ្លាប់​ទទួលស្គាល់​ថា​ជា​រឿង​ស្របច្បាប់​មួយ​នៅ​អា​ល្លឺ​ម៉​ង់ លុះដល់​ឆ្នាំ​២០១២ សភា​អា​ល្លឺ​ម៉​ង់​ចេញ​ច្បាប់​ហាមឃាត់ និង​កំណត់​ដាក់ទោស ដោយ​ពិន័យ​ជា​ប្រាក់ ២៥.០០០​អ៊ឺ​រ៉ូ ចំពោះ​ការ​រំលោភ​សត្វ ទោះបី​សត្វ​អី​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ