ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចិត្ត​ម្តាយ​គួរ​ឱ្យ​សរសើរ​ណាស់ ទោះ​គាត់​ចាស់​យ៉ាង​ណា​ក៏ដោយ

6 ឆ្នាំ មុន

« Daily Mail » របស់​អង់គ្លេស​ផ្សាយ​ថា​ លោកយាយ Ada keating អាយុ​៩៨​ឆ្នាំ ជា​ម្តាយ​បាន​សុំ​ផ្លាស់​ទៅ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​ដើម្បី​ថែទាំ​លោកតា…

« Daily Mail » របស់​អង់គ្លេស​ផ្សាយ​ថា​ លោកយាយ Ada keating អាយុ​៩៨​ឆ្នាំ ជា​ម្តាយ​បាន​សុំ​ផ្លាស់​ទៅ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​ដើម្បី​ថែទាំ​លោកតា Tom Keating កូនប្រុស​អាយុ​៨០​ឆ្នាំ ។

លោកតា Tom Keating បាន​ផ្លាស់​ចេញពីផ្ទះ​នៅ​ក្រុង Wavertree ទៅ​រស់នៅ​ក្នុង​មជ្ឈ​មណ្ឌល​​ចាស់ជរា «Moss View » ខណ្ឌ Huy Ton ក្រុង​លី​វើ​ភូ​ល កាលពី​ឆ្នាំ​២០១៦ ព្រោះ​ត្រូវការ​ថែទាំ​សុខភាព និង​រស់នៅ​ជា​ប្រចាំ​ថ្ងៃ ក្រោយមក​លោកយាយ Ada ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីតាំង​នោះ​ដែរ ។ ម្តាយ និង​កូន​មួយគូ​នេះ​រួមរស់​ជាមួយ​គ្នា​នៅ​គ្រប់ពេល ។​លោក​​តា Tom មិន​ធ្លាប់​រៀប​ការ ប៉ុន្តែ​រស់នៅ​ជាមួយ​ម្តាយ​ជា​ប្រចាំ ។

លោកយាយ Ada ថ្លែង​ថា « ខ្ញុំ​នឹង​និយាយ​រាត្រីសួស្តី ជាមួយ Tom នៅ​រៀង​រាល់​យប់ និង​នៅ​ពេល​ព្រឹក​ឡើង​ខ្ញុំ​ក៏​ទៅ​ស្វាគមន៍​ថា អរុណសួស្តី នៅ​ពេល​ខ្ញុំ​ចេញ​ទៅ​រក​ជាង​កាត់​សក់ គេ​សួរនាំ​ថា​នៅ​ពេល​ណា​ត្រឡប់​មក​វិញ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​គេ​ក៏​ចូល​មក​អោប​ខ្ញុំ និង​គ្មាន​ថ្ងៃ​ណា​នឹង​ឈប់​ប្រតិបត្តិ​ជា​ម្តាយ​បាន​ទេ » ។

លោកតា Tom បាន​កោតសរសើរ​បុគ្គលិក​នៅ​ក្នុង​មជ្ឈមណ្ឌល​មនុស្ស​ចាស់​ថា « ខ្ញុំ​ត្រេក​អរ​​ដែល​ជួប​ម្តាយ​កាន់តែ​ច្រើន ព្រោះ​ម្តាយ​បាន​រស់នៅ​ទី​នេះ ហើយ​ពេល​ខ្លះ​ម្តាយ​និយាយ​​ថា ធ្វើ​ឥរិយាបថ​អោយ​បាន​ល្អ​ណា ម្តាយ​គាត់​ថែទាំ​ខ្ញុំ​ល្អ​ណាស់​» ។

លោកតា Tom ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ដោយ ប្អូន​ៗ​សុទ្ធតែ​ស្រី ។ លោក​តា​Tom ធ្លាប់​បម្រើ​ការងារ​ជា​ជាង​លាប​ពណ៌ និង​តែង​លម្អ​នៅ​ក្នុង​អគារ ចំណែក​លោក​យាយ Ada ធ្លាប់​ជា​គ្រូពេទ្យ ។

លោក​ហ្វ៊ី​លី​ប ដា​នៀល អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​មជ្ឈមណ្ឌល​ចាស់ជរា​នោះ សម្តែង​ការ​ពេញចិត្ត​ខ្លាំង​ដែល​បានឃើញ​ក្តី​ស្រឡាញ់​របស់​ម្តាយ និង​កូន​មួយគូ​នេះ ហើយ​កម្រ​រក​បំផុត​ដែល​ម្តាយ និង​កូន​បាន​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​តែ​មួយ​បែប​ប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ