ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្វី​កើតឡើង​ពេល​ផឹក​ទឹកដោះគោ​ជាមួយ​ខ្ទឹមស ?

6 ឆ្នាំ មុន

តើ​អ្នកដឹង​ទេ​ថា ​ការ​ផឹក​ទឹកដោះគោ​លាយ​ខ្ទឹមស​ជា​រៀងរាល់ថ្ងៃ​អាច​ព្យាបាល​ជំងឺ​បាន​៥​មុខ? គ្រាន់តែ​ដាក់​ទឹក​ធម្មតា​៣​ស្លាបព្រា​បាយ​ចូល​ក្នុង​ទឹកដោះគោ​ក្តៅ​មួយ​កែវ បន្ទាប់​មក​កិន​ខ្ទឹមស ៥​ទៅ​៦​កំពឹស ហើយ​ច្របាច់​យក​ទឹក​ខ្ទឹមស​នេះ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ដោះ​គោ​ក្តៅ​ខាងលើ ។ អ្នក​គួរ​ទទួលទាន​ភេសជ្ជៈ​នេះ​ជា​រៀង​រាល់​យប់ បន្ទាប់​ពី​អាហារ​ពេល​ល្ងាច ។…

តើ​អ្នកដឹង​ទេ​ថា ​ការ​ផឹក​ទឹកដោះគោ​លាយ​ខ្ទឹមស​ជា​រៀងរាល់ថ្ងៃ​អាច​ព្យាបាល​ជំងឺ​បាន​៥​មុខ? គ្រាន់តែ​ដាក់​ទឹក​ធម្មតា​៣​ស្លាបព្រា​បាយ​ចូល​ក្នុង​ទឹកដោះគោ​ក្តៅ​មួយ​កែវ បន្ទាប់​មក​កិន​ខ្ទឹមស ៥​ទៅ​៦​កំពឹស ហើយ​ច្របាច់​យក​ទឹក​ខ្ទឹមស​នេះ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ដោះ​គោ​ក្តៅ​ខាងលើ ។ អ្នក​គួរ​ទទួលទាន​ភេសជ្ជៈ​នេះ​ជា​រៀង​រាល់​យប់ បន្ទាប់​ពី​អាហារ​ពេល​ល្ងាច ។ ឥឡូវនេះ​ចូរ​យើង​ក្រឡេក​មើល​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​នេះ ។

១-​ជំងឺ​ងាប់​លិង្គ
ទឹកដោះគោ​លាយ​នឹង​ខ្ទឹមស​នេះ​អាច​មាន​តួនាទី​ជា​ថ្នាំ​សម្រើប​ធម្មជាតិ និង​ធ្វើ​ឱ្យ​លំហូរ​ឈាម​ទៅ​ប្រដាប់​ភេទ​រប​ស់បុរ​សមានភាព​ប្រសើរ​ឡើង ដូច្នេះ​វា​អាច​ព្យាបាល​ជំងឺ​ងាប់​លិង្គ​បាន ។

២-​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល
ល្បាយ​នៃ​ទឹកដោះគោ និង​ខ្ទឹម​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ពង្រីក​សរសៃឈាម និង​បំបាត់​​កន្លែង​ដែល​មានការ​កក​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ពួក​វា​ទៅ​រំលាយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ដូច្នេះ​វា​អាច​កាត់​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​ឡើង​ខ្ពស់​បាន ។

៣-​បំបាត់​ការ​ទល់លាមក
ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ចលនា​ពោះវៀន​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង និង​បន្ទន់​លាមក​នៅ​ពេល​យប់ ដូច្នេះ​លទ្ធផល​វា​អាច​កាត់​បន្ថយ​ការ​ទល់​លាមក ។

៤-​បង្កើន​ទឹកដោះ
នៅ​ពេល​ដែល​ម្តាយ​បំបៅ​ដោះ​កូន​ទទួលទាន​ភេសជ្ជៈ​ធម្មជាតិ​នេះ វា​នឹង​ជួយ​បង្កើន​ការ​ផលិត​ទឹកដោះ ដោយសារ​វា​ទៅ​ផ្តល់​សារជាតិ​ចិញ្ចឹម​ដល់​បំពង់​ទឹកដោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៥-​ព្យាបាល​ជំងឺ​ឈឺក្បាល​ប្រកាំង
ភេសជ្ជៈ​ធម្មជាតិ​នេះ​អាច​ព្យាបាល​ការ​ឈឺក្បាល​ប្រកាំង និង​ព្យាបាល​បញ្ហា​ឈឺក្បាល​ដែល​​ទាក់ទង​នឹង​ជំងឺ​ឈឺក្បាល​ប្រកាំង ដោយសារ​វា​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ