ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ល្បាត​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជក់​ក្នុង​ខ្ទម​មួយ​កន្លែង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ប៉ុស្តិ៍​និមិត្ត បាន​ល្បាត​តាម​ដងផ្លូវ​ភូមិ​ដុ​ង​អារញ្ញ មក​ដល់​ខាងលិច​សាលារៀន​ដុ​ង​អារញ្ញ ប្រហែល​២០០​ម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ប៉ុស្តិ៍​និមិត្ត បាន​ល្បាត​តាម​ដងផ្លូវ​ភូមិ​ដុ​ង​អារញ្ញ មក​ដល់​ខាងលិច​សាលារៀន​ដុ​ង​អារញ្ញ ប្រហែល​២០០​ម៉ែត្រ បាន​ចូល​ទៅ​ផ្លូវលំ​ខាងជើង បានឃើញ​ខ្ទម​មួយ​នៅ​ក្បែរ​មាត់​ស្រះ បានឃើញ​ជនសង្ស័យ​នៅ​ក្នុង​ខ្ទម​នោះ រួច​បាន​ចូល​ទៅ​មើល ពេល​នោះ​ជនសង្ស័យ​បាន​រត់​ចេញពី​ខ្ទម​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ហៅ​មក​សាកសួរ ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​មាន​ថ្នាំ​ម្សៅ​ស​ថ្លា​ចំនួន​៥​កញ្ចប់ មាន​១​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច នៅ​របា​រោង ។

ជនសង្ស័យ​ឈ្មោះ សុង សារាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ពេល​បញ្ជូន​ជន​ស​ង្ស​យ័​មក​ដល់​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​ជំនាញ​គ្រឿងញៀន​បាន​បន្ត​ការ​សាកសួរ​ជនសង្ស័យ​ហើយ​នៅ​វេលា​ម៉ោង​១២​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ទៀត នៅ​ចំណុច​ទល់មុខ​វុ​យ​សេង​លក់​ទូរស័ព្ទ ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ ស៊ឹ​ម ឌី​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដកហូត​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កូន​ថង់​តូច (​កិប​មាត់​) ទូរស័ព្ទ​ដៃ​អ៊ិ​ន​ចុច​ពិល​ចំនួន​២​គ្រឿង ជនសង្ស័យ​កំពុង​បន្ត​ការ​សាកសួរ​នៅ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ៕

កែសម្រួលដោយ