សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ តុលា បានផ្សាយថា កងនាវិកសហរដ្ឋអាមេរិក ក្នុងរដ្ឋផ្លរីដា បានបង្ហាញភាពល្បីរន្ទឺក្រោយពីសាងសង់ លេណដ្ឋានដ៏អស្ចារ្យ មានតម្លៃជិត៦០.០០០ដុល្លារ ។ លេណដ្ឋាននោះសាងសង់ពីស៊ីទែនដែកខ្នាតធំ មានប្រវែង ៩,៦ម៉ែត្រ និងទទឹង៣ម៉ែត្រ ដោយមានឧបករណ៍បង្កភាពងាយស្រួលជាច្រើនយ៉ាង និងមានបន្ទប់គេង ។ ក្រៅពីនេះថែមទាំងមានបន្ទប់ទឹក មានឧបករណ៍សម្រាប់កម្សាន្តដូចជាទូរទស្សន៍អេក្រង់រាបស្មើ និងសាឡុង ។
លេណដ្ឋាននោះថែមទាំងអាចប្រើសម្រាប់គេចពីគ្រោះថ្នាក់ផ្សេងៗដូចជាព្យុះ កន្លែងលាក់ខ្លួនដោយមានច្រកចេញ-ចូល និងមានភ្ជាប់របាំងការពារសម្រាប់បើក-បិទ នៅខាងចុងលេណដ្ឋាន ស្ថិតក្នុងបរិវេណលំនៅដ្ឋានសម្រាប់ប្រើជាទីតាំងចូលលាក់ខ្លួនភ្លាមៗ ប្រសិនបើទទួលការវាយប្រហារ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតលេណដ្ឋានសម្រាប់គេចពីគ្រោះថ្នាក់នោះ មិនបានប្រកាសផលិតលក់លេណដ្ឋានប្រភេទនេះទេ ប៉ុន្តែក្នុងពេលកន្លងមកក្រុមហ៊ុនទទួលការចាប់អារម្មណ៍ពីអង្គភាពជាច្រើន ៕
ចែករំលែកព័តមាននេះ