ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ជាប់គុក​៧១.០០០​នាក់​ល្មើស​នឹង​ច្បាប់​ហាម​ពិសា​ស្រា មាន​ពលរដ្ឋ​ប្រហែល​៧១.០០០​នាក់ នៅ​ក្នុង​រដ្ឋ​ភី​ហា ប្រទេស​ឥណ្ឌា​បាន​ជាប់គុក​ពី​បទ​ល្មើស​​នឹង​ច្បាប់​ហាម​ពិសា​ស្រា នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ២-​ព្យាបាល​មុន​ដោយ​ប្រើ​ឈ្លើង​បឺត​ឈាម​លើ​មុខមុន ស្ត្រីជន​ជាតិចិន​ម្នាក់​ចង់​បាត់​មុន​ក៏​សម្រេចចិត្ត​ព្យាបាល​ដោយ​យក​ឈ្លើង​ព្យាបាល​មុន ។ ៣-​មាន​ដង្កូវ​វារ​នៅ​ក្នុង​រន្ធ​ធ្មេញ​ពុក…

១-​ជាប់គុក​៧១.០០០​នាក់​ល្មើស​នឹង​ច្បាប់​ហាម​ពិសា​ស្រា
មាន​ពលរដ្ឋ​ប្រហែល​៧១.០០០​នាក់ នៅ​ក្នុង​រដ្ឋ​ភី​ហា ប្រទេស​ឥណ្ឌា​បាន​ជាប់គុក​ពី​បទ​ល្មើស​​នឹង​ច្បាប់​ហាម​ពិសា​ស្រា នៅ​ក្នុង​ឆ្នាំ​២០១៧ ។

២-​ព្យាបាល​មុន​ដោយ​ប្រើ​ឈ្លើង​បឺត​ឈាម​លើ​មុខមុន
ស្ត្រីជន​ជាតិចិន​ម្នាក់​ចង់​បាត់​មុន​ក៏​សម្រេចចិត្ត​ព្យាបាល​ដោយ​យក​ឈ្លើង​ព្យាបាល​មុន ។

៣-​មាន​ដង្កូវ​វារ​នៅ​ក្នុង​រន្ធ​ធ្មេញ​ពុក
ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ព្យាបាល​ធ្មេញ​ត្រូវ​ទន្តពេទ្យ​ពិនិត្យ​ឃើញ​មាន​ដង្កូវ​កំពុង​វារ​នៅ​ក្នុង​រន្ធ និង​នៅ​តាម​អញ្ចាញធ្មេញ​យ៉ាងច្រើន ។

៤-​អ្នកនយោបាយ​រុ​ស្ស៊ី​លោត​រ៉ឺឡា​ត​ភ្លាត់ស្នៀត​បណ្ដាល​ឲ្យ​បាក់​ខ្នង
អ្នកនយោបាយ​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​លោត​រ៉ឺ​ឡា​ត​នៅ​កន្លែង​កម្សាន្ត​មួយ ប៉ុន្តែ​ភ្លាត់​ស្នៀត​ បណ្ដាល​ឲ្យ​បាក់​ខ្នង​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិ ។

៥-​សត្វ​ផេ​ន​គ្វី​ន​នៅ​អង់តាក់ទិក​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ
ផេ​ន​គ្វី​ន​ជា​សត្វ​ដ៏​កម្រ​មួយ​នៅ​តំបន់​អង់តាក់ទិក​បាន​ផ្ដល់​កំណើត​កូន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​ដើរទៅ​រក​ចំណី​ក្នុង​រដូវរងា ខណៈ​ពេល​អ្នកជំនាញ​ផ្នែក​ជីវសាស្ត្រ​របស់​បារាំង​បាន​បញ្ជាក់​ថា​ពួក​វា​កំពុង​ប្រឈម​មុខ​នឹង​ការ​ងាប់​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ ។

៦-​សត្វ​ពង្រូល​ពី​ឥណ្ឌូ​ណេ​ស៊ី​ត្រៀម​នាំ​ចូល​ម៉ា​ឡេ​ស៊ី
អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​រឹបអូស​ពង្រូល​ជាង​១០០ ក្បាលមាន​តំលៃ​ប្រហែល​១,៥​លាន​ដុល្លារ និង​កំពុង​ត្រៀម​នាំ​ចេញ​ទៅ ម៉ា​ឡេ​ស៊ី ។

៧-​នី​ន​ចារ​វ័យ​ចំណាស់​លួច​ទ្រព្យ​នៅ​ពេល​យប់
ពេល​ថ្ងៃ​ធ្វើ​ចាស់​មាន​អាយុ​៧៤​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​យប់​ស្លៀកពាក់​ជា​នី​ន​ចារ​ដើរ​លួច​ទ្រព្យ និង​ប្រតិបត្តិ​បែប​នេះ​អស់​រយៈពេល ៨​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ជប៉ុន ។

៨-​យក​ខ្លាឃ្មុំ​ដាក់​ទ្រុង​ទុក​ទស្សនា
ខ្លាឃ្មុំ​មួយ​ក្បាល​ត្រូវ​ម្ចាស់​ហាង​ចាប់​ដាក់​ទ្រុង​ទុក​ឲ្យ​អតិថិជន​បាន​ទស្សនា​ក្នុង​ប្រទេស​អា​មេ​នី និង​ទទួល​ការ​ខឹងសម្បារ​ពី​សំណាក់​ក្រុម​អភិរក្ស​សត្វ ។

៩-​ស្គម​ស្បែក​ដណ្ដប់​ឆ្អឹង
ស្ត្រី​ជនជាតិ​យេ​ម៉ែ​ន អាយុ​១៩​ឆ្នាំ​ម្នាក់​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​នៅ​ភូមិ​ដ៏​ក្រីក្រ កើត​អាកា​រៈ​ស្គម​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង ។

១០-​សំរាម​គ្របដណ្ដប់​លើ​ទឹកសមុទ្រ
សំរាម​យ៉ាង​សន្ធឹកសន្ធាប់​បាន​គ្របដណ្ដប់​លើ​ផ្ទៃសមុទ្រ​មួយ​នៅ​ជុំវិញ​កោះ Roatan ប្រទេស​ហុង​ឌូ​រ៉ា​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ