ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ប្រយោជន៍​នៃ​ការ​តាមដាន​ផ្ទៃពោះ

6 ឆ្នាំ មុន

សារ​ប្រយោជន៍​នៃ​ការ​តាមដាន​ផ្ទៃពោះ បុត្រ​ធីតា​គឺជា​ខ្សែចំណង​ចង​ភ្ជាប់​សុភមង្គល​គ្រួសារ ដែល​ជា​ផ្លែផ្កា​នៃ​ជីវិត​ស្នេហា និង​ជីវិត​អាពាហ៍ពិពាហ៍ ។ ដើម្បី​ឈាន​ដល់​ការ​មាន​​បុត្រ​ធីតា កត្ដា​ដែល​គូ​ស្វាមីភរិយា​ត្រូវ​យកចិត្ដទុកដាក់​នោះ គឺ​ការ​ថ្នាក់ថ្នម​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ចែករំលែក​សុខទុក្ខ​រវាង​គ្នា​នឹង​គ្នា ក្នុង​នោះ​ក៏​ត្រូវ​តែ​មានការ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ…

សារ​ប្រយោជន៍​នៃ​ការ​តាមដាន​ផ្ទៃពោះ បុត្រ​ធីតា​គឺជា​ខ្សែចំណង​ចង​ភ្ជាប់​សុភមង្គល​គ្រួសារ ដែល​ជា​ផ្លែផ្កា​នៃ​ជីវិត​ស្នេហា និង​ជីវិត​អាពាហ៍ពិពាហ៍ ។ ដើម្បី​ឈាន​ដល់​ការ​មាន​​បុត្រ​ធីតា កត្ដា​ដែល​គូ​ស្វាមីភរិយា​ត្រូវ​យកចិត្ដទុកដាក់​នោះ គឺ​ការ​ថ្នាក់ថ្នម​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ចែករំលែក​សុខទុក្ខ​រវាង​គ្នា​នឹង​គ្នា ក្នុង​នោះ​ក៏​ត្រូវ​តែ​មានការ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ និង​ការ​តាមដាន​សុខភាព​របស់​ទារក និង​ម្តាយ​ជា​ប្រចាំ​ផង​ដែរ ។

ការ​ពិនិត្យ​សុខភាព​ម្តាយ តាម​រយៈ​ការ​តាមដាន​សម្ពាធ​ឈាម ភាពស្លេកស្លាំង និង​វិភាគ​ទឹកនោម ការ​ឆែក​មើល​សុខភាព​ទារក​ក្នុង​ផ្ទៃ ដូច​ជា​ការ​ស្តាប់​ចង្វាក់បេះដូង ការ​ស្ទាប​ពោះ ឬ​ការ​វាស់កម្ពស់​ស្បូន ឬ​ការ​ពិនិត្យ​អេកូ​សាស្ត្រ គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​មិន​គួរ​មើល​រំលង ។ បច្ចុប្បន្ន​នេះ​ដោយសារ​តែ​សម័យកាល​ជឿន​លឿន ការ​តាម​សុខភាព​មាតា និង​ទារក​ជា​ប្រចាំ​គឺ​មាន​ភាព​ងាយស្រួល​បំផុត សម្រាប់​ស្ត្រី​នៅ​ទីប្រជុំជន​។ ប៉ុន្តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​តូច​ដែល​មិនសូវ​ជា​មានការ​យល់​ដឹង ឬ​ក៏​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ​ទី​ដាច់​ស្រា​យា​ល គឺ​នៅ​តែ​មានការ​ធ្វើរ​ប្រហែស​មិនសូវ​ខ្វាយខ្វល់​អំពី​សុខភាព​របស់​ខ្លួន ក៏​ដូច​ជា​ទារក​នៅ​ក្នុង​ផ្ទៃ​នោះ​ដែរ ហើយ​ក៏​មាន​ស្ត្រី​ខ្លះ​ទៀត​ក៏​មិន​បានដឹង​អំពី​ថ្ងៃខែ​ដែល​ត្រូវ​ប្រសូត​បុត្រ ឬ​ក៏​រាង​កាយ​ទារក​នៅ​ក្នុង​ផ្ទៃ​នោះ​ដែរ​។ ទាំងនេះ​គឺជា​ការ​ធ្វេ​រ​ប្រហែស​បំផុត ដែល​អាច​នាំ​ឲ្យ​មាន​វិ​ប​តិ្ត​សេរី ដោយសារ​តែ​ការ​សម្រាល ឬ​ក៏​ទារក​កើតមក​មិន​គ្រប់លក្ខណៈ​ជាដើម ។

ខាងក្រោម​នេះ​គឺជា​សារ​ប្រយោជន៍​ក្នុង​ការ​តាមដាន​សុខភាព​របស់​ម្តាយ និង​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ដូច​ជា​៖

-​អាច​ដឹង​មុន​នៅ​ករណី​ការ​គំរាម​សម្រាល​មិន​គ្រប់​ខែ ។

-​អាច​ដឹង​មិន​នូវ​ករណី​លើសឈាម​ក្នុង​ពេល​ពពោះ ឬ​ក៏​ចាស់​ពី​ដើម​ច្រើន​ហៅ​ថា​ជំងឺ​ព្រាយ​ក្រឡាភ្លើង ។

-​ករណី​កង្វះ​គ្រាប់​ឈាមក្រហម និង​ផ្ដល់​គ្រាប់​ថ្នាំ​ជាតិ​ដែក ឬ​អាស៊ីតហ្វូលីក​ដល់​ស្ដ្រី ព្រោះ​ថ្នាំ​នេះ​មាន​ប្រយោជន៍​សម្រាប់​បំប៉ន​សុខភាព​ទាំង​ម្ដាយ និង​ទារក​ធ្វើ​ឱ្យ​ទារក​ឆ្លាត។ ពិសេស​ថ្នាំ​នេះ​មាន​សារជាតិ​អាច​ជួយ​ការពារ​ទារក​ពី​ភាព​ពិការ​ពី​កំណើត​ដូច​ជា ពុក​ឆ្អឹងខ្នង គ​-​ថ្លង់ កំបុត​ម្រាម​ដៃជើង និង​ភាព​មិន​ប្រក្រតី​នៃ​សរីរាង្គ ។

-​ពិនិត្យ​ភាព​លូតលាស់​នៃ​ផ្ទៃពោះ ដើម្បី​ពេល​មាន​បញ្ហា​កើតឡើង ស្ដ្រី​អាច​ទៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា ។

-​ការ​ពិនិត្យ​រក​ជំងឺឆ្លង​ណាមួយ​ក្នុង​ពេល​មាន​ផ្ទៃពោះ ជា​ពិសេស​ជំងឺរលាកតម្រងនោម និង​ជម្ងឺ​កាមរោគ ។

-​ផ្ដល់​ថ្នាំ​វ៉ាក់សាំង​តេតាណូស​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ដើម្បី​បង្ការ​ម្ដាយ និង​ទារក ដែល​ទើបនឹង​កើត​ពី​ជំងឺ​តេតាណូស ។

-​ពិនិត្យ​រក​កា​រវិ​វ​ឌ្ឍ​របស់​ទារក​ក្នុង​ផ្ទៃ ក៏​ដូច​ជា​កាយសម្បទា​នានា​របស់​ទារក ។ ប្រសិនបើ​ស្ដ្រី​ទទួល​បានការ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ គ្រោះថ្នាក់​ទាំងឡាយ​នៅ​ពេល​មាន​ផ្ទៃ​ពោះ ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល​ត្រូវ​បាន​កាត់​បន្ថយ ឬ​មិន​មាន​តែ​ម្ដង ។ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ នៅ​ពេល​ដែល​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទៃពោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ