ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីបាឡែន​ស​អាច​និយាយ​ត្រាប់​តាម​មនុស្សបាន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​

12 ឆ្នាំ មុន

​​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​រកឃើញ​​ត្រីបាឡែន​ស​មួយ​ក្បាល​​អាច​​និយាយ​ត្រាប់តាម​មនុស្ស​បាន​ ។ ​ត្រីបាឡែន​នេះ ​នៅ​កាលីហ្វ៊័រ​នីញ៉ា​​សហ​រដ្ឋ​អាមេរិក​ ។កន្លងមក​គេធា្លប់​តែឃើញ​​ត្រី​ដូហ្វ៊ីន​ដែល​អាច​បង្ហាត់​​ឱ្យ​ចេះ​ធ្វើ​ត្រាប់តាម​សំឡេង​មនុស្ស​បាន គឺ​គ្មាន​ថនិក​សត្វ​ណាដែល​អាចធ្វើ​ដូចវាបាន​ទេ ប៉ុន្តែ​​អ្វី​ដែល​ចម្លែក​​​​នោះ​​គឺ​ឥឡូវ​នេះ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​

​​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​រកឃើញ​​ត្រីបាឡែន​ស​មួយ​ក្បាល​​អាច​​និយាយ​ត្រាប់តាម​មនុស្ស​បាន​ ។ ​ត្រីបាឡែន​នេះ ​នៅ​កាលីហ្វ៊័រ​នីញ៉ា​​សហ​រដ្ឋ​អាមេរិក​ ។កន្លងមក​គេធា្លប់​តែឃើញ​​ត្រី​ដូហ្វ៊ីន​ដែល​អាច​បង្ហាត់​​ឱ្យ​ចេះ​ធ្វើ​ត្រាប់តាម​សំឡេង​មនុស្ស​បាន គឺ​គ្មាន​ថនិក​សត្វ​ណាដែល​អាចធ្វើ​ដូចវាបាន​ទេ ប៉ុន្តែ​​អ្វី​ដែល​ចម្លែក​​​​នោះ​​គឺ​ឥឡូវ​នេះ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បានរកឃើញ​​ត្រីបាឡែន​ស​ដែល​មាន​អាយុ​៩​ឆ្នាំ​ឈ្មោះ​NOC ​អាច​ធ្វើត្រាប់​តាម​​សំឡេង​មនុស្ស​បាន​ ។

ត្រីបាឡែន​ស​នេះ​ត្រូវ​គេ​ហៅ​ថា​បក្សី​សមុទ្រព្រោះ​តែសំឡេង​ស្រែក​ដ៏​គ្រលួច​​​របស់​វា​ប្រៀប​បាន​​នឹងសត្វ​បក្សី​ដែរ ។ ​ត្រីបាឡែន​NOC ​​អាច​ធ្វើត្រាប់​​សំឡេង​មនុស្ស​បាន​នៅ​ពេល​ដែល​មនុស្ស​នៅជិត​វា ​ហើយ​វាស្តាប់​ឮគេ​និយាយ ៕