ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​នេប៉ាល់​អាយុ​18ឆ្នាំ​កំពស់​22អ៊ីញ​និង​គ្រង​​តំណែង​ឯត​ទគ្គ​កម្ម​ពិភព​លោក​ជា​មនុស្ស​តូចបំផុត

15 ឆ្នាំ មុន

យុវជន​នេប៉ាល់​ម្នាក់ដែល​នឹង​មានអាយុ​១៨​ឆ្នាំ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មានកំពស់​ត្រឹម​តែ​២២អុីញ​ប៉ុណ្ណោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុរស​ទាប ហើយ​តូច​បំផុត​​នៅ​លើ​ពិភព​លោក ។ យុវជន​រូបនេះ​ឈ្មោះ Khagenda Thapa Magar កាលពីពេល​ថ្មីៗ​ក​ន្លង​មក ត្រូវ​បាន​នាំ​ទៅដើរ​លំហែ​កាយ​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក សហ​រដ្ឋ​អាមេរិក ដែលជា​ការ​បង្ហាញ​ខ្លួន​ជា​សាធា​រណៈ​លើក​ដំបូង​របស់គេ ។ ​
ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ទី​ក្រុង​ញូវយ៉ក​នោះ Khagendra បាន​ទៅ​លំហែ​កាយ​នៅ​ទីលាន Times Squares ទទួល​បាន​ការ​ចាប់

យុវជន​នេប៉ាល់​ម្នាក់ដែល​នឹង​មានអាយុ​១៨​ឆ្នាំ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មានកំពស់​ត្រឹម​តែ​២២អុីញ​ប៉ុណ្ណោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុរស​ទាប ហើយ​តូច​បំផុត​​នៅ​លើ​ពិភព​លោក ។ យុវជន​រូបនេះ​ឈ្មោះ Khagenda Thapa Magar កាលពីពេល​ថ្មីៗ​ក​ន្លង​មក ត្រូវ​បាន​នាំ​ទៅដើរ​លំហែ​កាយ​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក សហ​រដ្ឋ​អាមេរិក ដែលជា​ការ​បង្ហាញ​ខ្លួន​ជា​សាធា​រណៈ​លើក​ដំបូង​របស់គេ ។ ​
ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ទី​ក្រុង​ញូវយ៉ក​នោះ Khagendra បាន​ទៅ​លំហែ​កាយ​នៅ​ទីលាន Times Squares ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុតពី​មនុស្ស​ម្នា​ផងទាំង​ឡាយ ។ យុវជន Khagnedra នឹងឈាន​ចូល​គ្រប់​​អាយុ​១៨​ឆ្នាំ នៅ​ថ្ងៃទី​១៤ តុលា ខាង​មុខនេះ ដែល​ធ្វើ​ឱ្យ​គេ​ជាប់​ឯតទគ្គ​កម្ម​ជាមនុស្ស​តូច​បំផុតនៅ​លើ​ពិភព​លោក ​​បន្ត​វេន​ពី​យុវជន​ Edward Nino Hernandez អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​កូឡុំ​ប៊ី មាន​កំពស់​ត្រឹម​​២៧​អ៊ីញ ដែល​​ទទួល​ស្គាល់​ជាផ្លូវ​ការ​ជា​មនុស្ស​តូច​បំផុត​​​លើ​​ពិភព​លោក ដោយ​អង្គ​ការ​កំណត់​ហេតុ​ឯតទគ្គ​កម្ម​ពិភព​លោក​ (ហ្គី​ណេ​សប៊ុក) កាល​ពី​ពេលថ្មី​ៗ​កន្លង​មក ៕