ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​ធា​នី​មូស​

5 ម៉ោង មុន
  • ភ្នំពេញ

ទៅ​ទីណា​ក៏​ឮ​គេ​និយាយ​ដែរ​…​ជា​ពិសេស​តាម​តុ​កាហ្វេ​ពួក​គេ​នាំ​គ្នា​សរសើរ​ថា​…​នៅ​ទីក្រុង​ព្រៃនគរ ហៅ​ទីក្រុង​ហូ​ជី​មិ​ញ នៃ​ប្រទេស​វៀតណាម​…​នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​…​អត់​មាន​សត្វ​មូស​ទេ​…​។ ពេល​រាត្រី​អង្គុយ​ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​សប្បាយ​រីករាយ​…​អត់​មាន​របស់​ដែល​ហៅ​ថា​«​មូស​ខាំ​» ឬ​«​អង្គុយ​វ៉ៃ​មូស​» ឡើយ ។ ចម្លែក​អី​ម្ល៉េះ​នៅ​រាជធានី​ភ្នំពេញ​យើង​…​នាំ​គ្នា​និយាយ​តែ​ពី​រឿង «​សត្វ​មូស​»…​ខ្លះ​ប្រើ​ពាក្យ​ថា «​រាជធានី​មូស​»…

ទៅ​ទីណា​ក៏​ឮ​គេ​និយាយ​ដែរ​…​ជា​ពិសេស​តាម​តុ​កាហ្វេ​ពួក​គេ​នាំ​គ្នា​សរសើរ​ថា​…​នៅ​ទីក្រុង​ព្រៃនគរ ហៅ​ទីក្រុង​ហូ​ជី​មិ​ញ នៃ​ប្រទេស​វៀតណាម​…​នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​…​អត់​មាន​សត្វ​មូស​ទេ​…​។ ពេល​រាត្រី​អង្គុយ​ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​សប្បាយ​រីករាយ​…​អត់​មាន​របស់​ដែល​ហៅ​ថា​«​មូស​ខាំ​» ឬ​«​អង្គុយ​វ៉ៃ​មូស​» ឡើយ ។

ចម្លែក​អី​ម្ល៉េះ​នៅ​រាជធានី​ភ្នំពេញ​យើង​…​នាំ​គ្នា​និយាយ​តែ​ពី​រឿង «​សត្វ​មូស​»…​ខ្លះ​ប្រើ​ពាក្យ​ថា «​រាជធានី​មូស​» ដាច់​មុខ​ទៅ​ហើយ ។

ពេល​រាត្រី​ធ្លាក់​មក​ដល់​…​ទីណា​ក៏​ពេញ​ទៅ​ដោយ​«​មូស​»…​។ អង្គុយ​«​ផឹក​កាហ្វេ​» តាម​ហាង​នានា​អត់​បាន​ទេ ! មូស​រោម​ឡើង​ខ្មៅ​…​លើកលែងតែ​ចូល​ហាង​ដែល​បិទ​ជិត​មាន​ម៉ាស៊ីនត្រជាក់​ពង​…​ទើប​មិន​ក្លាយជា​ចំណី​មូស​…​បើ​ចូល​ហាង​ដែល​បើកចំហ​…​ប្រាកដ​ណាស់​«​មូស​សែង​»​ហើយ​…​ទះមូស​ផ្អើល​គេឯង​…​ទះ​បែក​ទាំង​កែវ​កាហ្វេ​ក៏​មាន​ដែរ ។

មាន​អ្នក​មាត់ដាច​ខ្លះ​ដែល​កំពុង​ផឹក​ក្លែម​សាច់​អាំង​និយាយ​ខ្លាំង​ៗ​ថា​…​គួរតែ​អញ្ជើញ​អភិបាល​រាជធានី​…​មក​លេង​ពេល​រាត្រី​តាម​សង្កាត់​នានា​…​សប្បាយ​ជាមួយ​រាស្ត្រប្រជា​មើល​…​តើ​រាជធានី​ភ្នំពេញ «​ពេញ​ទៅ​ដោយ​មូស​» មែនឬ​អត់ ? ពិសេស​នៅ​ក្នុង​ខណ្ឌមានជ័យ​ស្អី​គេ​ហ្នឹង​…​ខណ្ឌ​បឹង​កេងកង​…​បណ្តា​សង្កាត់​ទាំងឡាយ​…​មាន​សង្កាត់​បឹង​ទំពុន​ពីរ​បី​ហ្នឹង​ជាដើម​…​យប់​មិន​ទាន់​ទេ​…«​មូស​សែង​ហើយ !» ។

«​កើត​មូស​» ច្រើន​ម្លុ​ឹ​ង​ៗ «​កម្ចាត់​មិន​បាន​» តើ​ឱ្យ​រាស្ត្រប្រជា «​សង្ឃឹម​» អី​ទៅ​ហ្ន៎ ?​… ហេ ! ហេ !
-​ខ្លះ​សួរ​ចៅសង្កាត់​ថា​…​មាន​«​ថ្នាក់លើ​» មក​បាញ់​មូស​ទេ ? ចម្លើយ​តប​វិញ​គឺ​…​គ្រវីក្បាល​…​។
-​បាន​សួរ​ទៀត​ថា តើ​ពេល​ណា​ទើប​គេ​បាញ់ថ្នាំ​មូស​…​គ្រវីក្បាល​ទៀត​…​។

ឱ ! រាជធានី​ភ្នំពេញ​អើយ​…​ថ្ងៃ​មុនគេ​ប្រកាស​ក្តែ​ង​ៗ​ថា​…​មាន​មន្ត្រី​ជំនាញ​…​មាន​កងកម្លាំង​ចូលរួម​ជួយ​ច្រើន​នាក់​…​បាញ់​សម្លាប់​មូស​ទាំង​ដប់​ប៉ុន្មាន​ខណ្ឌ​អស់ហើយ​…​។ ប៉ុន្តែ​ជាក់ស្តែង​…​បាញ់​មេឃ​ឯណោះ​…​ហេ​!​ហេ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ