ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​លិង្គ​ធំ​វះកាត់​ដោយជោគជ័យ​អាចប្រើ​បាន

6 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៣០ តុលា ២០១៧ ផ្សាយ​ថា ​លោក Sorence Quiti Opiyo…

«The Sun» របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៣០ តុលា ២០១៧ ផ្សាយ​ថា ​លោក Sorence Quiti Opiyo អាយុ​២១​ឆ្នាំ ជនជាតិ​កេ​ន​យ៉ា នៅ​ក្រុង​គី​ស៊ូ​មូ កើត​ជំងឺ​ចម្លែក​អវយវៈ​ភេទ​រីក​ធំ ដោយសារ​ឆ្លង​វីរុស​សត្វល្អិត​ព្រូន “ Filaria” បង្ក​ឱ្យ​ស្ទះផ្លូវ​ទឹករងៃ​បង្ក​ឱ្យ​អវយវ​ភេទ​របស់​​លោក​ធំ​ជាង​ទំហំ​ធម្មតា​ដល់​ទៅ​២០​ដង មាន​បណ្តោយ​ជិត​១​ម៉ែត្រ ទម្ងន់​៥​គីឡូ​ក្រាម ។ Sorence កើត​អាការ​នេះ​តាំងពី​អាយុ​១០​ឆ្នាំ និង​ជាដំបូង​ត្រួតពិនិត្យ​ឃើញ​ថា​ដុះ​សាច់​ត្រង់​អវយវៈ​ភេទ នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​បំណែក​សាច់​នៅ​បន្ត​ដុះ​រហូត​ធ្វើ​ឱ្យ​អវយវៈ​​ភេទ​បង្កើត​ឯតទគ្គ​កម្ម​មាន​លិង្គ​ធំ​បំផុត​នៅ​លើ​ពិភពលោក ។

កាលពី​ឆ្នាំ​២០០៧ គេ​បាន​វះកាត់​ម្តង​រួច​មក​ហើយ ប៉ុន្តែ​បរាជ័យ ហើយ​ជា​ចុង​ក្រោយ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ “Jaramogi Oginga” ក្នុង​ក្រុង​គី​ស៊ូ​មូ បាន​ធ្វើ​កោសល្យវិច័យ​ថា គេ​កើត​ជំងឺ​ជើងដំរី​នៅ​ត្រង់​អវយវៈ​ភេទ ។ រូបគេ​បាន​ទៅ​ស្គែ​ន​អវយវៈ​ភេទ ដើម្បី​រក​ដំណោះ​​ស្រាយ​ក្នុង​ការ​ព្យាបាល ហើយ​គ្រូពេទ្យ​ឱ្យ​គេ​ចូល​វះកាត់​ចំនួន​២​លើក ។ លើក​ដំបូង​ដើម្បី​យក​សាច់​ដុះ​ចេញ និង​លើក​ទី​២ ដើម្បី​រៀបចំ​អវយវៈ​ភេទ ឲ្យ​មាន​លក្ខណៈ​ប្រក្រតី​វិញ ។

លោក​វេជ្ជបណ្ឌិត ជេ​ម អូ​បុ​ន​ឌី អ្នកជំនាញ​ខាង​វះកាត់​ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ព្យាបាល​ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​ចរន្តឈាម រួម​ទាំង​ព្យាបាល​ទ្រង់ទ្រាយ​ប្រក្រតី​របស់​អវយវៈ​ភេទ និង​ក្នុង​រយៈពេល​៣​ខែ Opiyo អាច​រស់រាន​មានជីវិត​ជា​ប្រក្រតី​ដូច​មនុស្ស​ទូទៅ អាច​រួមរ័ក និង​មានកូន​ដូច​មនុស្ស​ទូទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ