ជញ្ជីងថ្លឹង«មមីសមាន់»
ដើម្បីការពារស្ពាន…ការពារផ្លូវជាតិទាំងឡាយ…ដើម្បីកុំឱ្យមានឈ្មួញដឹកលើសទម្ងន់…ឱ្យចេះជួយរក្សាការពារសម្បត្តិជាតិ…សមត្តិសាធារណៈ…រាជរដ្ឋាភិបាលបានប្រើយុទ្ធវិធីពិសេសមួយ…ដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តដែលផ្ទុកទំនិញ…មានទីតាំងថ្លឹង…ទីតាំងសំចតយ៉ាងត្រឹមត្រូវ…មានមន្ត្រីស៊ីប្រាក់ខែរដ្ឋទៅដេកស៊ី…ដេកធ្វើការគួរឱ្យកត់ក្តៅ…គួរឱ្យទុកចិត្តថា ជាអាជ្ញាធរមានសមត្ថកិច្ចមានសមត្ថភាព…។ល។ ប៉ុន្តែម្ចាស់ថ្លៃអើយ…កន្លែងខ្លះអន់ដូចអាចម៍សេះទៅហើយ…មិនចង់និយាយច្រើនទេ…អ្នករកស៊ីដឹកទំនិញខ្លះត្អូញត្អែរមិនដឹងទៅប្រាប់អ្នកណា…ពេលមកដល់ផ្ទះជញ្ជីងត្រូវតែចូលថ្លឹង…មិនហ៊ានរំលងទេ…។ ប៉ុន្តែបើឡានតកន្ទុយ…ឡានយក្សមានយីហោ«M»ដឹកទំនិញ…ដឹកឈើពេលមកដល់ផ្ទះជញ្ជីងម្តងៗ…មានសិទ្ធិធំណាស់ អត់ចូលថ្លឹងទេ…ឃើញម្ចាស់ផ្ទះជញ្ជីងរត់ជាន់គ្នាបើកបារ៉ាស់ឱ្យដោយសុវត្ថិភាពទៅហោង…។ កាលដើមខែកន្លង…ឡានយក្សយីហោ«M» ផុងជាប់លើផ្លូវជាតិលេខ៨…ក្រោយមកទើបធ្លាយដំណឹងថា…ផ្ទះជញ្ជីងអត់បានថ្លឹងទេ…ដែលខ្លះថាយ៉ាងតិចពី៦០ទៅ៧០តោនដឹកឈើ…។ ម្ចាស់ផ្ទះជញ្ជីងប្រាប់អ្នកកាសែតថា…ឡាន«M» មិនព្រមចូលថ្លឹង…ពួកគេក៏មិនហ៊ានដែរ…ខ្លាចថ្នាក់លើដេញចេញពីផ្ទះ ព្រោះមិនខ្លាចឡានអ្នកមានអំណាច…
ចែករំលែកព័តមាននេះ